ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 170 63 22 Email: virakcheynews@gmail.com
0

លោក វ៉ិត គង់ ឃុបឃិត​ឱ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ និង​ទំនិញ​ខុសច្បាប់​

សេចក្តី​រាយ​ការណ៏​ឱ្យ​ដឹង ថា លោក វ៉ិត គង់ ប្រធាន​ការិ យាល័យ​គយ​និង​រដ្ឋាករច្រក  អន្តរជាតិ​ព្រំ ឡើង​ជំនួស​លោក  ម៉ៅ សំអឿន ដែល​ថ្នាក់លើ​ដក យក​ទៅ​បញ្ឈរជើង ដោយសារ រឿង​ឃុបឃិត​ឱ្យ​ឈ្មួញ​នាំចូល ទំនិញ​គេច​ពន្ធ​និង​ទំនិញ​ខុស ច្បាប់ ។​

​ការកោះហៅ​លោក ម៉ៅ សំអឿន នេះ មាន​ការសន្និដ្ឋាន  ថា អាច​ជា​សកម្មភាព​គោះ​ទឹក តែប៉ុណ្ណោះ ព្រោះ​ករណីនេះ  លោក​មេ​គយ​ធំ​ធ្លាប់បាន​ធ្វើ ចំពោះ​មេ​គយ​ច្រក​អូរ​រំដួល​ម្តង ហើយ​បាន​តែ​មួយ​ដង្ហើម​ចង្រឹត ក៏​បញ្ជូន​ត្រឡប់​ទៅ​វិញ ។ ទោះ ជា​យ៉ាងណា សម្រាប់​វត្តមាន  លោក វ៉ិត គង់ កាន់​អំណាច​ជា មេ​គយ​ច្រក​ព្រំ​តាំងពី​ខែ​សីហា នេះ​មក ។

​បើ​តាម​អ្នករកស៊ី​ត្រឹមត្រូវ  ធម្មតា​ឱ្យដឹងថា​គ្មាន​អ្វី​ប្រែប្រួល  ដើម្បី​បង្កើន​ចំណូល​ពន្ធគយ​នៅ ឡើយ​ទេ​។ ពោល​គឺ​លោក វ៉ិត  គង់ កំពុង​បន្ត​អនុវត្តន៍​រូបមន្ត របស់​មេ​គយ​ជំនាន់​មុន​ក្នុង​ការ រក្សាទុក​មេ​ឈ្មួញ ៦​ទៅ​៧ នាក់  ឱ្យ​ដឹក​ទំនិញ​គ្រប់​ប្រភេទ​ឆ្លង  កាត់​ច្រក​អន្តរជាតិ​ព្រំ​ខេត្ត​ប៉ៃលិន  ដោយ​បង់ពន្ធ​មិន​គ្រប់​ទុក​ស៊ី ដដែល​ហ្នឹង ។​

​មន្ត្រី​តូចតាច បានឱ្យដឹងថា  កន្លងទៅ លោក វ៉ិត គង់ កាន់ តំណែង​ជា​អនុប្រធាន​ការិយា​-​ល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរ ជាតិ​ព្រំ គាត់​ក៏​មាន​ចំណែក ក្នុង ការប្រព្រឹត្ត​អំពើ​ពុករលួយ និង ទទួល​សំណូក​ពី​ឈ្មួញ​ជា​មុខ សញ្ញា​បង់ពន្ធ​មិន​គ្រប់ ឥឡូវ  ពេល​ទទួលបាន​តំណែង​ជា​ប្រធាន ការិយាល័យ​គយ​និង​រដ្ឋាករ ច្រក​ព្រំ លោក វ៉ិត គង់ វា​ដូចជា ឱ្យ​គាត់​ជិះសេះ​លែងដៃ ព្រោះ  គាត់​មាន​ទម្លាប់​ចាំ​ទទួល​ផល​ពី ការនាំ​ចូល​ទំនិញ​ខុសច្បាប់ របស់​ឈ្មួញ​ធំៗ​ដែល​មាន​ទំនាក់  ទំនង​ល្អ​ជាមួយ​គាត់​កាលពី​មុន រួចទៅហើយ ។​

​ប្រភព​បាន​បង្ហើប​ថា សព្វ ថ្ងៃនេះ​លោក វ៉ិត គង់ កំពុង មាន​ទំនាក់ទំនង យ៉ាង​ជិតស្និទ្ធ  ជាមួយ​មេ​ឈ្មួញ​ដែល​នាំ​ទំនិញ គេច​ពន្ធ​ពី​ប្រទេស​ថៃ​ចូល​ទឹកដី ខ្មែរ​តាម​ច្រក​អន្តរជាតិ​ព្រំ ក្នុង មួយខែៗ​មិនតិច​ជាង ៣០០  រថយន្ត​ធំៗ​នោះទេ ។

​ឈ្មួញ​ធំៗ​ដែល​គេ​ដឹងថា  ក្នុង​ការនាំ​ទំនិញ​ចូល​តាម​ច្រក ព្រំ​នេះ​ជាអាទិ៍​ក្រុមហ៊ុន​របស់ អ្នកមាន​អំណាច​នៅ​ក្រុង​ខេត្ត និង​ឈ្មួញ​ក្រុមហ៊ុន​ធី​គា​ដ៏​ល្បី ល្បាញ​។​

​ប្រភព​បាន​ទម្លាយ​ឱ្យដឹង ថា​រាប់សិប​ឆ្នាំ​មកហើយ ក្រុម ឈ្មួញ​បាន​នាំចូល ទំនិញ​គេច​ពន្ធ  តាម​ឡាន​យី​ឌុបៗ​ក៏ដូចជា កុង  តឺន័​រ​ភាគច្រើន​ជា​ប្រភេទ​ទំនិញ  ខុសច្បាប់ ដែល​ត្រូវ​បង់ពន្ធ​ខ្ពស់  ដោយ​បង់ពន្ធ​ត្រឹមតែ ៣០ ទៅ ៤០​ភាគរយ​ប៉ុណ្ណោះ និង​បង់ ត្រឹមតែ​ជា​ទំនិញ​ចម្រុះ​និង​គ្រឿង បន្លាស់​នាំ​ឱ្យ​រដ្ឋ​ខាតបង់​ចំណូល ពន្ធ​រាប់សិប​លាន​រៀល​ក្នុង​មួយ ខែៗ​។​

​រថយន្ត​កុងតឺន័រ ភាគច្រើន  បាន​ដឹក​ប្រភេទ​រថយន្ត​ទំនើបៗ កាត់​ត​ដែល​គេ​បង់ពន្ធ​ជា​គ្រឿង បន្លា​ស់ និង​មួយចំនួនទៀត​ជា ស្រា ភេសជ្ជៈ ទំនិញ​ចាប់ហួយ  ហើយ​រាល់​ទំនិញគេចពន្ធ​ឆ្លង កាត់​តាម​ច្រក​អន្តរជាតិ​ព្រំ​ដែល គេ​ជឿ​ថា បើ​គ្មាន​ការ​បើកភ្លើង ខៀវ ពី​លោក ទុំ ណូ ជា​ប្រធាន សាខាគយ​ខេត្ត​ប៉ៃលិន​ផង​ដែរ  ទើប​អ្វីៗ​ក៏​អាច​ដំណើរការ ដោយ​រលូន​ល្អ​ដោយ​គ្មាន​ការ ត្រួតពិនិត្យ ។

​ពាក់ព័ន្ធ​ករណី​នេះ​យើង  មិនទាន់​អាច ទាក់ទង​លោក  វ៉ិត គង់ ប្រធានការិយាល័យ គយ​ច្រក​ព្រំ ដែល​ទើបនឹង​ឡើង កាន់តំណែង​ដើម្បី​បំភ្លឺ​បាន​ទេ ។ ប៉ុន្តែ​មន្ត្រី​គយ បាន​ទម្លាយ​ថា  ទាំង​ប្រធាន​សាខា និង​ប្រធាន  ការិយាល័យ បាន​ពិភាក្សា​គ្នា  ដើម្បី​ស្វែងរក​ផលប្រយោជន៍  យក​ទៅ​បែងចែក​គ្នា​ធ្វើ​មាន​ធ្វើ បាន​ផ្ទាល់ខ្លួន​ទៅ​តាម​រូបមន្ត ចាស់​។​

​កាលពី​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ ២០១៦​រាជរដ្ឋាភិបាល​បាន​ចេញ សេចក្តីសម្រេច​មួយ​បង្កើត​ក្រុមការងារ​ថ្នាក់ជាតិ​ទទួលខុសត្រូវ ដោយ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​និង​ថ្នាក់​ខេត្ត​ទទួល ខុស​ត្រូវ​ដោយ​ចៅហ្វាយខេត្ត ដើម្បី​ធ្វើការ​ទប់ស្កាត់​បង្ក្រាប បទល្មើស​គេចពន្ធ​និង​ជម្រុញ ការប្រមូល​ពន្ធគយ​ឱ្យ​បាន​កាន់ តែ​ប្រសើរឡើង​ផងដែរ  ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់

Leave a Reply

Submit Comment
© 2019 វីរៈជ័យ | Virakchey. All rights reserved. XHTML / CSS Valid.
Daily Theme designed by Theme Junkie.