ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 076 89 99 924 Email: virakcheynews@gmail.com
0

លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យអញ្ជើញបើកស្បៀងជូនដល់កងកម្លាំងស្នងការនគរបាលខេត្ត

ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹក ថ្ងៃពុធ ៧ កើត ខែមាឃ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹង ថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២១ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញបើកស្បៀង មានអង្ករ( ៥០គីឡូចំនួន ៣២ការ៉ុង , ២៥គីឡូ ចំនួន ២២ការ៉ុង) និងមី ចំនួន ៥៤កេសតូច ដែលជាអំណោយ របស់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ប្រគល់ជូន លោក-លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក- លោកស្រីនាយការិយាល័យចំណុះផែន និងបានប្រគល់អាវការពារគ្រាប់ចំនួន ១០ ឈុតជូនដល់កម្លាំងអន្តរាគមន៍ សម្រាប់ប្រើប្រាស់។

គួរបញ្ជាក់ផងដែរថាស្បៀងទាំងអស់នេះគឺឯកឧត្តមអភិបាលនៃគណអភិបាលខេត្តបានផ្តល់ជូនកងកំម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យតាមរយៈលោកស្នងការខេត្តសម្រាប់បរិភោគក្នុងការបំពេញភារៈកិច្ចទាំងយប់ទាំងថ្ងៃក្នុងកិច្ចប្រតិបត្តិការ និងចូលរួមទប់ស្កាត់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
© 2021 វីរៈជ័យ | Virakchey. All rights reserved. XHTML / CSS Valid.
Daily Theme designed by Theme Junkie.