ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 170 63 22 Email: virakcheynews@gmail.com
0

​ឯកឧត្តម ម៉ក់ ពេជ្ជ​រិទ្ធ និង​លោកជំទាវ ព្រមទាំង​ក្រុមគ្រួសារ​ធ្វើ​ពិធី​ដង្ហែរ​ព្រះអង្គ​ចេក ព្រះអង្គ​ចម ទៅ​ប្រគេន​សម្តេច​ណ​យ​ច្រឹក ក្នុង​វត្ត​ច័ន្ទ​បុរី​វង្ស​

មន្ត្រីជាន់ខ្ពស់ រាជរដ្ឋាភិបាល​បានឲ្យដឹងថា វិស័យ​អានាចក្រ និង​ពុទ្ធចក្រ​អាច​រីកចំរើន​បាន​ក៏​អាស្រ័យ​ដោយ​ស្ថាន​ផាព​ប្រទេសជាតិ​មាន​ស្ថេរភាព​សុខ​សន្តិ​ផា​ព ផ្តើមចេញ​ពី​កា​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត ដ៏​ឈ្លាសវៃ របស់​សម្តេច​តេ​ជា ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជឿនលឿន គ្រប់​វិស័យ ទាំង​អាណាចក្រ​និង​ពុទ្ធចក្រ នាបច្ចុប្បន្ន មាន​ទី​អា​រ៉ា​ម​ជាង ៤០០០ វត្ត និង​មាន​ព្រះសង្ឃ គង់នៅ​ជាង ៦ ម៉ឺន​អង្គ ដែល​ផ្តល់​ឱកាស​ជូន​ប្រជាពលរដ្ឋ​ពុទ្ធ​បរិស័ទ្ធ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​ជាតិ​បាន​ល្អប្រសើរ ។​

​ថ្ងៃនេះ​ដែរ ឯកឧត្តម ម៉ក់ ពេជ្ជ​រិទ្ធ ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​អគ្គនាយក នៃ​នាយកដ្ឋាន​កាំកុងត្រូល និង​ជា​ទីប្រឹក្សា​ផ្ទាល់​សម្តេច​គ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន និង​លោកជំទាវ បាន​អ​ញ្ញើញ​ចូលរួម​ក្នុង​ពិធី​កាន់បិណ្ឌ​វេន​ទី ០៧ ដោយ​បាន​ដង្ហែរ​ព្រះអង្គ​ចេក ១​អង្គ ព្រះអង្គ​ចម ១ អង្គ មក​ប្រគេន​សម្តេច ណ​យ ច្រឹក ដែល​គង់​ក្នុង​វត្ត​ច័ន្ទ​បុរី​វង្ស​។​

​ពិធី​រាប់បាត្រ បង្សុកូល សូត្រមន្ត និង​ប្រគេន​បច្ច័យ ទេយ្យទាន គ្រឿងឧបភោគ បរិភោគ ប្រគេន​ព្រះសង្ឃ ឯកឧត្តម​បាន​ប្រគេន​ថវិកា​ចំនួន ២០០០ ដុល្លារ ទេយ្យទាន​ជាច្រើន​ទៀត ប្រគេន​ព្រះសង្ឃ ។​

​ក្រោយពី​ធ្វើ និង​ប្រគល់​ព្រះអង្គ​ចេក​ព្រះអង្គ​ចម​រួចមក ឯកឧត្តម​ត្រូវបាន​សម្តេច​ព្រះសង្ឃ ណ​យ ច្រឹក ស្រោច​ទឹក (​សុគន្ធា​រី​) ជូន​ឯកឧត្តម និង​ក្រុមគ្រួសារ ។ ពិធី​បាន​ប្រព្រឹត្តទៅ​ដោយ​ភាព​អធិកអធម​ក្រៃលែង ៕
​ដោយ ៖ លឹម សារី​

 

hemorkpicrith (1) hemorkpicrith (2) hemorkpicrith (3)

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
© 2019 វីរៈជ័យ | Virakchey. All rights reserved. XHTML / CSS Valid.
Daily Theme designed by Theme Junkie.