ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 076 89 99 924 Email: virakcheynews@gmail.com
0

ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប ចុះពិនិត្យ និងជំរុញការការអនុវត្តគម្រោងខេត្ត

ខេត្តកែប៖ នៅព្រឹកថ្ងៃសុក្រ ទី១១ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងជាប្រធានគណ:កម្មការរៀបចំគម្រោងខេត្ត បានដឹកនាំក្រុមការងារគណ:កម្មការរៀបចំគម្រោងខេត្ត ដោយមានការអញ្ជើញចូលរួមដោយលោក លោកស្រីអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្រ្តីជំនាញ ចុះពិនិត្យការងារស្ថាបនាផ្លូវចាក់កៅស៊ូAC ចំនួន៣ខ្សែ ស្ថិតនៅ ភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ÷
ខ្សែទី១៖ លើកំណាត់ផ្លូវលេខ២៣១០០ មានប្រវែង១៤០ម៉ែត្រ ទទឹង ៨ម៉ែត្រ ចាប់ពីកែងផ្លូវលេខ២៣៤៣ ទៅដល់កែងផ្លូវលេខ២៣៤៥ ។
ខ្សែទី២៖ លើកំណាត់ផ្លូវលេខ២៣៤៥ មានប្រវែង ២២៥ម៉ែត្រ ទទឹង ៨ម៉ែត្រ ភ្ជាប់ពីកែងផ្លូវលេខ២៣១០០ ទៅដល់កែងលេខ២៣០០ ។
ខ្សែទី៣៖ លើកំណាត់ផ្លូវលេខ២៣០០ មានប្រវែង ១៨៥ម៉ែត្រ ទទឹង ៨ម៉ែត្រ ភ្ជាប់ពីកែងផ្លូវលេខ២៣៤៥ ទៅដល់កែងលេខ២៣៤៣។

នៅក្នុងឱកាសនេះផងដែរ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ណែនាំដល់ក្រុមហ៊ុនស្ថាបនាត្រូវសាងសង់ឲ្យបានត្រឹមត្រូវតាមបច្ចេកទេស ដើម្បីឲ្យជាប់បានយូរ ដោយត្រូវផ្តោតលើគុណភាព ដោយផ្អែកតាមលក្ខណៈបច្ចេកទេស។ ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប ក៏បានអំពាវនាវដល់ក្រុមហ៊ុនដឹកជញ្ជូនទាំងអស់សូមចូលរួមគោរពច្បាប់ទាំងអស់គ្នា កុំដឹកទំនិញលើសទម្ងន់ ដែលនាំឲ្យផ្លូវថ្នល់ឆាប់ខូច និងសុំឱ្យប្រជាពលរដ្ឋនៅក្បែរៗផ្លូវនេះចូលរួមថែរក្សាទាំងអស់គ្នាឱ្យបានល្អផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកែប

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, សន្តិសុខ សង្គម

Leave a Reply

Submit Comment
© 2023 វីរៈជ័យ | Virakchey. All rights reserved. XHTML / CSS Valid.
Daily Theme designed by Theme Junkie.