ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 076 89 99 924 Email: virakcheynews@gmail.com
0

លោក គាត ហ៊ុល អភិបាលនៃ គណៈអភិបាលក្រុងប៉ោយប៉ែត ដឹកនាំក្រុមការងារ នាំយក សម្ភារៈ គ្រឿងឧបភោគបរិភោគ និង ថវិការ ទៅប្រគល់ជូនដល់ក្រុមការងារចុះដោះស្រាយទំនាស់ដីធ្លី នៅចំណុចបឹងជង្រុក !

ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០ រោច ខែមិគសិរ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ នេះ លោក គាត ហ៊ុល អភិបាលនៃ គណៈអភិបាលក្រុងប៉ោយប៉ែត រួមដំណើរដោយ លោក យ៉ាងគឹមហ៊ុយ ពាណិជ្ជករក្រុងប៉ោយប៉ែត • អភិបាលរងក្រុង • ប្រធាន អនុប្រធាន ការិយាល័យ • មន្ត្រីរដ្ឋបាលក្រុង • យុវជនក្រុង និង ក្រុមយុវជនស្រឡាញ់សន្តិភាពក្រុងប៉ោយប៉ែត បាននាំយក សម្ភារៈ គ្រឿងឧបភោគបរិភោគ ថវិការ ទៅប្រគល់ជូន ដល់ក្រុមការងារចុះដោះស្រាយទំនាស់ដីធ្លី (ពាក់ព័ន្ធពលរដ្ឋ មានឈ្មោះ ក្នុងបញ្ជីចំនួន១.២៧១គ្រួសារ ស្ថិតនៅចំណុចបឹងជង្រុកនិង ចំណុច៦៧១ ភូមិទួលប្រាសាទ • អូរអំពិល ឃុំទួលពង្រស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលដឹកនាំដោយឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ដែលទើបបានដោះស្រាយបញ្ចប់វិវាទរ៉ាំរ៉ៃ ក្រោម គោលយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។
សម្ភារៈ គ្រឿងឧបភោគបរិភោគ ដែលរដ្ឋបាលក្រុងប៉ោយប៉ែត ប្រគល់ជូនក្រុមការងារ នាថ្ងៃនេះរួមមមាន ៖
១• អង្ករ ១៥០០គីឡូក្រាម ១,៥តោន
២• មី១០កេះធំ (ស្មើនិង៦០កេះតូច)
៣ • ទឹកត្រី៥០យួរ
៤ • ទឹកសុីអ៊ីវ៥០យួរ
៥ • មើមដំឡូង ជ្វា៥០គីឡូក្រាម
៦ • ម៉ាស២កេះធំ
៧ • ថវិកា ចំនួន ៣ លានរៀល ។

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់

Leave a Reply

Submit Comment
© 2023 វីរៈជ័យ | Virakchey. All rights reserved. XHTML / CSS Valid.
Daily Theme designed by Theme Junkie.