ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 076 89 99 924 Email: virakcheynews@gmail.com
0

ដោយ​អនុវត្តតាមបទបញ្ជារបស់លោក​ ឧត្តមសេនីយ៍ទោ​ សាត ​គឹម​សាន ​ទីតាំងប្រកបមុខរបរ​អិនធឺណែត​internet សង័្សយមានបង្កប់ ល្បែងស៊ីសង​ខុសច្បាប់នៅក្រុងបាត់ដំបងត្រូវបានបង្រ្កាប….!

នៅ​រសៀលថ្ងៃទី​ ១៣​ ខែ​ ធ្នូ​ ឆ្នាំ​ ២០​២០​ វេលា​ម៉ោង​ ១៥និង៥៣​នាទី​ ដោយ​អនុវត្តតាមបទបញ្ជារបស់លោក​ ឧត្តមសេនីយ៍ទោ​ សាត​គឹម​សាន​ ស្នង​ការនៃស្នងការដ្ឋាន​នគរ​បាលខេត្តបាត់ដំបង​ និង​ដោយបានសេចក្តីអនុញ្ញាតពីឯកឧត្តម​ គឺ​ ប៊ុណ្ណា​រ៉ា​ ព្រះរាជអាជ្ញាអម​សាលាដំបូង​ខេត្ត​បាត់ដំបង​ផងនោះ​ លោកវរសេ​នីយ៍ឯក​ លឹម​ពុទ្ធីឡា​ ស្នងការរងផែនការ​ងារនគរបា​លព្រហ្មទ័ណ្ឌ​ បានដឹកនាំកម្លាំង​នគរបាល​ក្នុងផែន​ ដែលមាន​លោកវរសេនី​យ៍​ឯក​ ឈឿង​ គឹមសុង​ នាយកា​រិ​យាល័យព្រហ្មទណ្ឌ​កម្រិត​ស្រាល​ សហការ​ជាមួយ​កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ និងកម្លាំងនគរបាល​ក្រុងបាត់ដំបង​ ដែល​មានលោក​វរសេនី​យ៍​ឯក​ ឆាង​ វណ្ណឆៃ​ ជាអធិការ​បាន​ចុះ​បង្ក្រាប​ ទីតាំង​អិនធឺណែត​Inthernet ដែលសង័្សយថាមានបង្កប់ល្បែង​ស៊ីសង​ខុសច្បាប់(​ ភ្នាល់​​បាល់​តាម​ប្រព័ន្ធ​អិនធឺណែត​ )​ ចំនួន​ ០២​ ទី​តាំង​នៅ​ក្នុង​ក្រុមទី​ ០៨​ ភូមិ​ កម្មករ​ សង្កាត់​ ស្វាយ​ប៉ោ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។

ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចបាន​​ធ្វេីការ​នាំខ្លួន​មនុស្ស​ស្រី​ ប្រុសចំនួន​ ១១​ នាក់​ មក​កាន់​ស្ន​ងការដ្ឋាន​ដេីម្បីធ្វេីការសាកសួរស្រាវជ្រាវ​ និងបាន​ដកហូតជាបណ្តោះអាសន្ននូវសម្ភារៈឧប​ករ​ណ៍នៅក្នុងទីតាំងនោះមួយ​ចំនួនធំផង។

សូមជម្រាបបញ្ជាក់ជូនថា​ ទីតាំងដែល​បានបេីក​ប្រកបមុខរបរអិនធឺណែត​Internet ​ដែលមាន​ច្បាប់អនុញ្ញាតត្រឹមត្រូវ​ តែមានលួចលាក់បង្កប់នូវសកម្មភាព​ល្បែងស៊ីសងដោយខុសច្បាប់នោះ​ សមត្ថកិច្ចនឹងចាត់វិធានការបង្រ្កាបនិងបញ្ជូនទៅតុ​លា​ការ​ផ្តន្ទាទោសតាមផ្លូវច្បាប់ដូច្នេះម្ចាស់ទី​តាំងដែលកំពុងប្រកបមុខរបរ​នេះ​សូមកុំប្រព្រឹត្តសកម្មភាពល្មេីស​ច្បាប់ឱ្យសោះ។

ចំពោះលទ្ធផលនៅក្រោយពេលធ្វេីការ​សាក​សួរ​ស្រាវជ្រាវរួចនិងការ​សម្រេចបែបណាចំពោះករណីនេះយេីងខ្ញុំសូមជម្រាបជូននៅពេលក្រោយ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សន្តិសុខ សង្គម

Leave a Reply

Submit Comment
© 2023 វីរៈជ័យ | Virakchey. All rights reserved. XHTML / CSS Valid.
Daily Theme designed by Theme Junkie.