ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 170 63 22 Email: virakcheynews@gmail.com
0

អបអរសាទរ​ពិធី​បុណ្យបច្ច័យបួន និង​ចំរើន​ព្រះជន្ម​ម៉ាក់យាយ​របស់​ឯកឧត្តម ស៊ុន ចាន់ណា​រឹទ្ធ​

នា​ព្រឹក​ថ្ងៃទី ០៣ ខែ​មីនា ឆ្នាំ​២០១៩ វេលា​ម៉ោង ៨:១៥​នាទី ឯកឧត្តម ស៊ុន ចាន់ណា​រឹទ្ធ ចាងហ្វាង ការផ្សាយ​សារព័ត៌មាន ថ្ងៃ​៧​មករា បានប្រារឰ​ធ្វើ​កម្មវិធី​បុណ្យបច្ច័យបួន និង​ចម្រើន​ព្រះជន្ម​ជូន​ម៉ាក់យាយ​របស់ ឯកឧត្តម មាន​ភ្ញៀវ​ជា​ញាតិ​ជិតខាង​ក្នុង​ភូមិ​-​ឃុំ និង​លោក​មេភូមិ​-​មេឃុំ ព្រម​ទាំង​ភ្ញៀវ​ថ្នាក់ដឹកនាំ​មួយចំនួន​ទៀត បាន​ចូលរួម​ផងដែរ ។​

​ក្នុងឱកាស​នោះ​ដែរ ភ្ញៀវកិត្តិយស​ជាច្រើន​រូប​មាន ឯកឧត្តម លោកជំទាវ និង​បុគ្គលិក​អ្នកសារព័ត៌មាន​បាន អញ្ជើញ​ចូលរួម​ដោយ​ភាព​រីករាយ​ក្រៃលែង ។ នៅវេលា​ម៉ោង ៥:៣០​នាទី មាន​ប្រារឰ​ពិធីជប់លៀង​ពិសារ​ភោជនា ហា​រ និង​រាំលេង​កំសាន្ត​ដោយ​ភាព​អធិកអធម​ក្រៃលែង រហូតដល់​ម៉ោង ១០​ៈ​៣០​នាទី ។

​ដូច្នេះ​ក្នុង​នាម​យើងខ្ញុំ លឹម សារី ចាងហ្វាង​ការផ្សាយ​សារព័ត៌មាន វិរៈ​ជ័យ និង​ក្នុង​គ្រុប វិរៈ​ជ័យ ១, វិរៈ​ជ័យ​២, វិរៈ​ជ័យ​៣, វិរៈ​ជ័យ​,៤ ឯកឧត្តម ហង្ស​ធំ និង​សមាជិក​(​ក្នុង​គ្រុប ហង្ស​ទាំង​៤) (​គ្រុប​បក្សា​ធំ​, បក្សា​១ រហូត​ដល់​បក្សា ៧)​លោក ខេង យ៉ា​រី ប្រធាន​ក្រុមហ៊ុន KHENG YARY Development And Investment Co.Ltd និង​ជា​ចាងហ្វាង​ការផ្សាយ​សារព័ត៌មាន សំឡេង​៧​មករា​, លោក ឃួន ប្លាយ​វី ចាងហ្វាង​ការផ្សាយ​សារព័ត៌មាន និង​គេហទំព័រ ឆាយា​អង្គរ​, លោក អ៊ាក រ៉ៃ​វង្ស​ចាងហ្វាង​ការផ្សាយ​សារព័ត៌មាន​គេហទំព័រ អ៊ឹម អេស ខេ , លោក ឌូ​នេត ចាន់​ឡង់​(​ហៅ​នូ​)​ចាងហ្វាង​ការផ្សាយ​សារព័ត៌មាន និង គេហទំព័រ ឆន្ទៈ​យុវជន និង​លោក នាង សុផល ចាងហ្វាង​ការផ្សាយ​សារព័ត៌មាន និង គេហទំព័រ ជាតិ​អភិវឌ្ឍន៍ សូម​ជូនពរ ឯកឧត្តម ទទួល​នូវ​សុខភាព​បរិបូរណ៍ កម្លាំងកាយ​មាំមួន និង​ជ័យជំនះ​គ្រប់​ភារកិច្ច​ជួបប្រទះ​នូវ​ពុទ្ធពរ​ទាំង ៥​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ និង​បដិភានៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕

 

vr190304a1 vr190304a3 vr190304a4 vr190304a5 vr190304a6

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
© 2019 វីរៈជ័យ | Virakchey. All rights reserved. XHTML / CSS Valid.
Daily Theme designed by Theme Junkie.