ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 076 89 99 924 Email: virakcheynews@gmail.com
0

ប្រជាពលរដ្ឋចំនួន ២៣គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់បានទទួលអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា

នៅព្រឹកថ្ងៃសៅរ៍ ១៤កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ ក្នុងនាមសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងក្រុមការងារកាកបាទក្រហមកម្ពុជាខេត្ត អាជ្ញាធរដែនដី បានអញ្ជើញនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនគ្រួសារដែលបានទទួលរងគ្រោះធម្មជាតិដោយខ្យល់កន្ត្រាក់ចំនួន ២៣គ្រួសារ កាលពីពេលថ្មីៗនេះ នៅភូមិព្រៃសង្ហា ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

អំណោយមនុស្សធម៌នេះ ត្រូវបានចែកជូនលើបីទីតាំងតាមខ្នងផ្ទះរបស់បងប្អូនប្រជាពលរដ្ឋរងគ្រោះ ដោយក្នុងមួយគ្រួសារៗទទួលបាន៖
១-អង្ករខ្សាយចំនួន ២៥គីឡូក្រាម
២-ត្រីខ ១០កំប៉ុង
៣-ទឹកស៊ីអ៊ីវ ៣ដប
៤-មុង ១
៥-ភួយ ១
៦-សារុង ១
៧-ក្រមា ១
៨-អាវយឺត
៩-ទឹកពិសាដប ១យួរ៕/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
© 2021 វីរៈជ័យ | Virakchey. All rights reserved. XHTML / CSS Valid.
Daily Theme designed by Theme Junkie.