ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 170 63 22 Email: virakcheynews@gmail.com
0

​កង​អន្តរាគមន៍​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ ដឹកនាំ​ដោយ​លោក ម៉ៅ សាវឿន ហាត់​ត្រៀម​ប្រចាំការ​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​

​នា​ព្រឹក​ថ្ងៃទី ២៦ ខែ​កញ្ញា ឆ្នាំ​២០១៧ វេលា​ម៉ោង ៩​ៈ​០៥​នាទី លោក ម៉ៅ សាវឿន ប្រធាន​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន ជ័យ បើក​ពិធី​បង្វឹក​ហាត់​ដល់​កងកម្លាំង​អន្តរាគមន៍​នគរបាល​ប្រចាំ​ប៉ុស្តិ៍​ស្ទឹងមានជ័យ ដើម្បី​ត្រៀម​ការពារ​សន្តិសុខ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​បង្ក្រាប​បទល្មើស​ផ្សេងៗ​រួមមាន ៖ អំពើ​ឆក់ ប្លន់ ល្បែងស៊ីសង គ្រឿងញៀន និង​អំពើ​បាតុកម្ម​ផ្សេងៗ​៘ ដែល​កើតមាន​នៅក្នុង​សង្កាត់​របស់​លោក ។​

​មួយ​រយៈកាល​កន្លងមក​នៅក្នុង​សង្កាត់​ស្ទឹងមានជ័យ មាន​ការ​កើត​ឡើង​ជា​ច្រើន​នូវ អំពើ​ឆក់ ប្លន់ ល្បែងស៊ីសង គ្រឿងញៀន គឺ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​របស់​លោក​ចុះ​ទៅ​បង្ក្រាប នឹង​ចាប់​បាន​ជនដៃដល់​ឆក់​ប្លន់ សេព​គ្រឿងញៀន យក​មក​ផ្តន្ទាទោស​ជាច្រើន​នាក់​មក​ហើយ បញ្ហា​គ្រោះថ្នាក់​ចរាច​រណ៍ក្តី ក៏​លោក​បាន​ចាត់​កម្លាំង​ត្រួតពិនិត្យ នឹង​វាស់វែង ដោះស្រាយ​សម្រួល​បាន​ជាច្រើន​ហេតុការណ៍ ។​

​ដូច្នេះ​សូម​ឱ្យ​លោក ម៉ៅ សាវឿន និង​មន្ត្រីនគរបាល​ក្រោម​ឱវាទ ខិតខំ​បន្ថែមទៀត​ដើម្បី​ការពារ សុវត្ថិភាព សុខ​សន្តិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ប្រកបដោយ​ជោគជ័យ​បន្តទៀត ៕
​ដោយ ៖ លឹម សារី​

 

img20170929v1 (1) img20170929v1 (2)

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
© 2019 វីរៈជ័យ | Virakchey. All rights reserved. XHTML / CSS Valid.
Daily Theme designed by Theme Junkie.