ខេត្តបន្ទាយមានជ័យ៖(ព័ត៌មានបឋម)នាយប់ថ្ងៃទី២ ខែ គុម្ភៈ ឆ្នាំ ២០២១នាវេលា ម៉ោង ២នឹង០០ នាទី លោក វរសេនីយឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតនឹង
លោក នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត កម្លាំងនគរបាលក្រុងប៉ោយប៉ែតសហការជាមួយកងកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតចុះជួយពន្លត់អគ្គីភ័យឆាបឆេះមួយកន្លែង។
មានករណីអគ្គិភ័យឆាបឆេះនៅ រោងចក្រ ចាស់ មួយកន្លែង ស្ថិតនៅក្នុង ភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ
ភ្លាមៗនោះដែរ កម្លាំងនគរបាលក្រុងប៉ោយប៉ែតសហការជាមួយកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតដឹកនាំដោយ លោក វរសេនីយឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតនឹង លោក នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានយករថយន្ត ពន្លត់អគ្គីភ័យ ជាច្រើនគ្រឿងទៅដល់កន្លែងកើតហេតុខាងលើ ដើម្បីជួយពន្លត់ភ្លើងដែលកំពុងឆាបឆេះយ៉ាងខ្លាំង។
មានករណីភ្លើងឆាបឆេះខាងលើនេះយើងខ្ញុំពុំទាន់បានដឹងពីមូលហេតុច្បាស់លាស់ថាដើមហេតុដែរឆេះមកពីអ្វី ហើយនិងមានការខូចខាតអ្វីខ្លះនោះឡើយទេ ៕