ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 170 63 22 Email: virakcheynews@gmail.com
0

ស្នាដៃ​ជាច្រើន​ដែល​ឯកឧត្តម ឧកញ៉ា គង់ ក្រឹ​ង និង​លោកជំទាវ បាន​កសាង​ទាំង​ផ្នែក​អាណាចក្រ និង​ពុទ្ធចក្រ​

ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើឱ្យ​ប្រទេស​ជាតិ តាំង​ពី​បាតដៃ​ទទេ​រួចផុត​ពី​គុក​ច្រ​វ៉ាក់ ខ្នោះឃ្នាង​របស់​ពពួក​អាវ​ខ្មៅ ទម​ឡិ​ឥត​សាសនា ប៉ុល ពត ឈាម​ខ្មៅ សម្លាប់​ជាតិ​ឯង​រង្គាល​នោះ មក​ក្លាយទៅជា​ប្រទេសួ​រីកចំរើន​ឥត​គណនា ស្ពាន​អាការ ផ្លូវថ្នល់ ល្អ​ប្រណីត វិទ្យាល័យ សាលារៀន វត្ត​អារាម​… ៘ គ្រប់​ទីកន្លែង​ជនបទ​ដាច់ស្រយាល​ទូទាំង ២៥​ខេត្ត​-​ក្រុង ។ ដូច​ពាក្យចាស់​លោក​ពោលថា “​មេ​ល្អ កូន​ក៏​ល្អ​ដែរ​” ឯកឧត្តម ឧកញ៉ា គង់ ក្រឹ​ង ក៏​ដូច្នេះ​ដែរ លោក​បាន​យក​ទ្រឹស្តី​ដ៏​ល្អៗ​របស់​សម្តេច​មក​អនុវត្តន៍​ត្រងត្រាប់ យុទ្ធនាការ​ឈ្នះៗ​បំពេញ​តួនាទី​យ៉ាង​ល្អប្រសើរ​ជូន​ជាតិ​មាតុភូមិ នៅក្នុង​ស្រុក​ស្នួល ខេត្ត​ក្រចេះ កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង វិស័យ​អាណាចក្រ ពុទ្ធចក្រ និង​ជួយ​ដល់​បងប្អូន​ខ្មែរឥស្លាម​យ៉ាង​ច្រើន​ទាំង​ការកសាង​ព្រះវិហារ​ឥស្លាម​ទាំង​ជួយ​ដល់​បងប្អូន​ខ្មែរ ឥស្លាម​រាប់រយ​នាក់​ទៀត​មាន​ថវិកា អង្ករ គ្រឿងឧបភោគ​-​បរិភោគ​ជាច្រើន​មុខ​ទៀត ។

​និយាយ​ពី​ការស្ថាបនា​កសាង​ទាំង ផ្នែក​អាណាចក្រ និង​ពុទ្ធចក្រ​របស់ ឯកឧត្តម ឧកញ៉ា គង់ ក្រឹ​ង និង​លោកជំទាវ សរសេរ​ពី​ប​ស្លឹក​សៀវភៅ​ទៀត ក៏​ពុំ​អស់​ដែរ ដូច្នេះ​ខ្ញុំបាទ​គ្រាន់តែ​រៀបរាប់​ត្រួសៗ​ជូន ។ ដូច្នេះ​សារព័ត៌មាន វិរៈ​ជ័យ វិរៈជា​តិ ឆន្ទៈ​ខ្មែរ និង​កម្ពុជា​អភិវឌ្ឍន៍ ឆន្ទះ​យុវជន សូម​ជូនពរ ឯកឧត្តម ឧកញ៉ា និង​លោកជំទាវ ព្រមទាំង​ក្រុមគ្រួសារ​ប្រកប​នូវ​សេចក្តីសុខសាន្ត​អាយុ​យឺន​វែង ដើម្បី​បន្ត​ជួយ ដល់​រាជរដ្ឋាភិបាល​បន្ត​ទៀត ៕

 

kkroeng201709a-(2) kkroeng201709a-(3) kkroeng201709a (4) kkroeng201709a (1)

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
© 2019 វីរៈជ័យ | Virakchey. All rights reserved. XHTML / CSS Valid.
Daily Theme designed by Theme Junkie.