ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 076 89 99 924 Email: virakcheynews@gmail.com
0

លោក វរសេនីយ៍ឯកសៅ សារឿន អធិការ បន្ដដឹកនាំកម្លាំង នគរបាលក្រុងប៉ោយប៉ែត ដើរល្បាត នៅក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត!

ខេត្ដបន្ទាយមានជ័យ៖ នាយប់ថ្ងៃទី ៩ ខែ ឆ្នូ ឆ្នាំ ២០២០ នៅវេលាម៉ោង២២និង០០នាទី ដោយមានការ ចង្អុលបង្ហាញពីលោក ឧត្ដម សេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្ដបន្ទាយមានជ័យ. លោកវរសេនីយ៍ឯកសៅ សារឿន អធិការ នគរបាល ក្រុងប៉ោយប៉ែត បានដឹកនាំ កំលាំងចុះល្បាតរក្សាការពារ សន្ដិសុខសុវត្ថិភាព នឹងទប់ស្កាត់បទល្មេីសផ្សេងៗជូនបងប្អូនប្រជាពល រដ្ឋ នៅក្នុងភូមិសាស្រ្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯកសៅ សារឿន ​ក៏បានធ្វេីការណែនាំឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវតែពាក់ម៉ាស់​ លាងសម្អាតដៃជាមួយជែល​ ឬអាល់កុល ​ឲ្យបានញឹកញាប់​ និងវិធានការការពារ បង្ការ​​ និងទប់ស្កាត់​​ ការឆ្លងរាលដាលនូវឆ្លងជំងឺកូវីត១៩​ ដោយអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល​ ឲ្យបានខ្ជាប់ខ្ជួន​ ។

ជាមួយគ្នានោះ ​​លោក​វរសេនីយ៍ឯក​សៅ សារឿន អធិការនគបាលក្រុងប៉ោយប៉ែត ក៏បានសំណូមពរ​ដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានក្រុងប៉ោយប៉ែតទាំងអស់ សូមមេត្តាជួយសហការណ៍ និងផ្តល់ព័ត៌មាន​មក​កម្លាំងសមត្ថកិច្ចផង ប្រសិនបើបងប្អូនដឹងថាមានក្មេងទំនើងប្រ​មូលផ្តុំគ្នាប្រើប្រាស់ ឬចែកចាយនូវសាធាតុ​ញៀន និងបទល្មើសផ្សេងៗដើម្បីឲ្យកម្លាំងរបស់លោកចុះទៅបង្ក្រាបឲ្យ​បាន​ទាន់ពេ​លវេលាផង​ដែ​រ​ឫបងប្អូនអាចទំនាក់ទំនងមកនគរបាលក្រុងប៉ោយប៉ែតតាមរយះលេខទូរសព្ទ័Tel: (0977780164)៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សន្តិសុខ សង្គម

Leave a Reply

Submit Comment
© 2023 វីរៈជ័យ | Virakchey. All rights reserved. XHTML / CSS Valid.
Daily Theme designed by Theme Junkie.