ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 170 63 22 Email: virakcheynews@gmail.com
0

លោក គាត ហ៊ុល ទោះបី​ដឹងថា​សន្លឹកឆ្នោត​សង្កាត់​របស់​លោក​ចាញ់ក្តី ប៉ុន្តែ​អនុវត្ត​ការកសាង និង​អភិវឌ្ឍន៍​នៅតែ​បន្ត​ជានិច្ច​

ទោះបីជា​ដឹង​នូវ​លទ្ធផល​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ក្នុង​មូលដ្ឋាន​របស់​លោក​បាន​ចាញ់​សម្លេង ឆ្នោត​ក៏​ដោយ ក៏​លោក គាត ហ៊ុល ចៅ​សង្កាត់​ផ្សារកណ្តាល និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ផ្សារកណ្តាល នៅតែ​ខិតខំ ពង្រឹងពង្រីក​កសាង​អភិវឌ្ឍន៍​នៅ​ក្នុង​សង្កាត់​លោក​ដដែល ដោយ​ដឹង​យ៉ាង​ច្បាស់​ទៀត​ថា លោក​នឹង​ចេញពី​តំណែង​ចៅសង្កាត់ ផ្សារកណ្តាល​ក៏ដោយ ក៏​លោក​នៅតែ​បំពេញភារកិច្ច ឈូសឆាយ​ពង្រាប​សម្រួល​ផ្លូវ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ភូមិសាស្ត្រ​របស់​លោក ។​

​ជាក់ស្តែង​នៅ​ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ​២០១៧ លោក​បាន​រៀបចំ​ក្រុម​ការងារ​ដឹកនាំ​គ្រឿងចក្រ​ផ្ទាល់ខ្លួន​របស់​លោក ចុះ​គៀរ​កិន​ឈូសឆាយ​សម្រួល​ផ្លូវ ១​ខ្សែ​ប្រវែង ៦៥០​ម៉ែត្រ នៅ​ភូមិ​ប្រជា​ធម្ម​កើត សង្កាត់​ផ្សារកណ្តាល ចំណាយ​ថវិកា ផ្ទាល់ខ្លួន​អស់​ជាង ១០០០​ដុល្លារ (​មួយ​ពាន់​ដុល្លារ​) ហើយ​នៅ​ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ​២០១៧ នេះ​ទៀត ។​

​លោក​បាន​ចំណាយ​ថវិកា​ចំនួន ៣០០០​ដុល្លារ ថែម​ទៀត ជួសជុល​ពង្រាប​ផ្លូវ​មួយ​ខ្សែ​ទៀត ប្រវែង ៤៥០០​ម៉ែត្រ នៅក្នុង​ភូមិ​ព្រៃ​គប់​ក្នុង​សង្កាត់​របស់​លោក​នេះ ជា​វីរៈភាព​ដ៏​អស្ចារ្យ​បញ្ជាក់​ពី​ទឹកចិត្ត​ស្មោះស ស្មោះត្រង់ ចំពោះ​ជាតិ​មាតុភូមិ ទោះបី​ដឹងថា ខ្លួន​គាត់​អស់​ពី​តំណែង​ក្តី ។

​សារព័ត៌មាន​វីរៈ​ជ័យ និង​វិរៈជា​តិ សូម​គាំទ្រ​ទាំងស្រុង​នូវ​វីរៈភាព​ដ៏​អស្ចារ្យ​នេះ ស្រឡាញ់​គណបក្ស​ប្រជាជន​កម្ពុជា ប្តូរផ្តាច់ សូម​លោក​និង​ក្រុមគ្រួសារ​ទទួលបាន​នូវ​ពុទ្ធពរ​ទាំង​បួន​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕
​ដោយ​ ៖ លឹម សារី​

 

img20170616vrc1 (1) img20170616vrc1 (2) img20170616vrc1 (3)

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
© 2019 វីរៈជ័យ | Virakchey. All rights reserved. XHTML / CSS Valid.
Daily Theme designed by Theme Junkie.