ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 170 63 22 Email: virakcheynews@gmail.com
0

ក្រុមហ៊ុន ខេង យ៉ា​រី វិនិយោគ​ផ្សារ​ព្រៃ​សណ្តែក បាន​ស្រស់ស្អាត​គួរ​ឱ្យ​គយគន់​

ឯកឧត្តម យស ណា​ស៊ី អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​តាកែវ បាន​ជម្រាបជូន​អង្គប្រជុំ​ឱ្យបាន​ជ្រាបថា ផ្សារ ព្រៃ​សណ្តែក ដែល​ស្ថិត​នៅក្នុង​ឃុំ​ព្រៃ​ស្លឹក ស្រុក​ទ្រាំង ខេត្តតាកែវ បច្ចុប្បន្ន​មាន​សភាព​ទ្រុឌទ្រោម​រួម​តូចចង្អៀត​ក្នុង​ប​រិ វេណ​ផ្សារ​ពោរពេញ​ទៅដោយ​ភក់ជ្រាំ​យ៉ាងខ្លាំង​នៅពេល​មាន​ភ្លៀង​ធ្លាក់​ម្តងៗ ដោយ​ខ្វះ​ប្រព័ន្ធ​លូ ផ្លូវ​ពិបាក​ដើរចេញ ចូល គ្មាន​កន្លែង​ស្តុក និង​ចាក់សំរាម ខ្វះ​អនាម័យ ជា​ពិសេស​ប៉ះពាល់​ដល់​បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ​បង្កការ​លំបាក​ជា​ខ្លាំង​ដល់ បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​ផ្សារ​ក៏ដូចជា អតិថិជន និង​អាជីវករ​ដែល​លក់ដូរ​ក្នុង​ផ្សារ​ផងដែរ ។​

​ដូច្នោះ​ដើម្បី​ចូលរួម​ចំណែក​កែលំអរ​ផ្សារ​ព្រៃ​សណ្តែក ក្នុង​ឃុំ​ព្រៃ​ស្លឹក ស្រុក​ទ្រាំង ខេត្តតាកែវ នឹង​ក្នុង​គោលបំណង​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ផង​នោះ អាជ្ញាធរ​បាន​ស្វែងរក​ដៃគូ អភិវឌ្ឍន៍​ពី​វិស័យ​ឯកជន ហើយ​បាន​ឯកភាព​គោលការណ៍​ឱ្យ​លោក ខេង យ៉ា​រី ធ្វើ​ការវិនិយោគ​ដោយ​គ្រោង​ចំណាយ​ទុន មុន​ចំនួន ១.២៦០.០០០.០០០​រៀល និង​រំលស់​ទុន​មក​វិញ​តាមរយៈ​ធ្វើ​អាជីវកម្ម​ភាស៊ី​តាម​សំណើ​រយៈពេល ២០​ឆ្នាំ ចាប់ពី​ខែ​មករា ឆ្នាំ​២០១៨ តទៅ ហើយ​បង់​ចូល​ថវិកាខេត្ត​ច នួំន ១.០០០.០០០​រៀល ក្នុង​១​ឆ្នាំ ។​

​ក្រោយពេល​បាន​ទទួល​សេចក្តីប្រកាស និង​ច្បាប់​អនុញ្ញាត​រួចមក ក្រុមហ៊ុន ខេង យ៉ា​រី ក៏​បាន​អនុ​វុត្ត​កសាង​ចាក់ ដី​ទីផ្សារ​កៀរ​លប់​ជង្ហុក ចាក់​ដាក់​ប្រព័ន្ធ​លូ លើ​ផ្ទៃដី​ទីផ្សារ​បាន​ស្អាត មាន​បរិស្ថាន​ល្អ​ប្រសើរ គួរ​ជាទី​ពេញចិត្ត និង​រៀបចំ សាងសង់​ទីផ្សារ​បាន​ស្អាត​ល្អ​ប្រណីត មាន​បរិយាកាស​ធំ​ទូលាយ​រចនា​ទីតាំង​តូប​ផសារ​ក្បាច់ក្បូរ​រចនា​គួរ​ឱ្យ​គយគន់​នេះ គឺជា​ស្នាដៃ​ដ៏​ល្អ​ប្រសើរ​ផុសចេញ​ពី​គំនិត​លោក ខេង យ៉ា​រី ប្រធាន​ក្រុមហ៊ុន ខេង យ៉ា​រី ដែល​លោក​បាន​ប្រាប់​អ្នក​សារ ព័ត៌មាន​យើង​ថា លោក​តែងតែ​ស្តាប់​ត្រងត្រាប់​អនុសាសន៍​សម្តេច​តេជោ ហ៊ុន សែន ដែល​លោក​តែងតែ​មាន​ប្រសាសន៍ ល្អៗ គួរ​ឱ្យ​ចង់​ស្តាប់ និង​ត្រងត្រាប់​ធ្វើតាម​រហូត​មាន​ទទួល​ជ័យជម្នះ​ដល់​សព្វថ្ងៃ ។​

​លោក ខេង យ៉ា​រី ប្រធាន​ក្រុមហ៊ុន ខេង យ៉ា​រី សូម​ជូនពរ​សព្វ​សាធុ​ការជូន សម្តេច​តេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ថ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងឱកាស​អបអរសាទ​រ​ខួប​អនុ​ស្សា​រីយ៍​លើកទី ៤០ ទិវា​ជ័យជម្នះ​ថ្ងៃ ៧​មករា ១៩៧៩-៧​មករា ២០១៩ ព្រមទាំង​បុត្រាបុត្រី ចៅប្រុស ចៅស្រី ប្រកប​ដោយ​សុខភាព រឹងមាំ អាយុ​យឺន​វែង ជួបប្រទះ​នឹង​ពុទ្ធពរ​ទាំង ៥​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ និង​បដិភានៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕
​ដោយ ៖ លឹម សារី​

khengyary1 khengyary2 khengyary3

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
© 2019 វីរៈជ័យ | Virakchey. All rights reserved. XHTML / CSS Valid.
Daily Theme designed by Theme Junkie.