ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 170 63 22 Email: virakcheynews@gmail.com
0

​លោក ង៉ោ ម៉េង​ជ្រួន អភិបាលក្រុង​ប៉ោយប៉ែត បាន​អញ្ជើញ​បើក​ការដ្ឋាន​មួយ​ខ្សែ​ពី​ផ្លូវ​ព្រៃ​ព្រិច​ប្រវែង ១១៥០​ម៉ែត្រ​

​នា​ព្រឹក​ថ្ងៃទី ៣១ ខែ​ឧសភា ឆ្នាំ​២០១៧ លោក ង៉ោ ម៉េង​ជ្រួន អភិបាល​នៃ​គណៈ​អភិបាលក្រុង​ប៉ោយ​ប៉ែត បាន អញ្ជើញ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​បេតុង ១​ខ្សែ ពី​គោលដៅ​ផ្លូវ​ព្រៃ​ព្រិច ប្រវែង ១១៥០​ម៉ែត្រ ដែល​ជា​ថវិកាបដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​មូលនិធិ​សង្កាត់​ប៉ោយប៉ែត ឆ្នាំ​២០១៧ ដោយ​ឆ្លងកាត់ ២​ភូមិ គឺ​ភូមិ​សាមគ្គី​មានជ័យ និង​ភូមិ​មិត្តភាព​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ។

​ក្នុងឱកាស​ពិធីបើកការដ្ឋាន​លោក ង៉ោ ម៉េង​ជ្រួន អភិបាលក្រុង​បាន​លើកឡើង​ថា នេះ​ជា​សមិទ្ធផល​ថ្មី​មួយទៀត ក្នុងចំណោម​សមិទ្ធផល​ជាច្រើន​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ សម្តេច​គ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន បាន​ផ្តល់ជូន ប្រជាពលរដ្ឋ តាមរយៈ​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ កឹម​យ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ជា ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះ​ជួយ​ខេត្ត​បន្ទាយមានជ័យ និង​អាជ្ញាធរ​មូលដ្ឋាន​ដូចជា សាលារៀន វត្ត​អារាម មណ្ឌល​សុខភាព និង​ផ្លូវជាតិ​លេខ ៥៧ ផ្លូវជាតិ ៥៨ និង​ផ្លូវជាតិ ៥៩ ដែល​បាន​បម្រើ​ដល់​ផលប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ យ៉ាងច្រើន ក្នុងនោះ​ក៏​បាន​កាត់បន្ថយ​ទុក​លំបាក​របស់​ប្រជាពលរដ្ឋ​ផង​ដែរ​ដូចជា ១.​ការលើកលែង​ថ្លៃ​សំបុត្រ ១០០០​រៀល (១០​បាត​)​ចូលទៅ​ក្នុង​ផ្សារ​ថៃ​, ២.​ការទទួលស្គាល់​សិទ្ធិ​ស្របច្បាប់​របស់​ប្រជាពលរដ្ឋ​លើដី​ទំនាស់​នៅ​ភូមិ​ទំនប់​ក​៥ ភូមិ​ចាន់​គី​រី និង​ភូមិ​ព្រៃ​ព្រិច សង្កាត់​ប៉ោយប៉ែត​, ៣.​ផ្លូវ​បេតុង​ដែល​បាន​បើក​ការដ្ឋាន​នាពេលនោះ នឹង​មាន​សមិទ្ធផល​ជាច្រើន​ទៀត​រាប់​មិន អស់​ទេ ដែល​កើតឡើង​ដោយ​ស្នាដៃ​របស់​ថ្នាក់ដឹកនាំ គឺ​រាជរដ្ឋាភិបាល​សព្វថ្ងៃ​ដែលមាន​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​លោក​អភិបាលក្រុង​បាន​បន្តទៀតថា ក្នុងនាម​ជា​អាជ្ញាធរ​ដែនដី មិន​ដែល​សន្យា​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដោយ​ភូតកុហក​ទេ តែ​ធ្វើ​ពិត ដោះស្រាយ​ពិត ផ្តល់​សមិទ្ធផល​ពិតៗ ជាក់ស្តែង​ជា​ផលប្រយោជន៍​ជូន​បងប្អូន​ទាំងអស់ ៕
​ដោយ​ ៖ លឹម សារី​

 

img2017060104b (1) img2017060104b (2) img2017060104b (3)

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
© 2019 វីរៈជ័យ | Virakchey. All rights reserved. XHTML / CSS Valid.
Daily Theme designed by Theme Junkie.