ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 170 63 22 Email: virakcheynews@gmail.com
0

សំណុំរឿង​បណ្តឹងឧទ្ធរណ៍​ទៅ​នឹង​ដីកា​សម្រេច​របស់​សាលាដំបូង​ខេត្ត​កំពត​ដល់​ណា​ហើយ​… ? ​អ្នកស្រី គុយ វួ​ច សំណូមពរ​ដល់​លោក​ប្រធាន​សាលាឧទ្ធរណ៍​ជួយ​ពន្លឿ​ននីតិវិធី​ឱ្យ​បាន​ឆាប់ !

ខេត្ត​កំពត​ ៖ ដោយសារ​សំណុំរឿង​រដ្ឋប្បវេណី​មួយ​មាន​ភាពមិនប្រក្រតី ចំពោះ​ដី​ការសម្រេច​រក្សា​ការពារ​ដែល​ចៅក្រម​នៃ​សា លា​ដំបូង​ខេត្ត​កំពត បានសម្រេច​ហាមឃាត់​ឈ្មោះ ទិ​ត្យ គឹម​សេង ភេទ​ប្រុស អាយុ ៥៤​ឆ្នាំ ស្នាក់នៅ​ភូមិ​ទ្វី​ខាងត្បូង សង្កាត់ អណ្តូង​ខ្មែរ ក្រុង​កំពត ខេត្ត​កំពត មិន​ឱ្យ​សាងសង់​សំណង់​ផ្សេងៗ​នៅលើ​ដី​ស្ថិតនៅ​ខាងលិច​ជាប់​ដី​ដែល​មាន​ប័ណ្ណ​សម្គាល់​សិទ្ធិ កាន់កាប់​អចលនវត្ថុ​លេខ ៣៣៨២ ចុះ​ថ្ងៃ​ទី ១៨ ខែតុលា ឆ្នាំ​២០០៧ របស់​ម្ចាស់​ដី​ឈ្មោះ គុយ វួ​ច ភេទ​ស្រី អាយុ ៦១​ឆ្នាំ ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ទ្វី​ខាងត្បូង សង្កាត់ អណ្តូង​ខ្មែរ ក្រុង​កំពត ខេត្ត​កំពត ជា​បណ្តោះអាសន្ន ប៉ុន្តែ​ឈ្មោះ ទិ​ត្យ គឹម​សេង មិន​ព្រម​គោរព​តាម​ការសម្រេច​របស់​តុលាការ​នោះ​ទេ ហើយ​បែរជា​ទៅប្តឹង​ជំទាស់​តវ៉ា ចំពោះ​ដីកា​សម្រេច​រក្សា ការពារ​របស់​ដើមបណ្តឹង ដោយ​បាន​ស្នើសុំ​ឱ្យ​លុបចោល​ដី​ការសម្រេច​ការពា​រលេ​ខ ៣១ ចុះ​ថ្ងៃ​ទី ២៥ ខែ​មេសា ឆ្នាំ​២០១៧ របស់​សាលាដំបូង​ខេត្ត​កំពត រហូតមកដល់​ថ្ងៃ​ទី ២៥ ខែ​ឧសភា ឆ្នាំ​២០១៧ ស្រាប់តែ​ចៅក្រម​លោក ឃ​ន ចាន់​ធឿន បានចេញ ដីកា​សារជាថ្មី​សម្រេច​លុបចោល​ដីកា​សម្រេច​រក្សា​ការពារ​លេខ ៣១ ចុះ​ថ្ងៃ​ទី ២៥ ខែ​មេសា ឆ្នាំ​២០១៧ របស់​សាលាដំបូង ខេត្ត​កំពត ។​

​អ្នកស្រី គុយ វួ​ច ជា​ម្ចាស់​ដី​បាន​បញ្ជាក់​ឱ្យដឹងថា បើទោះបី​ជាការ​មាន​ការសម្រេច​លុបចោល​នូវ​ដីកា​រក្សា​ការពារ​លេខ ៣១ ចុះ​ថ្ងៃ​ទី ២៥ ខែ​មេសា ឆ្នាំ​២០១៧ ដែល​បាន​ចេញ​រួច​ហើយ​ក៏ដោ៏យ​ក៏​អ្នកស្រី បាន​ស្នើសុំ​ឱ្យ​តុលាការ​ទទួល​ស្គាល់​ដីកា សម្រេច​ការពារ​ឱ្យ​នៅ​ដដែល ព្រោះ​តែ​ឈ្មោះ ទិ​ត្យ គឹម​សេង បាន​សាងសង់​ជញ្ជាំង គឺ​ធ្វើ​នៅលើ​ខឿន​ផ្ទះ​របស់​គាត់​តាំ​ពី​ឆ្នាំ ១៩៨៨​មកម្ល៉េះ និង​ពុំ​បាន​សុំ​ច្បាប់​នោះ​ទេ ហើយ​សព្វថ្ងៃ​នេះ​ឈ្មោះ ទិ​ត្យ គឹម​សេង និង​ប្រពន្ធ​ឈ្មោះ អ៊ូ ហ៊ាន កំពុង​សាងសង់ ផ្ទះ​នៅ​ចំ​ផ្លូវ​កែវ​បត់​ចូល​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កំពត បាន​ធ្វើឱ្យ​ប៉ះពាល់​ផ្ទះ អ្នកស្រី គុយ វួ​ច ដូចជា សាងសង់​លៀន​ចូល​ដី និង​ដី​ព្រុំ​ខាងក្រោយ​ផ្ទះ​ធ្វើ​ចូល​មក​លើ​ដី​របស់​គាត់​ច្រើនណាស់​រួមទាំង​សំ​យ៉ាប​ដំបូល​ផ្លូវ​ទៀតផង ហើយ​ការ​សាង សង់ផ្ទះ​នេះ​ក៏ គ្មាន​លិខិតអនុញ្ញាត​ពី​អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ​ខាង​ភូមិបាល​នោះឡើយ ព្រោះតែ​ការសាងសង់​សំណង់​ដោយ​ខុស​ច្បាប់​រំលោភ​យក​ដី​ជា កម្មសិទ្ធិ​របស់​អ្នកស្រី គុយ វួ​ច ដែល​បាន​កាន់កាប់​ដោយ​ស្របច្បាប់ តាំងពី​ដូនតា និង​ឆ្នាំ​១៩៧៩ រហូតមកដល់​បច្ចុប្បន្ន​នេះ​មាន​ប័ណ្ណកម្មសិទ្ធិ ត្រឹមត្រូវ ។​

​សូមបញ្ជាក់​ថា អ្នកស្រី គុយ វួ​ច បាន​ទទួល​សិទ្ធិ​កាន់កាប់​ដី​ដែល​មាន​ក្បាលដី​លេខ AIV 0263 មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ទ្វី​ខាងត្បួង សង្កាត់​អណ្តូង ខ្មែរ ក្រុង​កំពត ខេត្ត​កំពត តាំង​ពី​សង្គម​ចាស់​រហូត​មកដល់​បច្ចុប្បន្ន ហើយ​ក្នុង​ឆ្នាំ​២០០៧ ក្រសួង​សុរិយោដី​បាន​ចេញ​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់ អចលនវត្ថុ​ដែល​ដី​របស់​អ្នកស្រី​មាន​ព្រំប្រទល់​ខាងជើង​ទល់​ផ្លូវជាតិ ខាងត្បូង​ទល់ ច្រកចូល ខាងកើត​ទល់ ម៉ុង សេង​ខាងលិច​ទល់​ផ្លូវថ្នល់​ក្រោយ មក​ឈ្មោះ ទិ​ត្យ គឹម​សេង បានមក​តាំង​ទីលំនៅ​ក្បែរ​គ្នា ដោយ បាន​សាងសង់​សំណង់​រំលោភ​លើ​សិទ្ធិ​អ្នកស្រី គុយ វួ​ច ជា​ច្រើនលើក​ច្រើនសារ យ៉ាង​ងងើល​បំពាន​រំលោភ​យក​ដី​របស់​អ្នកស្រី ដោយ​គ្មាន​ខ្លាចញញើត នឹង​ច្បាប់​បន្តិច​ណា​សោះឡើយ តែ​អំណាច​ទឹកប្រាក់​ឈ្លក់​វង្វេង​លែង ស្គាល់​អ្វី ខុស​ត្រូវ​នោះ ហើយ​បានជា​ឈ្មោះ ទិ​ត្យ គឹម​សេង ជំទាស់​តវ៉ា​ទៅ​នឹង​សាលដីកា​សម្រេច​ការពារ​លេខ ៣១ ចុះ​ថ្ងៃ​ទី ២៥ ខែ​មេសា ឆ្នាំ​២០១៧ ដែល​បាន​សម្រេច​ហាមឃាត់​ឈ្មោះ ទិ​ត្យ គឹម​សេង មិន​ឱ្យ​សាងសង់​សំណង់​ផ្សេងៗ​នៅលើ​ដី​ដែល​មាន​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់ អចលនវត្ថុ​លេខ ៣៣៨២ ចុះ​ថ្ងៃ​ទី ១៨ ខែតុលា ឆ្នាំ​២០០៧ របស់​អ្នកស្រី គុយ វួ​ច ជា​បណ្តោះអាសន្ន​ហើយ​ការចេញ​ដីកា​សម្រេច​លុបចោល នូវ​ដីកា​សម្រេច​រក្សា​ការពារ​លេខ ៣១ ចុះ​ថ្ងៃ​ទី ២៥ ខែ​មេសា ឆ្នាំ​២០១៧ គឺ​បាន​ធ្វើឱ្យ​អ្នកស្រី បាត់បង់​ផលប្រយោជន៍​យ៉ាង​អយុត្តិធម៌​បំផុត ។​

​ដោយឡែក​ឈ្មោះ ទិ​ត្យ គឹម​សេង និង​ប្រពន្ធ​ឈ្មោះ អ៊ូ ហ៊ាន ដែល​មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ ជាមួយ​គ្នា​ក្រោយ​ពី​តុលាការ​នៃ​សាលាដំបូង​ខេត្តកំពត បាន​ចេញ​ដីកា​សម្រេច​លុបចោល​នូវ​ដីកា​សម្រេច​រក្សា​ការពារ​នៅ​ថ្ងៃទី ២៤ ខែ​ឧសភា ឆ្នាំ​២០១៧ ដែល​ចុះហត្ថលេខា​ដោយ​ចៅក្រម ឃ​ន ចាន់​ធឿន រួច​មក​ឈ្មោះ ទិ​ត្យ គឹម​សេង ក៏​បាន​ចាប់ផ្តើម​សាងសង់​សំណងផ្ទះ​យ៉ាង គគ្រឹកគគ្រេង​ឡើងវិញ យ៉ាង​ព្រងើយកន្តើយ​ថែមទាំង ទើប​ធ្វើឱ្យ​អ្នកស្រី គុយ វួ​ច កើតទុក្ខ​មិន​សុខចិត្ត​បាន​ដាក់​ពាក្យបណ្តឹង​ឧទ្ធរណ៍​ក្នុង​គោលបំណង​សុំ​ប្តឹង​ឧទ្ធរណ៍​នឹង​ដីកា​សម្រេច​អំពី​ពាក្យ​សុំ​តវ៉ា​ចំពោះ​ដី​ការសម្រេច រក្សា​ការពារ​លេខ ៣៦ ចុះ ថ្ងៃទី ២៤ ខែ​ឧសភា ឆ្នាំ​២០១៧ របស់​សាលាដំបូង​ខេត្ត​កំពត ។​

​ទាក់ទិន​នឹង​សំណុំរឿង​បណ្តឹងឧទ្ធរណ៍​រហូតមក​ដល់ពេល​នេះ​នៅ​មិនទាន់​មាន​សេចក្តីសម្រេច​ពី​តុលាការ​កំពូល​នៅឡើយ​ទេ ហេតុដូចនេះ​ហើយ អ្នកស្រី គុយ វួ​ច បាន​សំណូមពរ​ដល់​លោក​ប្រធាន​សាលាឧទ្ធរណ៍​មេត្តាជួយ​ពន្លឿន​សេចក្តី សម្រេច​លើ​ដីកា​រក្សា​ការពារ​ឱ្យបាន​ឆាប់ ព្រោះ​តែ​ឈ្មោះ ទិ​ត្យ គឹម​សេង កំពុងតែ​បន្ត​ការសាងសង់​សំណង់​ឡើង​កាន់តែ​រឹងមាំ ដោយ​ខុសច្បាប់​តាម​បែប​អនាធិបតេយ្យ​ធ្វើឱ្យ​កាន់តែ​មាន​ការប៉ះពាល់​បង្កបញ្ហា វិវាទ​គ្នា​កាន់តែ​ខ្លាំង​ឡើង​ដូចនេះ ត្រូវតែ បញ្ចប់​ឱ្យបាន​ឆាប់​តាម​ការយោគយល់​ដោយ​ក្តី​អនុគ្រោះ ។​

​ហេតុនេះហើយ ទើប​សូម​អំពាវនាវ​ដល់ ឯកឧត្តម អង្គ​វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ និង​ឯកឧត្តម រដ្ឋមន្ត្រី ជា សុផារ៉ា មេត្តា​ជួយ​ដល់ អ្នកស្រី គុយ វួ​ច ម្ចាស់​ដី​កាន់កាប់ ដោយ​ស្របច្បាប់​ហើយ​នឹង​សំណូមពរ​ដល់​ឯកឧត្តម ជួយ​ចាត់​ក្រុម​អធិការកិច្ច​ចុះ​ត្រួតពិនិត្យ​ទីតាំង​ដី​ខាងលើនេះ​ផង​ទាន ! ៕

 

img20170614a (1) img20170614a (2) img20170614a (3) img20170614a (4)

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
© 2019 វីរៈជ័យ | Virakchey. All rights reserved. XHTML / CSS Valid.
Daily Theme designed by Theme Junkie.