ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 170 63 22 Email: virakcheynews@gmail.com
0

​លោក គាត ហ៊ុល ចៅ​សង្កាត់​ផ្សារកណ្តាល ចុះ​ពិនិត្យ​ការដ្ឋាន​ផ្លូវ​បេតុង ២​ខ្សែ ក្នុង​សង្កាត់​ផ្សារកណ្តាល​

ដោយ​គោលនយោបាយ​ឈ្នះ​-​ឈ្នះ របស់​សម្តេច​តេជោ ហ៊ុន សែន និង​គតិបណ្ឌិត​ដ៏​ឈ្លាសវៃ​របស់​សម្តេច​ធ្វើឱ្យ​ព្រះរាជា​ណា ចក្រ​កម្ពុជា មាន​ការរីកចំរើន​ឥត​គណនា សមិទ្ធផល​ថ្មីៗ ហេដ្ឋារចនាសម្ព័ន្ធ​ជាតិ​រីកលូតលាស់​គ្រប់​ទីកន្លែង ផ្លូវថ្នល់ មន្ទីរពេទ្យ វត្ត​អារាម វិទ្យាល័យ អនុវិទ្យាល័យ ទំនប់​វ្រ​បឡាយ​… ៘ សុទ្ធសឹង​ផុសចេញ​ពី​ស្នាដៃ​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់ ដែលមាន​សម្តេច​តេជោ ហ៊ុន សែន បាន​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត​បំរើ​ជាតិ​មាតុភូមិ ។

​ដូច្នេះ​ផង​ដែរ លោក គាត ហ៊ុល ចៅ​សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត បាន​ត្រងត្រាប់​នូវ​អនុសាសន៍​ដ៏​ថ្លៃថ្លា​របស់ សម្តេច យកមកអនុវត្ត​កសាង​សមិទ្ធផល​នានា​ជាច្រើន​នៅក្នុង​សង្កាត់​របស់​លោក ឥឡូវនេះ​លោក​កំពុងតែ​កសាង​ផ្លូវ​ចាក់​បេ តុង​ផ្លូវលំ​ជា​ច្រើន​ខ្សែ​នៅក្នុង​សង្កាត់ ដើម្បី​ងាយស្រួល​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុងការ​ធ្វើ​ដំណើរ និង​ប្រកប​អាជីវកម្ម​ចិញ្ចឹមជីវិត ។

​ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី ២៥ ខែ​ឧសភា ឆ្នាំ​២០១៧ នេះ ផ្លូវ​បេតុង ២​ខ្សែ​ប្រវែង ៣២៩​ម៉ែត្រ ទទឹង ៨​ម៉ែត្រ កំពស់ ១​ម៉ែត្រ ៥​តឹក (១,៥m)​នៅក្នុង​ភូមិ​ផ្សារកណ្តាល និង​ភូមិ​ប្រជា​ធម្ម​កើត ស្ថិតក្នុង​ភូមិសាស្ត្រ​សង្កាត់​ផ្សារកណ្តាល ត្រូវបាន បើក​ការដ្ឋាន​ស្ថាបនា​នៅវេលា​ម៉ោង ១០ និង​០៥​នាទី ក្រោម​អធិបតីភាព លោក គាត ហ៊ុល ចៅ​សង្កាត់​ផ្សារកណ្តាល នឹងមាន ការចូលរួម​ពី​លោក តាន់ គឹម​រិទ្ធ សមាជិក​ក្រុមប្រឹក្សា​ក្រុង លោក សុខ ពេញ​ណន ប្រធានការិយាល័យ​អភិវឌ្ឍន៍​ក្រុង លោក ប៉េង សុ​វណ្ណា មន្ត្រី​បច្ចេកទេស​ខេត្ត និង​លោក កែវ វង្សី តំណាង​ការិយាល័យ​ផែនការ នឹង​គាំទ្រ សង្កាត់​ផ្លូវ​បេតុង​ខាងលើ ត្រូវ​ចំណាយ​ថវិកា​អស់ ១៧០​លាន​រៀល​ដែល​ជា​ថវិកា​មូលនិធិ​សង្កាត់​ផ្សារកណ្តាល ឆ្នាំ​២០១៧ និង​ទុន​ចូលរួម​របស់​ប្រជាពលរដ្ឋ ១​លាន​រៀល ផងដែរ ៕
​ដោយ លឹម សារី​

 

img2017060105c (1) img2017060105c (2) img2017060105c (3)

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
© 2019 វីរៈជ័យ | Virakchey. All rights reserved. XHTML / CSS Valid.
Daily Theme designed by Theme Junkie.