ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 170 63 22 Email: virakcheynews@gmail.com
0

ក្រុម​អាជីវករ​ក្នុង​ផ្សារ​ប៉ា​ហ៊ី​រិះគន់​កាំកុងត្រូល​ថា​ពូកែ​ដើរ​ចាប់​ទំនិញ​តាម​ផ្សារ ខណៈ​បើក ដៃ​ឱ្យ​ឈ្មួញ​នាំ​ចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រំ​យ៉ាង​គគ្រឹកគគ្រេង​គ្មាន​ការត្រួតពិនិត្យ​

ខេត្ត​ប៉ៃលិន ៖ ក្រុមអាជីវករ ដែល​ប្រកប​របរ​លក់ដូរ​ម្ហូប​អាហារ នៅក្នុង​ផ្សារ និង​ខាង មុខ​ក្បែរ​ផ្សារ​សាមគ្គី ហៅ​ប៉ា​ហ៊ី​ជាច្រើន​នាក់ បាន​សម្តែង​នូវ​ការ​មិន​ពេញចិត្ត​ចំពោះ​ការដើរ ត្រួតពិនិត្យ និង​ចាប់​ទំនិញ​របស់​កាំកុងត្រូល​សាខា​ខេត្ត​ប៉ៃលិន ដោយ​ពួកគាត់​ខ្សឹបខ្សៀវ​ដា ក់​គ្នា​ថា កាំកុងត្រូល និង​ខាង​មន្ទីរ​ពាណិជ្ជកម្ម ពូកែ​ដើរ​ពិនិត្យ និង​ចាប់​ទំនិញ ដែល​ពួកគេ ទិញ​ពី​ឈ្មួញ​យក​ទៅ​លក់ដូរ​នៅ​តាម​តូប​នានា​ក្នុង​ផ្សារ រីឯ​ទំនិញ​ដែល​ឈ្មួញ​ដឹក​តាម​ម៉ូតូ និង រថយន្ត​រាប់​សិប​គី​ឡូ ចូលមក​ក្នុង​ទឹកដី​ខ្មែរ តាម​ច្រកទ្វារ​អន្តរជាតិ​ព្រំ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង កាច់ ស្រុក​សាលា​ក្រៅ អត់​ធ្លាប់​ឃើញ​ខាង​កាំកុងត្រូល ឬ​មន្ត្រី​ជំនាញ​ណាមួយ​ធ្វើការ ត្រួត ពិនិត្យ​ឱ្យបាន​ដិតដល់ ឬ​ចាប់​នោះឡើយ ពោល​គឺ​ម្ហូបអាហារ​មួយចំនួន​មាន​សារធាតុ​គី មី ។​

​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ ក៏ដូចជា​អាជីវករ បាន​រៀបរាប់​ឱ្យដឹងថា ក្នុង​ការលក់ ដូរ​រាល់ថ្ងៃ ដូចជា​ម្ហូបអាហារ មឹក បង្កង បង្គា​រ ជាដើម ដែល​ពួកគេ​ទិញ​ពី​ឈ្មួញ​នាំ​ចូល​មក​ពី ប្រទេស​ថៃ តែងតែ​ព្រួយបារម្ភ​ខ្លាចក្រែង​ខាង​កាំកុងត្រូល​ចាប់​យក​ទៅ​បោះចោល ខណៈ​ពិនិ ត្យ​ឃើញ​មាន​សារធាតុ​គីមី ឬ​គេ​ចោទ​ថា​ខូច​គុណភាព​ជា​ដើម ។ ប្រភព​បន្តទៀតថា ពួក​គា ត់​សង្ស័យថា ខាង​កាំកុងត្រូល​ដើរ​ចាប់​ទំនិញ​ជា​ញឹកញាប់ ដោយ​មាន​អ្នកកាសែត និង​អ្នក ទូរទស្សន៍​មួយចំនួន​ដើរ​អម​ស៊ី​ប៉េ គ្រាន់តែ​បង្ហាញ​យកមុខ (​ម៉ា​ម៉ា យក​តែ​សូង​) ឱ្យ​ប្រជា​ពល រដ្ឋ ឬ​ទស្សនិកជន​ឃើញ​ប៉ុណ្ណោះ ។ តែ​ធាតុពិត ភាគ​ច្រើន​ក្រុម​ឈ្មួញ​បាន​រកស៊ី​ដឹក​តាម​ម៉ូតូ ឬ​រថយន្ត​ចូល​មក​ពី​ទឹកដី​ប្រទេស​ថៃ អត់​មាន​ការត្រួតពិនិត្យ​អ្វី​នោះ​ទេ ដោយ​ចាំតែ​យកលុយ ប៉ុណ្ណោះ ។ ពួកគាត់​មាន​ការព្រួយបារម្ភ​ថា បើសិនជា​ខាង​កាំកុងត្រូល​រកឃើញ​មាន​សារធាតុ គីមី​នៅក្នុង​មឹក បង្គា​រ ដែល​ពួកគាត់​ដាក់លក់ ហើយ​យក​ទៅ​បោះចោល នោះ​ពិតជា ធ្វើឱ្យ ខាតបង់​ថវិកា​អស់​ជាច្រើន ព្រោះ​ពួកគាត់​ទិញ​បន្ត​ពី​ឈ្មួញ ដែល​ដឹក​ចូលមក​ក្នុង​ខេត្ត​ប៉ៃលិ ន​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រំ ហើយ​គ្រាន់តែ​ដើរ​ឆែកឆេរ​តាម​ផ្សារ កន្លែង​តូប​របស់​ពួកគាត់ លក់ដូរ​បែបនេះ ពិតជា​ធ្វើឱ្យ​អាជីវករ​អាក់អន់ចិត្ត​យ៉ាងខ្លាំង ។ ម្យ៉ាងវិញទៀត ការដើរ​ចាប់ ទំនិញ​នេះ ធ្វើ​ឡើង​តែ​ចំពោះ​តូប​លក់ដូរ​តូចៗ ប៉ុណ្ណោះ រីឯ​តូប​ធំៗ អត់​ឃើញ​មាន​ការត្រួត​ពិ និត្យ​អ្វី​នោះឡើយ ។

​ចំណែក​ឈ្មួញ​មួយចំនួន​ដែល​រកស៊ី​ដឹក​ត្រី សាច់ជ្រូក សាច់មាន់ និង​ទំនិញ​ផ្សេងៗ តា ម​ម៉ូតូ​ពេលព្រឹកៗ បាន​បង្ហើប​ឱ្យដឹងថា ពេលខ្លះ​ពួកគេ​ឃើញ​ក្រុម​ឈ្មួញ​ទុច្ចរិត​ដាក់​សារធាតុ គីមី​ម្យ៉ាង ដែល​រក្សា​ម្ហូបអាហារ​បានយូរ​នៅក្នុង​ត្រី បង្គា​រ មឹក និង ម្ហូបអាហារ​មួយចំនួន នៅក្នុង​ទឹកដី​ថៃ រួច​ដឹក​តាម​ម៉ូតូ និង​រថយន្ត​យក​ទៅ​លក់ដូរ​ចែកចាយ​នៅក្នុង​ខេត្ត​ប៉ៃលិន និង​រហូត​ទៅ​ដល់​ខេត្ត​បាត់ដំបង ព្រម​ទាំង​ខេត្ត​ផ្សេងៗ ជាច្រើន​ទៀត​ផង​ដែរ ។ ដូច្នេះ​ម្ហូប អាហារ​ដែល​នាំចូល​មកពី​ប្រទេស​ថៃ​ពិតជា​អត់​មាន​សុវត្ថិភាព​ប៉ុន្មាន​នោះឡើយ ដោយ​អត់ ខាង​កាំកុងត្រូល​ធ្វើ​ការត្រួតពិនិត្យ​នៅ​ច្រក​ទ្វារ​មួយ​នេះ​ឱ្យបាន​ត្រឹមត្រូវ​នោះឡើយ ហើយ​ពួក គេ​ក៏​មាន​ការព្រួយបារម្ភ​ពី​បញ្ហា​សុខភាព​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ទូទៅ​ផងដែរ ។ ចំណែក​អ្នកខ្លះ ទៀត​បាន​ឱ្យដឹងថា គ្រាន់តែ​បង់លុយ​ឱ្យ​ខាង​កាំកុងត្រូល​នោះ​ជា​ការ​ស្រេច ក្នុង​១​ម៉ូតូ​២​ពាន់ រៀល រីឯ​រថយន្ត​បង់​តម្លៃ​ផ្សេង​លើស​នេះ ។

​សូមបញ្ជាក់​ថា កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៧​នេះ ខាង​កាំកុងត្រូល​សាខា ខេត្ត​ប៉ៃលិន សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​បាន​ដើរ​ត្រួតពិនិត្យ​ទំនិញ​ខូច​គុណភាព និង មឹក បង្គា​រ នៅក្នុង​ផ្សារ​សាមគ្គី ហៅ​ប៉ា​ហ៊ី ដោយ​មាន​រថយន្ត​ក្រុមការងារ​ចុះ​ធ្វើតេស្ត​មើល​ផង ដែរ ៕

 

img20170628a (3) img20170628a (1) img20170628a (2)

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
© 2019 វីរៈជ័យ | Virakchey. All rights reserved. XHTML / CSS Valid.
Daily Theme designed by Theme Junkie.