ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 076 89 99 924 Email: virakcheynews@gmail.com
0

លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងរឹតបន្តឹង មុខសញ្ញានាំចេញចូលឆ្លងដែនទៅថៃតាមរយៈមេខ្យល់ខុសច្បាប់!​!​!

ខេត្តបន្ទាយមានជ័យ ៖នារសៀលថ្ងៃចន្ទ ៤កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងរឹតបន្តឹងបន្លែមទៅលើការងារជំនាញផ្នែក សន្តិសុខ ដែលផ្តោតទៅលើ ការក្តាប់ឱ្យបាននៅ បងប្អូនប្រជាពលរដ្ឋចេញនិងចូលដោយខុសច្បាប់ និងមុខសញ្ញានាំចេញចូលឆ្លងដែនទៅថៃតាមរយៈមេខ្យល់ ជាពិសេសទប់ស្កាត់ឱ្យបាននៃការរីករាលដាលកូវីដ១៩ ចូលសហគមន៍ និងផែនការផ្សេងៗរបស់អគ្គស្នងការនគរបាលជាតិ នៅសាលប្រជុំ (ខ) របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងមានការចូលរួមពី លោក-លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនាយការិយាល័យ លោក អធិការ អធិការរង សរុប ២៨នាក់ ។

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
© 2021 វីរៈជ័យ | Virakchey. All rights reserved. XHTML / CSS Valid.
Daily Theme designed by Theme Junkie.