ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 076 89 99 924 Email: virakcheynews@gmail.com
0

លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងអធិការក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងជំនាញ ចុះបង្រ្កាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ ក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត !!!

ក្រុងប៉ោយប៉ែត ៖ ថ្ងៃពុធ ២ កើត ខែបុស្ស ឆ្នាំជូត
ទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញនេះ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ រួមដំណើរដោយ លោកវរសេនីយ៍ឯក សៅ សារឿន អធិការក្រុងប៉ោយប៉ែត • ដឹកនាំ ការិយាល័យនិងផ្នែកជំនាញប្រឆាំងគ្រឿងញៀន ក្រុងសហការជាមួយកម្លាំង ការិយាល័យ ផ្សព្វផ្សាយអប់រំ(ក៩) ដឹកនាំ ដោយលោកឧត្តមសេនីយ៍ត្រី យិន បញ្ញារិទ្ធ នាយករងមន្ទីប្រឆាំងគ្រឿងញៀន ព្រមទាំងមានការ សម្របសម្រួលពី ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះបង្រ្កាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ ស្ថិតក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ។

ជាលទ្ធផលចុះបង្ក្រាបករណីជូនដូរគ្រឿងញៀន នេះសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ ៖

១ • ឈ្មោះ ទ យ ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ
២ • ឈ្មោះ ហ ម៉ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ
៣ • ឈ្មោះ ស ដលស ហៅចិន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ ។

សូមបញ្ជាក់ថាសមត្ថកិច្ចក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានសហការជាមួយកម្លាំងជំនាញ ទើប ឈានដល់ការ ត្រួតពិនិត្យ និងឆែកឆេរស្វែងរកវត្ថុតាងទាំងពីរទីតាំង រួមមាន ៖

១ • ទីតាំងទី១ ចំណុចផ្ទះជួលរបស់ឈ្មោះ ទី យៀង ភេទស្រី ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

-វត្ថុតាងចាប់បានមាន ចំនួន២(ពីរ)វ៉ាលី សង្ស័យសារធាតុញៀន មិនទាន់រាប់ចំនួនច្បាស់លាស់។

២ • ទីតាំងទី២ ចំណុចបន្ទប់ជួលរបស់ឈ្មោះ សេង ដាលីសិទ្ធ ភេទប្រុស ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត
-សម្ភារៈវត្ថុតាងចាប់បានមានៈ ចំនួន១កេសដែក សង្ស័យសារធាតុញៀន មិនទាន់រាប់ចំនួនជាក់លាក់។

បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ បញ្ជូនបន្តទៅមន្ទីប្រឆាំងគ្រឿងញៀន និងអនុវត្តនីតិវិធីផ្លូវច្បាប់ ៕ ដោយ វឌ្ឍនា វីរៈ ជាតិ

Filed in: គ្រឿងញៀន, ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
© 2023 វីរៈជ័យ | Virakchey. All rights reserved. XHTML / CSS Valid.
Daily Theme designed by Theme Junkie.