ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 170 63 22 Email: virakcheynews@gmail.com
0

លោក​ឧកញ៉ា​ចិត្តធម៌ គង់ ក្រឹ​ង និង​លោកជំទាវ បាន​ផ្តល់​សមិទ្ធផល​ថ្មីៗ​ទៀត ជូន​ស្រុក​ស្នួល ខេត្ត​ក្រចេះ

នា​ពេល​ថ្មីៗ​នេះ លោក​ឧកញ៉ា គង់ ក្រឹ​ង និង​លោកជំទាវ បាន​ផ្តល់ជូន​នូវ​សមិទ្ធផល​ថ្មីៗ​ទៀត​ជាច្រើន​មាន ៖ ផ្លូវ​ចាក់ ក្រួស​ក្រហម​, ក្លោងទ្វារ​, របង​សាលារៀន អនុវិទ្យាល័យ ចំការកៅស៊ូ​ស្នួល ស្ថិតនៅក្នុង​ឃុំ​ស្នួល ស្រុក​ស្នួល ខេត្ត​ក្រចេះ ។
​នា​ព្រឹក​ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅក្នុង​បរិវេណ​សាលាបឋមសិក្សា និង​អនុវិទ្យាល័យ​ចំការកៅស៊ូ ប្រារឰ​បើក កម្មវិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ក្លោងទ្វារ​,​របង​សាលា​,​អនុវិទ្យាល័យ ដែល​ទើបនឹង​សាងសង់​ហើយ​ជា ស្ថាពរ នៅក្នុងុ​ឱកាស​បើក​បរវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ដែល​ជា​សមិទ្ធផល​ថ្មី​របស់​លោក​ឧកញ៉ា ចិត្ត​ធម៌ គង់ ក្រឹ​ង និង​លោក ជំទាវ ម៉ាន សា​រ៉ស ដោយ​បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន ហើយ​នៅពេលនេះ​ត្រូវបាន​កាត់​ខ្សែបូរ​ដាក់ឱ្យ​ប្រើប្រាស់ ។ ហើយ​នៅ ក្នុង​កម្ម​វិធី​ដ៏​អធិកអធម​នេះ ក្រោម​អធិបតីភាព​លោក គង់ គឹម​នី អភិបាល​នៃ​គណៈ​អភិបាលស្រុក​ស្នួល លោក ម៉ែន វណ្ណា អភិបាលរង​ស្រុក​ស្នួល ទទួលបន្ទុក​ស្តីទី លោក​អធិការ​ស្រុក​ស្នួល លោក ទន់ ង៉ែត ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ស្រុក​ស្នួល លោក​មេឃុំ​ស្នួល កងកម្លាំង​ទាំង​បី​ប្រភេទ សមាជិក​-​សមាជិការ​ជុំវិញ​មន្ទីរ​ស្រុក មាតាបិតា​សិស្ស លោកគ្រូ​អ្នកគ្រូ ព្រមទាំង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ ។​

​នៅក្នុង​ឱកាស​នោះ​ដែរ លោក គង់ គឹម​នី អភិបាល​ស្រុក​ស្នួល​បាន​ឡើង​មានមតិ​សំណេះសំណាល និង​ថ្លែងអំណរគុណ ដ៏​ជ្រាលជ្រៅ​ចំពោះ​លោក​ឧកញ៉ា គង់ ក្រឹ​ង និង​លោកជំទាវ ម៉ាន សា​រ៉ស ដែល​មានចិត្ត​សប្បុរស​ធម៌​ផ្តល់​សមិទ្ធផល​យ៉ាងច្រើន ដល់​ស្រុក​ស្នួល​របស់​យើងខ្ញុំ លោក​មានប្រសាសន៍​ទៀត​ថា ខ្ញុំបាទ​សូម​ថ្លែងអំណរគុណ និង​សាកសួរ​សុខទុក្ខ​ដល់​បងប្អូន​ប្រជា ពលរដ្ឋ មាតា​បី​តា​សិស្ស លោកគ្រូ​អ្នកគ្រូ បងប្អូន​គ្រប់​ក្រសួង​មន្ទីរ​នៅក្នុង​ស្រុក​ស្នួល​យើង​នេះ ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង កម្មវិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នូវ​សមិទ្ធផល​ថ្មីៗ​នេះ និង​បើក​បវេសនកាល​ថ្មី ឆ្នាំ​២០១៧-២០១៨ ។ លោក​បន្ត​ទៀត​ថា សូម​ពុក​ម៉ែ បងប្អូន មាតា​បី​តា សិស្ស​ជួយ​ដាស់តឿន អប់រំ​កូនចៅ​ខំ​ប្រឹងប្រែង​រៀនសូត្រ ក្លាយ​ជា​កូនសិស្ស​ល្អ ជា​កូន​ល្អ ជា​ទំពាំង​ស្នង​ប្ញ​ស្សី ដើម្បី​បន្តវេន​ដល់​ការដឹកនាំ​ប្រទេសជាតិ​ឱ្យ​ដូច​សព្វថ្ងៃនេះ ដែលមាន​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ប្រមុខ​ដឹកនាំ​ប្រទេស​មាន​ការអភិវឌ្ឍន៍​យ៉ាង​ជឿនលឿន​ហួស​ការស្មាន ។​
​នៅក្នុង​ខណៈនោះ​ដែរ លោក គង់ គឹម​នី បាន​អាន​សារលិខិត​សម្តេច​តេជោ ហ៊ុន សែន ស្តីពី​ការ​បើ​កិ​បវេសនកាល​ឆ្នាំ ២០១៧-២០១៨ ដើម្បី​ឱ្យ​មាតា​បី​តា​សិស្ស​បាន​យល់​បាន​ដឹង​ពី​អត្ត​ន័យ​ខ្លឹមសារ​ទាំងស្រុង​របស់​ប្រមុខ​រាជរដ្ឋាភិបាល ។
​នៅក្នុង​ឱកាស​ដ៏​ឧឡារិ​កនោះ តំណាង​សិស្ស​អនុវិទ្យាល័យ​ចំការកៅស៊ូ បាន​ឡើង​យក​បាច់ផ្កា​ដ៏​ស្រស់បំព្រង​ជូន​លោក​ឧកញ៉ា ចិត្ត​ធម៌ និង​លោកជំទាវ ម៉ាន សា​រ៉ស ទុក​ជា​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​លោក​ទាំង​ពីរ​ដែល​បាន​ផ្តល់​ថវិកា​ជួយ កសាង​សមិទ្ធផល​ថ្មីៗ​ដល់​យើងខ្ញុំ​នេះ ចំនួន ១១.០០០​ដុល្លារ ។ ដូច្នេះ​សូម​ឱ្យ​លោក​ឧកញ៉ា និង​លោកជំទាវ ព្រមទាំង​បុត្រ ទទួល​នូវ​ពុទ្ធពរ​ទាំង​បួន​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ។

​សូម​បញ្ជ​ក់ថា លោក​ឧកញ៉ា បាន​ជួយ ផ្តល់​ក្នុង​ពិធី​ដង្ហែ​អង្គ​កឋិនទាន​នៅ​ថ្ងៃ​ទី ១៩ ខែតុលា ឆ្នាំ​២០១៧ ចំនួន ៤​លាន​រៀល វត្ត​តោ​ធំ ឃុំ​ស្រែ​បាន​នឹង​ជំនួយ​លោកនាយក​សាលា​ត្រ​យូវ​ស្រែ​រនាម ឃុំ​ខ្សឹម ស្រុក​ស្នួល ២០០០​ដុល្លារ និង​បាន​ជួយ ដល់​ជនក្រីក្រ​រាប់មិនអស់​ចាងហ្វាង​ការផ្សាយ​វីរៈ​ជ័យ និង​វីរៈ​ជាតិ សូម​ថ្លែងអំណរគុណ​ដ៏​ជ្រាល​ជ្រោ​ចំពោះ​លោក ឧកញ៉ា និង​លោកជំទាវ ព្រមទាំង​បុត្រាបុត្រី សូម​ជួប​ប្រទះ​នូវ​សេចក្តីសុខ​សាន សុខភាព​ល្អ​អាយុ​យឺន​វែង និង​មាន​ជ័យជំនះ គ្រប់​ភារកិច្ច ៕
​ដោយ ៖ លឹម សារី​

 

mikka2 ikka3 ikka4 ikka1 ikka5 ikka6

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
© 2019 វីរៈជ័យ | Virakchey. All rights reserved. XHTML / CSS Valid.
Daily Theme designed by Theme Junkie.