ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 170 63 22 Email: virakcheynews@gmail.com
0

ក្លិប​អ្នកកាសែត​ឯករាជ្យ​នាំយក​អំណោយ​ជូន​លោក ជា ស​ត្រា ចាងហ្វាង​កាសែត​ខ្មែរ​ថ្មី​

ភ្នំពេញ​ ៖ នា​ព្រឹក​ថ្ងៃទី ១៥ ខែ​កញ្ញា ឆ្នាំ​២០១៧ វេលា​ម៉ោង ១០ ៖ ៣០​នាទី​ព្រឹក ឯកឧត្តម ហ៊ុន សុខា ប្រធាន​ក្លិប​អ្នកកាសែត​ឯករាជ្យ​បាន​ជូន​ថវិកា​ដល់​ចាស់ជរា​នៅក្នុង​ស្នាក់ការ​ក្លិប​អ្នកកាសែត​ឯករាជ្យ នៅ​ថវិកា​ម្នាក់ ១០ ម៉ឺន​រៀល ហើយ​បាន​ឱ្យ​ក្រុមការងារ​នៅក្នុង​ក្លិប​អ្នកកាសែត​ឯករាជ្យ​បាន​នាំយក​អំណោយ​មានទឹក​សុទ្ធ ៤​កេស ទឹក​ផ្លែឈើ និង​ទឹក​សណ្តែក ២​កេស ជូន​លោក ជា ស​ត្រា ចាងហ្វាង​កាសែត​ខ្មែរ​ថ្មី​ដែល​មាន​ជំងឺ និង​ជរាពាធ អាយុ ៨០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ប៉ប្រក់​ខាងត្បូង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្រុងភ្នំពេញ ដោយ​មនោ​សញ្ចោ​ត​នា​ដ៏​ជ្រាលជ្រៅ​ទៅវិញទៅមក ដោយ​ភាព​រាក់ទាក់​រីករាយ​ក្រៃលែង ។ សបញ្ជាក់​ឱ្យឃើញ​ថា ឯកឧត្តម ហ៊ុន សុខា តែងតែ​ផ្តល់​អំណោយ​ជូន​ចាស់ៗ​រៀងរាល់​ខែ​ផង​ដែរ ៕
​ដោយ​ ៖ លឹម សារី​

 

img20170915aa (3) img20170915aa (1) img20170915aa (2)

img20170915v1 (2) img20170915v1 (1)

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
© 2019 វីរៈជ័យ | Virakchey. All rights reserved. XHTML / CSS Valid.
Daily Theme designed by Theme Junkie.