ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 170 63 22 Email: virakcheynews@gmail.com
0

សមត្ថកិច្ច​ពាក់ព័ន្ធ​នៅក្នុង​ខេត្ត​រតនគីរី ត្រូវ​ពង្រឹង ឱ្យបាន​ម៉ឺងម៉ាត់ ដើម្បី​ធ្វើ​ការទប់ស្កាត់ និង​បង្ក្រាប​រាល់​ការប្រព្រឹត្ត​ល្មើស​ឡើយ​

ខេត្ត​រតនគិរី ៖ ព័ត៌មាន​តាម​បណ្តាញ​សង្គម​បាន​ធ្វើ​ការផ្សព្វផ្សាយ​ថា គណៈបញ្ជាការ​ឯកភាព​ខេត្ត​រតនគិរី ពុំ​បាន​ធ្វើ សកម្មភាព​បង្ក្រាប​ការ ដឹកឈើ​ដែល​ពុំ​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​តាមច្បាប់ ស្តីពី​រដ្ឋបាល​ព្រៃឈើ ដែល​ធ្វើឱ្យ​មតិ​មហាជន មួយចំនួន​ដែល​និយម​មើល​ព័ត៌មាន​តាម បណ្តាញ​សង្គម​មាន​ការយល់ច្រឡំ ។​

​ជាក់ស្តែង​យោងតាម​ប្រសាសន៍​របស់ ឯកឧត្តម ថង សាវុន អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង ជា​គណៈ បញ្ជាការ​ឯកភាព​ខេត្ត រតនគិរី បាន​អះអាង​ឱ្យដឹង​កាលពី​ពេល​ថ្មីៗ​នេះ​ថា គ្រប់​សកម្មភាព​កាប់ បំផ្លាញ​ព្រៃឈើ និង​ការ ដឹកជញ្ជូន​ឈើ​ដែល​គ្មាន​អាជ្ញាប័ណ្ណ​ត្រឹម ត្រូវ​ពី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ គឺ​គ្រប់​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ បាន​ធ្វើការ​ចាប់​ឃាត់​ទុក្ខ​ទៅ​តាម​កាតព្វកិច្ច និង​ភារកិច្ច របស់​អង្គភាព​រៀងៗ​ខ្លួន​មិន​ដែល​បណ្តែតបណ្តោយ​ឱ្យមាន​ការ កាប់បំផ្លាញ​ព្រៃឈើ​ដោយ​ខុសច្បាប់ នោះឡើយ ។ ដោយឡែក​នៅ ក្នុង​ខេត្ត​រតនគីរី ក៏​មាន​អង្គការ​ក្រៅ​រាជរដ្ឋាភិបាល តាមឃ្លាំមើល និង​ធ្វើ​សកម្មភាព​ទប់ស្កាត់​ផងដែរ ។​

​ជាមួយគ្នានេះ​លោក ថាវ យ៉េន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រតនគីរី បាន​មាន ប្រសាសន៍​ឱ្យ​ដឹង​ផង​ដែរ​ថា កងកម្លាំង​របស់ លោក​តែងតែ​ព្យាយាម​ធ្វើ​ការទប់ស្កាត់ និង​ឃាត់​ទុក​នូវ សកម្មភាព ល្មើស​ច្បាប់​ទាំងអស់ ជាពិសេស​នៅ​តាម​បណ្តា​ស្រុក​នានា​នៅក្នុង​ខេត្ត ដោយ​មិន​គិតថា ពេល​យប់​ឬ​ថ្ងៃ​នោះ​ទេ ព្រោះ​សកម្មភាព​ដឹកឈើ​ល្មើសច្បាប់​តែងតែ​ធ្វើ​សកម្មភាព​នៅ​ពេលយប់ ដោយ​មិន បណ្តែត បណ្តោយ​ឱ្យ​ក្រុម​ជនខិលខូច ធ្វើ​សកម្មភាព​ល្មើស​ពី​ច្បាប់​បាន​នោះទេ ។ ដោយឡែក លោក ថាវ យ៉េន បានបញ្ជាក់​ឱ្យដឹង​ផង​ដែរ​ថា លោក​បាន​ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​ដោយផ្ទាល់​ធ្វើការ ទប់ស្កាត់ គ្រប់​បទល្មើស​ដែល​កើតមាន ឡើង​នៅក្នុង​ខេត្ត​មិន​និយាយ​តែ​បទ ល្មើស​ព្រៃឈើ​នោះ​ទេ ។​

​ជាក់ស្តែង​កន្លងមក​ថ្មីៗ​នេះ នៅក្នុង​ស្រុក​អូរ​ជុំ លោក ថាវ យ៉េន ធ្វើ​ការបង្ក្រាប​បទល្មើស​ព្រៃឈើ និង​ធ្វើការ​ល្បាត​រហូត​ស្ទើរតែ​ម៉ោង ៤​ទៀប​ភ្លឺ ធ្វើ​ការឃាត់ រថយន្ត​ដឹកឈើ ប្រភេទ​លេខ​មួយ និង​លោក​ពីរ ហើយ​ក្នុង​មួយ​រថយន្ត​ធុន​ឡង់​គ្រីស័រ អាច​ដឹក​ឈើ​បាន ១៤១​ដុំ ស្មើនឹង ៩១៥​គីឡូក្រាម គឺ​ជិត​មួយ​តោន ហើយ​ការដឹកជញ្ជូន​ឈើ​តាមរបៀប​កណ្តៀរ​ពូន ដំបូក​នេះ សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​មាន កាតព្វកិច្ច​ត្រូវ​តែ ធ្វើការ​ចាប់ និង​ធ្វើ​របាយការណ៍​បញ្ជូនទៅ​ថ្នាក់លើ ដើំ​ម្បី ជ្រាប និង​មាន​វិធានការ​ដើម្បី ធ្វើការ​ទប់ស្កាត់​រាល់​ប​ទ ល្មើស​ផ្សេងៗ ដែល​ពុំ​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ ដែល​បាន​ដឹកឈើ​ពី​ស្រុក​វ៉ឺ​ន​សៃ ឆ្ពោះ​មក​ស្រុក​អូរ​ជុំ ដើម្បី​យក​ទៅ​ច្រក​ព្រំដែន​វៀតណាម ។​

​យោងតាម​ប្រសាសន៍​ចុងក្រោយ​របស់ ឯកឧត្តម ថង សាវុន អភិបាល​នៃ​គណៈ​អភិបាល ខេត្ត​រតនគិរី បានបញ្ជាក់​ថា គ្រប់​សកម្មភាព​របស់​អ្នកណា​ក៏​ដោយ ដែល​ពុំមាន​ច្បាប់​ត្រឹមត្រូវ គឺ​គ្រប់ សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ​ដូចជា កងរាជអាវុធហត្ថ នគរបាល រួម​ទាំង​ប្រជា​ការពារ គឺ​ត្រូវតែ​បំពេញ កាតព្វកិច្ច​រៀងៗ​ខ្លួន ឱ្យបាន​ម៉ឺងម៉ាត់ ដើម្បី​ធ្វើ​ការទប់ស្កាត់ និង​បង្ក្រាប​រាល់​ការប្រព្រឹត្ត​ល្មើស ច្បាប់​របស់ ជនខិលខូច​ដោយ​រួមទាំង​មន្ទីរ​ជុំវិញ ខេត្ត ដែល​ពាក់ព័ន្ធ​ទៅនឹង​សមត្ថកិច្ច​របស់​ខ្លួន​ផងដែរ ។​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
© 2019 វីរៈជ័យ | Virakchey. All rights reserved. XHTML / CSS Valid.
Daily Theme designed by Theme Junkie.