ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 170 63 22 Email: virakcheynews@gmail.com
0

​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន ជ្រោយចង្វា​នឹង​បើកសម្ពោធ​

​ភ្នំពេញ​៖ ស្ពាន​មិត្តភាព កម្ពុជា​-​ជប៉ុន ជ្រោយចង្វារ គ្រោង​នឹង​ដាក់ឲ្យ​ធ្វើចរាចរ​ជា​ថ្មី នៅ​ថ្ងៃ​ទី​៣ ខែ​មេសា ឆ្នាំ​២០១៩ ខាងមុខ​។ ការសម្រេច​នេះ​បន្ទាប់​លោក​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បាន​អញ្ជើញ​ទៅ​ពិនិត្យ​សំណង់ តម្លៃ​រាប់​លាន​ដុល្លារ​នេះ រួចមក​។​

​នេះ​បើ​យោងតាម ផេក​ហ្វេស​ប៊ុក​ផ្លូវការ របស់​ក្រសួង​សាធារណការ បានសរសេរថា នៅ​ថ្ងៃ​ទី​៣ ខែ​មេសា ខាងមុខនេះ ជា​កាលបរិច្ឆេទ គ្រោង​បើក​ដំណើរការ​ឡើងវិញ ស្ពាន​មិត្តភាព កម្ពុជា​-​ជប៉ុន (​ជ្រោយចង្វារ​ទី​១) ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ របស់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ស្ពាន​ជ្រោយចង្វារ បាន​សាងសង់ឡើង ក្រោម​ជំនួយ​រដ្ឋាភិបាល​ជប៉ុន នា​អំឡុង​ឆ្នាំ​១៩៦៦ ហើយ​ត្រូវបាន​បំផ្លាញ ដោយសារ​សង្គ្រាម នៅ​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​១៩៧២ ។ ក្រោយមក ត្រូវបាន​ជួសជុល​ជាថ្មី នៅ​ទសវត្សរ៍​ឆ្នាំ​៩០ ក្រោម​ជំនួយ​ជប៉ុន​ដដែល​។ ប៉ុន្តែ​ដោយសារ​ភាព​ទ្រុឌទ្រោម ស្ពាន​នេះ ក៍​បាន​ដាក់ឲ្យ​ចួយជុល​ជា​ថ្មី​ម្តងទៀត ដោយ​ប្រើ​បច្ចេកវិទ្យា​ទំនើប របស់​ប្រទេស​ជប៉ុន ។ ស្ពាន​មួយ​នេះ មាន​ប្រវែង​សរុប ៩៤១​ម៉ែត្រ ទទឹង ១៣​ម៉ែត្រ ។ ហើយ​ក្នុងនោះ សម្រាប់​រថយន្ត​ទទឹង ៧​ម៉ែត្រ ចំនួន​ពីរ​គន្លង ,​ម៉ូតូ​សងខាង​ទទឹង​សរុប ៣,៨​ម៉ែត្រ ចំនួន​ពីរ​គន្លង និង​ផ្លូវ​ថ្មើរជើង​សងខាង​ទទឹង​សរុប ២,២​ម៉ែត្រ ចំនួន​ពីរ​គន្លង ។​

​គម្រោង​ជួសជុល​ស្តារ​ទ្បើង​វិញ​នេះ ត្រូវបាន​គាំទ្រ​ដោយ​ហិរញ្ញប្បទាន​ឥត​សំណង របស់​រដ្ឋាភិបាល​ជប៉ុន ក្នុង​ទឹកប្រាក់ ចំនួន ៣.៣៤៣​លាន​យ៉េន ឬ​ប្រមាណ ៣៣​លាន​ដុល្លារ​អាមេរិក​។ ហើយ​បើ​តាម​គម្រោង​ការជួសជុល ស្តារ​ទ្បើង​វិញ នៃ​ស្ពាន​នេះ ប្រើ​រយៈពេល​ប្រមាណ ២១​ខែ ពោល គឺ​ត្រូវ​បញ្ចប់ នៅក្នុង​ខែ​មិថុនា ឆ្នាំ​២០១៩ ។​

​សូម​រំ​ឮ​ក​ផងដែរ​ថា ស្ពាន​ជ្រោយចង្វារ ត្រូវបាន​កងទ័ព​វៀត​កុង ចូល​មក​ដាក់​គ្រាប់បែក​បំផ្លាញ នៅ​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​១៩៧២ ៕

v190311a1

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
© 2019 វីរៈជ័យ | Virakchey. All rights reserved. XHTML / CSS Valid.
Daily Theme designed by Theme Junkie.