ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 076 89 99 924 Email: virakcheynews@gmail.com
0

លោកវរសេនីយ៍ឯក សៅ សារឿន ដឹកនាំកម្លាំងផ្ទាល់នឹងឡានទឹកចុះជួយពន្លត់អគ្គីភ័យឆាប់ឆេះផ្ទះប្រជាពលរដ្ឋនៅចំណុចផ្សារប៉ោយប៉ែតថ្មី (ហៅផ្សារអគ្គៈ)!

ខេត្តបន្ទាយមានជ័យ៖នាយប់ថ្ងៃអាទិត្យ ទី០៧ ខែកុម្ភ: ឆ្នាំ២០២១ នៅ​វេលា​ម៉ោង២១និង០០នាទីក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ។

ក្នុងករណីអគ្គីភ័យឆាប់ឆេះផ្ទះប្រជាពលរដ្ឋមានវត្តមានលោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្តស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាល ក្រុងប៉ោយប៉ែត។

មានករណីអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន៣ម្ចាស់យ៉ាងសន្ធោសន្ធៅនៅចំណុចអគារជ្រុងខាងកើតផ្សារប៉ោយប៉ែតថ្មី (ហៅផ្សារអគ្គៈ)ស្ថិតនៅក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមាន​ជ័យ។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាមៗកម្លាំងនគរបាលក្រុងប៉ោយប៉ែតបានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ោយប៉ែត ដឹកនាំកម្លាំងចុះជួយពន្លត់អគ្គីភ័យដោយ
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងផ្ទាល់នឹង បាន​នាំយ​កនូវរថយន្តពន្លត់អគ្គភ័យ ចុះ​ជួយអន្តរា​គមន៍​បាញ់ពន្លត់​រហូតរលត់ជាស្ថាពរ និងមិនបណ្តាល​ឲ្យមា​នអ្នករង​របួសនឹងគ្រោះថ្នាក់ឡើយនឹងមានការខូចខាតទ្រព្យសម្បត្តិមួយចំនួតែប៉ុណ្ណោះ។

​លោកវរសេនីយ៍​ឯក សៅ សារឿង អធិការ នគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា ​ផ្ទះដែល​ត្រូវអគ្គីភ័យឆាបឆេះនោះម្ចាស់មានឈ្មោះដូចខាងក្រោម
១.ឈ្មោះ សុខ ចាន់​ថន ភេទប្រុស អាយុ៣៦ឆ្នាំ​ មុខរបរលក់ខោអាវ និងស្បែកជើង(យុវវ័យ)
២.ឈ្មោះ​នឹម គង្គា ភេទប្រុស អាយុ៣៩ ឆ្នាំ រស់នៅចំណុចខាងលើ មុខរបរកាត់ដេ​រ (ទេព​ប្រណិត​កាត់ដេរ)។
៣-ឈ្មោះ​ជុច ចន្ថា អាយុ៤៥ឆ្នាំ​ ភេទ​ប្រុស អ្នកទាំងបីខា​ងលើរស់​នៅក្នុងភូមិបាលិលេ​យ្យ១ សង្កាត់​ប៉ោយ​ប៉ែត​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកអធិការក្រុងប៉ោយប៉ែតបញ្ជាក់ថា បើយោង​តាមកា​របំភ្លឺពីម្ចាស់ផ្ទះបានឲ្យដឹងថា មូល​ហេតុដែលបណ្តាល​ឲ្យឆាបឆេះគឺផ្តើមចេញពីផ្ទះ ទេ​ពប្រ​ណិត​កាត់​ដេរ ដោយសារផ្ទុះសេខ្សែភ្លើងនៅជាន់ឡៅតឿន។

លោកអធិការក្រុងប៉ោយប៉ែតបញ្ជាក់ទៀតថា ក្នុងហេតុ​ការណ៍ខាងលើនេះដែរកម្លាំងសមត្ថកិច្ចបាន​ប្រើប្រាស់​រថយន្តពន្លត់អគ្គីភ័យចំនួ​ន៣គ្រឿង មកពីអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតនឹង រថរថយន្តក្រុមហ៊ុនកាស៊ីណូស្តារវេហ្គាស នឹងរថ​យន្ត​ក្រុមហ៊ុនកាស៊ីណូត្រួពីកាណា ដោយប្រើប្រាស់ទឹកអស់ចំនួន៤ធុងទើបរលត់​ជាស្ថាពរ។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានអំពាវ​នាវ​ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវ​យកចិត្តទុក​ដាក់ និង​ប្រុងប្រយត្ន័ខ្ពស់​ ចំ​ពោះគ្រោះ​អគ្គីភ័យ ពិ​សេ​សការ​អុចទៀន​ធូប​នៅ​ឱកាស​ចូល​ឆ្នាំចិននឹង វៀតណា​មនៅពេល​ខាងមុខនេះ​ផងដែរ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
© 2021 វីរៈជ័យ | Virakchey. All rights reserved. XHTML / CSS Valid.
Daily Theme designed by Theme Junkie.