ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 076 89 99 924 Email: virakcheynews@gmail.com
0

លោក ឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញជាគណធិបតីក្នុងពិធីជួបសំណេះសំណាល និងប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរស័ក្តិ ជូនមន្រ្តីនគរបាលជាតិ នៅអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ!

ខេត្តបន្ទាយមានជ័យ៖នាព្រឹកថ្ងៃអង្គារ ៥ រោច ខែមាឃ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែ កុម្ភៈ ឆ្នាំ២០២១លោក ឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាគណធិបតីក្នុងពិធីជួបសំណេះសំណាល និងប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរស័ក្តិ ជូនមន្រ្តីនគរបាលជាតិ នៅអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ ។

ក្នុងឱកាស នោះដែរ លោកឧត្ដមសេនីយ៍ទោ ស្នងការ ក៏បានពាំនាំមតិផ្តាំផ្ញើពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឧិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ សួរសុខទុក្ខដល់កង កម្លាំងនគរបាលគ្រប់រូប ថែរក្សាសុខភាពឱ្យបានល្អ ។

ឆ្លៀតពេលនោះដែរ លោក ឧត្តមសេនីយ៍ទោ ស្នងការ បានផ្ដល់អនុសាសន៍ អោយកម្លាំងនគរបាល បំរើប្រជាពលរដ្ឋដោយស្មោះត្រង់ ហើយលោកបាន ដាក់ចេញទិសដៅអនុវត្តចំនួន ០៦ មាន៖
១-ខិតខំប្រឹងប្រែងបន្តអោយមានសន្តិសុខសណ្ដាប់ធ្នាប់ និងការពារសន្តិភាព។
២-ពង្រឹងអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព។
៣-ដោះស្រាយក្តីកង្វល់ចំពោះមុខរបស់ប្រជាពលរដ្ឋ។
៤-ពន្លើនក្នុងការផ្តល់ អត្តសញ្ញាណប័ណ សៀវភៅគ្រួសារ ដល់ប្រជាពលរដ្ឋ។
៥-គោរពតាតាមការណែនាំរបស់ក្រសួងសុខាភិបាល សម្អាត អនាម័យ គ្រប់ពេលវេលាមុនចេញចូលធ្វើការ ។
៦-សាមគ្គីភាព ឯកភាពផ្ទៃក្នុង ចូលរួមសហការជាមួយគ្រប់អជ្ញាធរដែនដីពាក់ព័ន្ធទាំងអស់ដើម្បីសំរេចជោគជ័យគ្រប់ភារកិច្ច ។

លោកក៍បានអំពាវនាវសូមបងប្អូនប្រជាពលរដ្ឋបន្តចូលរួមអនុវត្តវិធានការណែនាំរបស់ក្រសួងសុខាភិបាល រក្សាអនាម័យខ្លួនប្រាណ ត្រូវពាក់ម៉ាស់ លាងដៃនឹងសាប៊ូ ជែល អាល់កុលឲបានញឹកញ៉ាប់ជៀសវាងការឆ្លងមេរោគ ជំងឺCovid-19៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
© 2021 វីរៈជ័យ | Virakchey. All rights reserved. XHTML / CSS Valid.
Daily Theme designed by Theme Junkie.