ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 076 89 99 924 Email: virakcheynews@gmail.com
0

លោកឧត្តម​សេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំ​កំលាំងនគរបាល​ខេត្តបន្ទាយមានជ័យ ប្រជុំត្រៀមបង្ការទប់ស្កាត់ការឆ្លងរាលដាលជម្ងឺកូវីដ-១៩ ..!

ខេត្តបន្ទាយមានជ័យ : លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមាន ជ័យ បានបើក​កិច្ចប្រជុំដាក់ផែនការ​ដល់កំលាំងនគរបាលខេត្ត​ចំនួន ៦៩៤នាក់ ស្តីពីការត្រៀមបង្ការ ទប់ស្កាត់ ការឆ្លងរាលដាល នៃជម្ងឺកូវីដ-១៩ ក្នុងខេត្តបន្ទាយមានជ័យ នៅក្នុងសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ព្រឹក ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២១ ។

លោកសិទ្ធិ ឡោះ បានមានប្រសាសន៍ក្នុងកិច្ចប្រជុំថាផែនការប្រជុំនេះចំពោះនគរបាលចំនួន ៦៩៤នាក់នេះត្រូវត្រៀមបង្ការទប់ស្កាត់ ការឆ្លងរាលដាល នៃជម្ងឺកូវីដ-១៩ ក្នុងខេត្តបន្ទាយមានជ័យ។ហើយកិច្ចប្រជុំនេះដែរគឺសំដៅធានាបានទាំងស្រុង នូវសុខមាលភាពនិងអាយុជីវិតជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងក្នុងសហគមន៍ ដែលបង្កដោយជម្ងឺកូវូដ.១៩កំពុងរាតត្បាតពេញទំហឹង។

នគរបាលទាំងអស់ ដែលមានភារកិច្ចការពារ ត្រូវបង្កើនស្មារតី ម្ចាស់ការដោយសហការជាមួយសមត្ថកិច្ចចម្រុះ អង្គភាពពាក់ព័ន្ធត្រូវទទួលខុសត្រូវគ្រប់ភារកិច្ចតាមគោលដៅរៀងៗខ្លួនឲ្យមានប្រសិទ្ធភាពខ្ពស់ ។
លោកសិទ្ធិឡោះបានបញ្ជាក់ឲ្យដឹងទៀតថាគ្រប់អង្គភាពត្រូវត្រៀមសម្រាប់អន្តរាគមន៍ ដោះស្រាយទប់ស្កាត់ នូវការចម្លងមេរោគកូវីដ .១៩ ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ ដែលអាចនឹងមានការឆ្លងជាទ្រង់ទ្រាយធំនៅក្នុងសហគមន៍ នៅតាមមូលដ្ឋាន ស្រុកក្រុងជាដើម។
លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថានគរបាលទាំងអស់ត្រូវ ត្រៀមទប់ស្កាត់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងករណីផ្ទុះជម្ងឺ កូវីដ-១៩ ត្រូវត្រួតពិនិត្យស្រាវជ្រាវរកឲ្យឃើញ ពលរដ្ឋដែលសង្ស័យថា មានផ្ទុកជម្ងឺកូវីដ-១៩ និងអ្នកប៉ះពាល់ដោយផ្ទាល់ ដោយប្រយោល ដើម្បីប្រគល់ជូនក្រុមការងារសុខាភិបាល ។

ត្រូវពង្រឹងកម្លាំងទប់ស្កាត់បទល្មើស គ្រប់ប្រភេទតាមខ្សែបន្តាត់ព្រំដែន ពលករខ្មែរ រួមទាំងជនបរទេសឆ្លងដែន ចេញ-ចូល ដោយខុសច្បាប់ត្រូវឃាត់ធ្វើចត្តាឡីស័ក ។

ក្នុងករណីជនបរទេសមកពីថៃមិនទាន់ចូលដល់កម្ពុជានោះ ត្រូវឲ្យត្រឡប់ទៅវិញតាមផ្លូវដើម ដោយសហការជាមួយកម្លាំងសមត្ថកិច្ចចម្រុះ និងក្រុមការងារសុខាភិបាល ។

នគរបាលត្រូវចាត់វិធានការផ្សេងៗ ដែលមានការចាំបាច់ដើម្បីឆ្លើយតប និងទប់ស្កាត់ការឆ្លងរាលដាលជម្ងឺកូវីដ.១៩ ចូលសហគមន៍ផ្សេងៗទៀតត្រៀមកម្លាំង២៤ម៉/២៤ម៉ សម្រាប់អន្តរាគមន៍ស្រុក.ក្រុង ដែលមាន ហានីភ័យកើតឡើងជាយថាហេតុ ក្នុងករណីមានការឆ្លងជម្ងឺកូវីដ-១៩នេះ។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាក់ថាចំពោះមេខ្សល់ដែលបានធ្វើសកម្មភាពនាំឆ្លងដែនដោយខុសច្បាប់នាពេលនេះ មិនត្រូវអត់ឱនឲ្យឡើយត្រូវតែចាត់ការតាមនិតិវិធីច្បាប់ឲ្យបានហ្មឺងមាត់។

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
© 2021 វីរៈជ័យ | Virakchey. All rights reserved. XHTML / CSS Valid.
Daily Theme designed by Theme Junkie.