ក្រុងប៉ោយប៉ែត ៖ នៅព្រឹកថ្ងៃអាទិត្យ ១៣ កើត ខែបុស្ស ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ នេះ លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត រួមដំណើរ ដោយ លោក វរសេនីយ៍ឯក សៅ សារឿន អធិការក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារ មន្ត្រីរដ្ឋបាលក្រុង សង្កាត់ កម្លាំងនគរបាល ចុះ ណែនាំ ដល់ ទីតាំង ស្តង់ ត្រី ជាច្រើនកន្លែង ត្រូវតែ ពាក់ម៉ាស់ គ្រប់គ្នា និងមាន ជែល រឺ អាកុល លាងដៃ ។
នៅក្នុងឱកាសនោះ លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត បានណែនាំ ដល់អ្នកគ្រប់គ្រង ស្តង់ត្រី អោយសម្អាត អនាម័យ ឱ្យបាន ត្រឹមត្រូវ កុំឱ្យមានក្លិន ស្អុយ ប៉ះពាល់ដល់ អ្នកជិតខាង ហើយ ជាពិសេស ត្រូវពាក់ម៉ាស់ ការពារ ជំងឺផ្សេងៗ សំខាន់ ចូលរួម បង្ការទប់ស្កាត់ ជំងឺ កូវីដ១៩ ។
លោក អភិបាលក្រុងបានបន្តទៀតថា ការចុះមកថ្ងៃនេះ គ្រាន់តែ ណែនាំ និងចែក ម៉ាស់ ជូន បងប្អូន កម្មករ ប៉ុន្តែ បើមិន ចាប់ពីថ្ងៃ ស្អែក ទៅ ក្រុមការងារ ចុះមកពិនិត្យ មិនមានការពាក់ម៉ាស់ ត្រឹមត្រូវ លោក និងស្នើរសុំ បិទ ទីតាំង អាជីវកម្ម បណ្ដោះអាសន្ន ៕ ដោយ វឌ្ឍនា វីរៈ ជាតិ