ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 170 63 22 Email: virakcheynews@gmail.com
0

ឯកឧត្តម កឹម ជាតិ និង​លោកជំទាវ បាន​អញ្ជើញ​ចូលរួម​សំណេះសំណាល​ក្នុង​ថ្ងៃ​បើក​យុទ្ធនាការ​បោះឆ្នោត​

​នា​ព្រឹក​ថ្ងៃទី ២០ ខែ​ឧសភា ឆ្នាំ​២០១៧ ឯកឧត្តម កឹម ជាតិ អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ស្រុក​កំពង់​ត្របែក ខេត្ត​ព្រៃវែង និង​លោកជំទាវ ភួង ម៉ា​ឡា កឹម ជាតិ ព្រមទាំង​បុត្រ និង​ក្រុម​ការងារ​ទាំងអស់ ។ បាន​បើក​កម្មវិធី​សំណេះសំណាល​ជាមួយ​សមាជិក​សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​កំពង់ត្របែក ស្តីពី​ការបើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅពេល​ខាងមុខ​នេះ ។ ឯកឧត្តម បាន​មានប្រសាសន៍ថា សូម​បងប្អូន​ពុក​ម៉ែ​ទាំង អស់​មេត្តា​ប្រឹងប្រែង​ចុះ​ជាប់​ជាមួយ​ពួក​គាត់​ដឹង​សុខទុក្ខ ខ្វះខាត​របស់​ពួកគាត់ ជាពិសេស​គឺ​ការឈឺ​គ្រុន​រងារ​របស់​ពួកគាត់ នៅពេល​យប់​ព្រលប់ ។

​ឯកឧត្តម កឹម ជាតិ បាន​បន្តទៀតថា ពុក​ម៉ែ​បងប្អូន​ជាទីគោរព មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​យើង​ដែល​ហ៊ាន សន្យា ហើយ​អនុវត្ត​មិនមែន​សន្យា​ខ្យល់​ដូច​គណបក្ស​ខ្លះ​ទេ អួ​ង​អាង​ចាក់រុក​ចាក់​ឆ្កាល​បំបែកបំបាក់​សាមគ្គីផ្ទៃ​ក្នុង ដូច្នេះ​បង ប្អូន​ពុក​ម៉ែ ត្រូវតែ​ប្រយ័ត្ន និង​ប្រកាន់​គោល​ជំហរ​ឱ្យ​បាន​រឹង​ប៉ឹង ក្រោយ​ពី​សំណេះសំណាល​ប្តូរ​យោបល់​គ្នា​ទៅវិញទៅមក កម្មវិធី​បានបញ្ចប់​ដោយ​ភាព​រីករាយ​ក្រៃលែង ៕
​ដោយ លឹម សារី​

 

img2017060102b-(1) img2017060102b-(2)

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
© 2019 វីរៈជ័យ | Virakchey. All rights reserved. XHTML / CSS Valid.
Daily Theme designed by Theme Junkie.