ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 076 89 99 924 Email: virakcheynews@gmail.com
0

រដ្ឋបាលខេត្តស្វាយរៀង បន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួន និងពង្រឹងនូវវិធានការនានា ដើម្បីបង្ការ ការពារ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចូលទៅក្នុងសហគមន៍

អនុវត្តតាមការណែនាំរបស់ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តស្វាយរៀង នាព្រឹកថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០នេះ មុននឹងចូលមកបម្រើការងារ និងទំនាក់ទំនងការងារនៅសាលាខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ សាធារណជន បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវការពាក់ម៉ាស់ ចុះពិនិត្យវាស់កម្ដៅ និងបាញ់អាល់កុលលាងសម្អាតដៃ ដើម្បីចូលរួមក្នុងការអនុវត្តវិធានការបង្ការ ការពារ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ចូលទៅក្នុងសហគមន៍ ជាពិសេសក្នុងអំឡុងពេលដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ដោះស្រាយបញ្ហាសហគមន៍ ២៨វិច្ឆិកា។

សូមបញ្ជាក់ថា តាមការណែនាំរបស់ឯកឧត្ដមអភិបាលខេត្ត ក្នុងន័យពង្រឹងការអនុវត្តវិធានការបង្ការ ការពារ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០នេះ តទៅ អ្នកពាក់ព័ន្ធទាំងអស់រួមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងសាធារណជន មុននឹងចូលសាលាខេត្ត ត្រូវធ្វើការវាស់កម្ដៅ និងបាញ់អាល់កុលជាមុន ត្រូវពាក់ម៉ាស់ ឬរបាំងការពារមុខ ហើយក្នុងករណីពិនិត្យឃើញថាមានកម្ដៅលើសពី ៣៧,៥អង្សារ មិនអនុញ្ញាតឲ្យចូលក្នុងបរិវេណសាលាខេត្តនោះឡើយ ដោយតម្រូវឲ្យទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យជាបន្ទាន់៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
© 2023 វីរៈជ័យ | Virakchey. All rights reserved. XHTML / CSS Valid.
Daily Theme designed by Theme Junkie.