ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 076 89 99 924 Email: virakcheynews@gmail.com
0

លោក ពិន សាវឿត ជាអ្នក​មានទ្រព្យស្តុក​​ស្តម្ភម្នាក់ និង​មានតួនាទី​ជា​ទីប្រឹក្សា​សម្ដេច​សង្ឃរាជ ប្រើអំណាច​ជំរិតទារលុយ ថ្លៃជួលដី​ចំនួន​ ២០០,០០០​រៀល ទាំងទីតាំងនោះ ជាដីចំណីផ្លូវរថភ្លើង​កម្មសិទ្ធរបស់រដ្ឋសោះ បើមិនឱ្យ​ឈូសតូបចោល …ឰ!!!

ក្រុងប៉ោយប៉ែត ៖ លោក ពិន សាវឿត ដែលគេស្គាល់ថា ជាអ្នកមានស្តុកស្តម្ភម្នាក់ និងមានតួនាទីជា ទីប្រឹក្សាសម្ដេចសង្ឃរាជផងនោះ បានប្រើអំណាច គំរាមកំហែង ប្រជាពលរដ្ឋ ស្លូតត្រង់ មួយគ្រួសារ ដែលធ្វើតូបលក់ មាន់ លើដីចំណីផ្លូវរថយន្ត ជាកម្មសិទ្ធរបស់រដ្ឋ ស្ថិតក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

បើយោងតាមការឱ្យដឹងពី លោក ហ៊ុល សំអូន ចៅសង្កាត់និមិត្ត និងក្រុមការងារ បានឱ្យដឹងថា ទីតាំងដែលប្ដីប្រពន្ធ ធ្វើតូបលក់មាន់នោះ ជាកម្មសិទ្ធរបស់រដ្ឋ មិនប៉ះពាល់ដល់ក្បាលដី លោក ពិន សាវឿត នោះទេ ម្ដេចលោកហ៊ានទារលុយថ្លៃជួលដីទៅវិញ ។

លោកចៅសង្កាត់បន្តទៀតថា អ្នកដែលមានសិទ្ធដេញ គឺអាជ្ញាធរមិនមែនលោក ពិន សាវឿត ព្រោះដីលោក នៅម្ខាងស្ពាន បើអាជ្ញាធដេញគឺត្រូវ អោយរើទាំងអស់គ្នា ចឹងហើយ ទើបអោយគាត់លក់បន្ត ។

ប៉ុន្តែ ដោយខ្លាច អំណាច លោក ពិន សាវឿត ប្ដីប្រពន្ធ ជាប្រជាពលរដ្ឋ លក់មាន់នោះ ក៏ព្រមបង់ លុយចំនួន២០០,០០០ រៀល ទៅលោក ពិន សាវឿត ដោយខ្លាច លោក ឈូសរោងលក់មាន់ របស់ពួកគាត់ចោល ។

ដូច្នេះហើយ ទើបមាន ពាក្យខ្សឹបខ្សេវថា អស់ទាល់ ដីចំណីផ្លូវរថភ្លើង ជាកម្មសិទ្ធ របស់ រដ្ឋសោះ បែប ជាលោក ពិន សាវឿត ប្រើអំណាចជាទីប្រឹក្សា សម្ដេចសង្ឃ គំរាមកំហែង ចង់ឈូស តូបលក់មាន់ ប្រជាពលរដ្ឋ ស្លូតត្រង់ ចោល ព្រោះខឹង ទារលុយ ថ្លៃជួលតូប លើដីរដ្ឋ តម្លៃ ២០០,០០០ រៀល មិនបានទៅវិញ ????

ពាក់ព័ន្ធ និង ព័ត៌មាន ចោទប្រកាន់ខាងលើ អង្គភាព សារព័ត៌មាន វីរៈជ័យ មិនអាចសុំការបកស្រាយ ពី លោក ពិន សាវឿត ជាអ្នកមានស្តុកស្តម្ភម្នាក់ និងមានតួនាទីជា ទីប្រឹក្សាសម្ដេចសង្ឃរាជ នៅក្រុងប៉ោយប៉ែត បាននោះទេ ព្រោះគ្មានលេខ ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, សន្តិសុខ សង្គម

Leave a Reply

Submit Comment
© 2023 វីរៈជ័យ | Virakchey. All rights reserved. XHTML / CSS Valid.
Daily Theme designed by Theme Junkie.