ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 170 63 22 Email: virakcheynews@gmail.com
0

​ប្រជាពលរដ្ឋ​ស្រុក​បាគង​ខេត្ត​សៀមរាប​រិះគន់​ផ្សារ​ទំនើប (MAKRO) ដោយ​គ្មាន​សរសេរ​អក្សរ​ខ្មែរ​តាម​អនុសាសន៍​

ខេត្តសៀមរាប ៖ ពលរដ្ឋ​បាន​រិះគន់​ចំៗ​ទៅ​លើ​អាជ្ញាធរ​ខេត្ត​ថា ផ្សារ​ទំនើប «Makro» បង្ហាញ​រូបរាង​យ៉ាង​សង្ហា នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ដោយ​គ្មាន​សរសេរ​អក្សរ​ខ្មែ​រសោះ ហើយ ផ្សារ «Makro» ជា​ផ្សារ​ទំនើប​លំដាប់​លេខ​១ សម្រាប់​ខេត្ត​ទេសចរណ៍​សៀមរាប​អង្គរ នៅពេល​នេះ​កំពុង​ក្លាយទៅជា​ប្រធានបទ​សំណួរ និង​ចម្លើយ​យ៉ាង​ក្តៅគគុក​របស់​មហាជន​ខេត្ត​១​នេះ បន្ទាប់ពី​បើក​សម្ភោ​ធ​ដាក់ឱ្យ​ដំណើរការ កាលពី​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៩ ស្ថិត​នៅក្នុង​ភូមិសាស្ត្រ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ក្រោម​វត្តមាន​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ខេត្តសៀមរាប ។​

​ផ្សារ​ទំនើប​« Makro»​ដែល​មិន​មាន​សរសេរ​អក្សរ​ខ្មែរ​សោះ​នោះ​កំពុង​ឈរ​បង្អួតរាង​តាម​ដង​ផ្លូវជាតិ​លេខ​៦ ក្នុង​ភូមិសាស្ត្រ​ស្រុក​ប្រាសាទបាគង ខាងកើត​ទី​ប្រជុំជន​ក្រុង​សៀមរាប​ប្រហែល​៣០០​ម៉ែត្រ ដែល​អម​ដោយ​ស្លាក​ប៉ាណូ​យ៉ាង​ខ្ពស់ត្រដែត និង​មាន​រំលេច​ចេញ​ដោយ​អក្សរ​បរទេស​ធំៗ​ដ៏​ភ្លឺ​ចែងចាំង​ផងដែរ ។ ដោយសារ​តែ​ផ្សារ​ទំនើប​ដ៏​មហាសាល​ធំ​មួយ​នេះ​មិន​មាន​សរសេរ​អក្សរ​ខ្មែរ ហើយ​ឃើញ​តែ​អក្សរ​បរទេស​ធំៗ (Makro) នៅ​គ្រប់ទិសទី​ជុំវិញ​នៃ​ផ្សារ​បាន​ធ្វើឱ្យ​មហាជន​ក្នុង​ខេត្ត​នេះ ជាពិសេស​ក្រុម​មគ្គុ​ទេស​ទេសចរណ៍​លើក​ជា​សំណួ​រ​ដាក់គ្នា​ថា ផ្សារ​មួយ​នេះ​មាន​ការអនុញាតិ​ច្បាប់​ចេញពី​អាជ្ញាធរ​ខេត្ត​ដែរ​ឬទេ ? បើ​មាន​ហេតុ​អី​មិន​ឱ្យ​សរសេរ​អក្សរ​ខ្មែរ​ផង ? ឬ​មួយ​ថា ថ្នាក់ដឹកនាំ​ខេត្ត​នេះ​នាំ​គ្នា​លុបបំបាត់​អក្សរ​ខ្មែរ​បន្តិច​ម្តងៗ​ហើយ ។

​លោក រិទ្ធ ជា​មគ្គុ​ទេស ភាសា​បារាំង​ម្នាក់​បាន​លើកឡើង​ថា ថ្វី​ត្បិត​រូប​លោក​ជា​មគ្គុទេសក៏​ពិតមែន តែ​លោក​នៅតែ​ស្រឡាញ់​ជាតិ​សាស្ត្រ​របស់​ខ្លួន​ដដែល លោក​បាន​បញ្ជាក់ថា លោក​ក៏​នៅ​មិនទាន់​ហ៊ាន​អះអាង​ថា ផ្សារ​ទំនើប​មួយ​នេះ​ឈ្មោះ​អ្វី​ប្រាកដ​នោះ​ទេ ។ បើ​អាន​តាម​ភាសារ​បរទេស (Makro) ខ្មែរ​ម៉ាក្រូ ។ ចុះ​បើ​មិន​មាន​អក្សរ​ខ្មែរ​ផង តើ​ត្រូវ​ប្រាប់​អ្នក​ដទៃ​ថា ម៉ិច ។ ផ្សារ​ម៉ាក្រូ​ឬ ? មិន​ពិត​ទេ ព្រោះ​គ្មាន​អក្សរ​ខ្មែរ​សម្រាប់​អាន​ទៅជា​ម៉ាក្រូ​ឡើយ ។ លោក​បាន​លើកឡើង​ទៀត​ថា ផ្សារ​មួយ​នេះ​មិនមែន​នៅក្នុង​ទីតាំង​ដែល​លាក់​ខ្លួន​នោះ​ទេ គឺ​ចំ​កណ្តាល​បេះដូង​ខេត្ត​ទេសចរណ៍​ផង​ដែរ ។​

makro2 makro1

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
© 2019 វីរៈជ័យ | Virakchey. All rights reserved. XHTML / CSS Valid.
Daily Theme designed by Theme Junkie.