ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 170 63 22 Email: virakcheynews@gmail.com
0

ភ្លើង​សិរី​ល្អ​ដំណាក់​ចុងក្រោយ​បាន​ចាក់​បំពេញ​ដល់​គ្រឹស្ទបរិស័ទ​ក្នុងព្រះ​វិហារសេច​ក្តីមេត្តា​ករុណា​នៃ​ព្រះ​គ្រឹស្ទ​

ព្រះវិហារ​សេចក្តី​មេត្តាករុណា​នៃ​ព្រះ​គ្រឹស្ទ ស្ថិតនៅ​ក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន រាជធានី​ភ្នំពេញ ជាប់​នឹង​ផ្សារ ទំនើប​សុ​វណ្ណា ដែល​មាន​អគារ​ធំ​ប្រណីត​មាន​គ្រឹស្ទបរិស័ទ​ថ្វាយបង្គំ​ជាង ៣០០​នាក់ ។​

​លោក អ៊ុង សុផល​, អ្នកស្រី អ៊ុង ដេ​បូរ៉ា និង​លោកគ្រូ អ៊ុង ដា​នី​ញែល ជា​គ្រូ​គង្វាល នឹង​ជា​អ្នកដឹកនាំ​នៅក្នុង​ព្រះវិហារ នោះ ដោយ​អត្ត​ច​រឹក​ស្មោះត្រង់ សណ្តោស​ប្រណី​ដល់​អ្នកក្រីក្រ​គ្រឹស្ទបរិស័ទ​ទាំងអស់ តែងតែ​ហៅ​លោក​ទាំង​ពិ​រថា ប៉ា​ម៉ាក់​ពេញមាត់​តែម្តង ។ ក្នុងនោះដែរ លោកគ្រូ អ៊ុង ដា​នី​ញែល ដែល​ជា​បុត្រ​ទោល​របស់​លោក​ទាំង​ពីរ ក៏​មាន​អត្ត​ចរិក​ស្លូតបូត ទន់ភ្លន់ ស្រឡាញ់​អ្នកក្រីក្រ​ដូចជា ប៉ា​ម៉ា​ក់លោក​ដែរ នឹង​ប្រកបដោយ​ប្រេង​តាំង​ថ្មី​ចាក់​បំពេញ​ពី​ព្រះ​ជា​ម្ចាស់​បំពេញ​ដល់​លោក ក្នុងការ​ចែកចាយ​ព្រះ​បន្ទូល​របស់​ព្រះ​ដ៏​ល្អ​ប្រសើរ​ជូន​គ្រឹស្ទបរិស័​ទទាំង​អស់ នឹង​ជា​ពិសេស​ទៅ​ទៀត​ក្នុង​ការដឹកនាំ​ភ្លេង​ចម្រៀង ថ្វាយបង្គំ​ព្រះអង្គ គឺ​ពេញ​ដោយ​សិរី​ល្អ​របស់​ព្រះ​ធ្វើឱ្យ​គ្រឹស្ទបរិស័ទ​ទាំងអស់​ឆេះឈួល​ដោយ​ភ្លើង​នៃ​ការស្រឡាញ់ព្រះ​ជា​ម្ចាស់ នឹង​អ្នក​ខ្លះ​ទៀត​បាន​ស្រែកយំ​រំភើប​ក្តុកក្តួល​នៅពេល​ថ្វាយបង្គំ ។​

​ចំណែក​អ្នក​ម៉ាក់ ដេប៉ូ​រ៉ា វិញ នៅពេលដែល​លោក​ចែកចាយ​ព្រះបន្ទូល​បាន​ប៉ះពាល់​យ៉ាងខ្លាំង ដល់ គ្រឹស្ទបរិស័ទ​ដែល​មាន​ការបាក់បែក​ផ្លូវចិត្ត នឹង​មាន​ជំងឺ​ជាច្រើន​មុខ​បាន​ជាសះស្បើយ​នៅក្នុង​ព្រះវិហារ​នេះ ។ មិនតែប៉ុណ្ណោះ សោត នៅ​រៀងរាល់​ថ្ងៃ​អាទិត្យ​លោក​តែងតែ​ចែក​ប្រាក់ អង្ករ និង​មី ជា​រៀងរាល់​អាទិត្យ​ដល់​បងប្អូន​គ្រឹស្ទបរិស័ទ​ដែល​ក្រីក្រ ។

​លោក​ប៉ា សុផល​, ម៉ាក់ ដេ​បូរ៉ា និង​លោកគ្រូ ដា​នី​ញែល តែងតែ​ចុះ​ផ្ទាល់​ទៅ​ដល់​តំបន់​ក្រីក្រ មាន​អន្លង់​ក្រ​ង៉ាន ច្រាំង​បាក់ ចុង​ដី នឹង​តំបន់​ផ្សេងទៀត ដែល​លោក​បាន​ដឹង លោក​តែងតែ​ផ្តល់ នឹង​ជួយ​គ្រប់ពេលវេលា សង់ផ្ទះ​ជូន​បងប្អូន នៅ​អន្លង់​ក្រ​ង៉ាន នៅ​ច្រាំង​បាក់ ចុង​ដី នឹង​កន្លែង​ដទៃទៀត​ជា​ចើន ។ ដូច្នេះ​សូម​ព្រះ​ប្រទាន​ពរ​ដល់​លោក​ឱ្យ​មាន​អាយុ​យឺន​វែង សុខភាព រឹងមាំ ព្រះ​ពរ​ហូរហៀរ ពី​ព្រះអង្គម្ចាស់​ជួយ​អ្នកក្រីក្រ​បន្ថែមទៀត ៕
​យ ៖ លឹម សារី​

 

img20170929v2 (1) img20170929v2 (2) img20170929v2 (3) img20170929v2 (4)

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
© 2019 វីរៈជ័យ | Virakchey. All rights reserved. XHTML / CSS Valid.
Daily Theme designed by Theme Junkie.