ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 170 63 22 Email: virakcheynews@gmail.com
0

​សេចក្តីអំពាវនាវ​ជូន​សប្បុរសជន

សម្តេច លោកជំទាវ ឯកឧត្តម អ្នកឧកញ៉ា អស់លោក លោកស្រី ជាទី​គោរព​ដ៏​ខ្ពង់ខ្ពស់​ទាំង​ក្នុង​ប្រទេស​ក្តី និង​នៅ​ក្រៅ ប្រទេសក្តី មេត្តា​ជួយ​ផ្តល់​ជា​ថវិកា​ក្តី គ្រឿងឧបភោគ​បរិភោគ​ក្តី ដល់​គ្រួសារ ១ ដែល​កំពុង​ជួប​នូវ​ទុក្ខ​លំបាក​វេទនា​រក​អ្វី​ប្រៀប ផ្ទឹម​ពុំបាន ដោយ​មាន​ម្តាយ​ឈ្មោះ អ៊ិន ចាន់​ធី អាយុ ៥៣​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ រស់នៅ​ជាមួយ​កូន​ឈ្មោះ ពៅ វាសនា អាយុ ២៣​ឆ្នាំ​។

​ដោយ​បាន​ទទួលដំណឹង​ពី​ប្រជាពលរដ្ឋ និង​ប្រធានភូមិ​ក្រូច ស្ថិតនៅក្នុង​ឃុំ​ពត់​សរ ស្រុក​បាទី ខេត្តតាកែវ សារព័ត៌មាន វីរៈ​ជាតិ និង​វីរៈ​ជ័យ បាន​ចុះ​ទៅ​ដល់​ខ្ទម​ជរា​របស់​ម្តាយ និង​កូន​ដែល​រស់នៅ​ពីរ​នាក់ ម្តាយ និង​កូន អន្និចា​រ្យសភាព​ក្រីក្រ​កំពុង តែ​គាបសង្កត់​រស់នៅ​យ៉ាង​វេទនា ហើយ​កូន​របស់​គាត់​ដែល​កំពុង​ធ្វើ​កម្មករ​សិប្បកម្ម​កែច្នៃ​ធ្វើ​រាន​អ្នកតា បាន​ប្រាក់ខែ​បន្តិច បន្តួច​ចិញ្ចឹម​ម្តាយ​មេម៉ាយ បាន​កើតរោគ​បេះដូង​ប្រហោង មិន​អាច​បន្ត​ការងារ​ចិញ្ចឹម​ម្តាយ​កំព្រោ​ទៀត​បាន​ទេ ជា​សំណាងល្អ បាន​អង្គការក្រៅរដ្ឋាភិបាល​មួយ បាន​ជួយ​ជូន​យកទៅ​វះកាត់​នៅ​ពេទ្យ​កាល់ម៉ែត បាន​រស់រាន​មានជីវិត ។

​ក្រោយ​ពី​ការវះកាត់​រយៈពេល​ជាង ១០​ថ្ងៃ​ហើយ ទាំង​ពីរ​នាក់ ម្តាយ និង​កូន បាន​ប្រាប់​សារព័ត៌មាន​យើង​ថា គាត់​គ្មាន អ្វី​ហូប​ចុក​ទេ ខ្វះ​ទាំង​ម្ហូបអាហារ ខ្វះ​ទាំង​ថវិកា ។ ដូចនេះ គឺមាន​តែ​ម្រាមដៃ​ដប់​ទេ លើកឡើង​សំពះ​ជូន​ដល់​សម្តេច លោកជំទាវ ឯកឧត្តម អ្នកឧកញ៉ា អស់លោក លោកស្រី​ទាំង​ក្រៅ​ប្រទេសក្តី ក្នុង​ប្រទេសក្តី ជា​ពិសេស​បំផុត សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​លោក​ទាំង​ពីរ​តែងតែមាន​សេចក្តី មេត្តាករុណា​ដល់​ប្រជារាស្ត្រ​លោក ដែល​ជា​ស្ត្រី​មេម៉ាយ ជរា​ពិការ​ក្រីក្រ គឺ​អ្នក​ដែល​រង​ទុក្ខវេទនា​ដូចជា គ្រួសារ​កំព្រា​ពីរ​នាក់​ម្តាយ និង​កូន ដែល​កំពុង​តែ​ស្រែក​ដង្ហើយ​រក សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត  ។​

​គាត់​មាន​ប្រសាសន៍​ប្រាប់​អ្នកសារព័ត៌មាន​យើង​ទាំង​ទឹកភ្នែក​ទៀតថា គាត់​សង្ឃឹម និង​ជឿជាក់​ថា សម្តេច និង​លោក ជំទាវ ឯកឧត្តម អ្នកឧកញ៉ា អស់លោក លោកស្រី សប្បុរសជន​ទាំងអស់ និង​មេត្តា​ជួយ​ដល់​ពួកគាត់ ។ សូមមេត្តា​ទំនាក់ទំនង តាម​គេហទំព័រ​សារព័ត៌មាន​វីរៈ​ជាតិ និង​វីរៈ​ជ័យ លេខ​ទូរស័ព្ទ ០៩៧ ៨៥៥ ១០ ៧០/០៩៦ ៩៦ ៨០ ៣៣៤/០៧៨ ៧៦៨ ០០៧ /០៧១ ៩៦ ៣៣៣៣០ ។ សូម​អរគុណ​!
​ដោយ​ ៖ លឹម សារី​    ​

img

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
© 2019 វីរៈជ័យ | Virakchey. All rights reserved. XHTML / CSS Valid.
Daily Theme designed by Theme Junkie.