តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅភូមិតារុង ឃុំភ្នំដិន ស្រុកគីរីវង្ស ខេត្តតាកែវ បានប្រាប់អ្នកសារព័ត៌មាន យើងឱ្យដឹងថា លោកប្រធានភូមិឈ្មោះ ហ៊ិន ហ៊ាង ជួសជុលផ្លូវ ប៉ុន្តែបានដាក់ប៉ុស្តិ៍យកលុយពីប្រជាពលរដ្ឋទៅវិញ ។ គាត់ បន្ថែមទៀតថា បើសិនជាគាត់ដាក់ប៉ុស្តិ៍យកលុយពីអ្នកមកពីឆ្ងាយនោះមិនអីទេ ប៉ុន្តែគាត់យកលុយពីប្រជាពលរដ្ឋដែលនៅក្នុង ភូមិដែលពួកគាត់មានឡានតូច-ធំ ដើម្បីប្រកបរបរចិញ្ចឹមជីវិតគ្រួសារ ពួកគាត់បន្តទៀតថា ផ្លូវនេះ គឺជាផ្លូវដែលចូលទៅក្នុង វត្តប្រជាពលរដ្ឋមកពីទីជិត ឬឆ្ងាយដែលត្រូវមកធ្វើបុណ្យទាននៅទីនេះ វត្តនេះ តើពួកគាត់គិតយ៉ាងដូម្តេច ?
បញ្ហានេះនិងដឹងជាលោកមេឃុំ លោកអភិបាលស្រុក គមនាគមន៍ខេត្ត ឯកឧត្តម អភិបាលខេត្តលោកដឹងឬក៏អត់ទេ ? ដូច្នេះសូម ឯកឧត្តម អស់លោកក្រោមឱវាទមេត្តាចុះជួយមើលផងទាន ដើម្បីកុំឱ្យបាត់សន្លឹកឆ្នោតរបស់គណបក្សប្រជាជន កម្ពុជា ដែលសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ជាម្លប់ដ៏ត្រជាក់របស់ប្រជាពលរដ្ឋដូចពាក្យស្លោកមួយបាននិយាយថា “មិនជួយចូក មិនជួយចែវ កុំយកជើងរាទឹក” ៕
ដោយ ៖ លឹម សារី