ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 076 89 99 924 Email: virakcheynews@gmail.com
0

ខេត្តបន្ទាយមានជ័យ បានរៀបចំទីតាំង ៩ និងក្រុមគ្រូពេទ្យ ១៣ក្រុម ដើម្បីយុទ្ធនាការចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋ .!!

ខេត្តបន្ទាយ​មានជ័យ . នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុំ រាត្រី អនុគណៈកម្មាការចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះពិនិត្យទីតាំង និងរៀបចំក្រុមការងារចាក់វ៉ាក់សាំងកូវីដ -១៩ ជាក្រុម ដើម្បីធ្វើការចាក់វ៉ាក់សាំងនៅតាម ក្រុង ស្រុក ក្នុងពេលយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ នាពេលឆាប់ខាងមុខនេះ នេះបើតាមអនុសាសន៍ណែនាំ និងបទបញ្ជាដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះមាន ៩ទីតាំង លើ៩ ក្រុងស្រុក និងមានក្រុមគ្រូពេទ្យ ១៣ក្រុម ក្នុងនោះមាន
១.ក្រុងសិរីសោភ័ណ មាន២ក្រុម មាន២ទីតាំង មន្ទីរពេទ្យបង្អែកក្រុង និងសាលាវិទ្យាល័យសិរីសោភ័ណ។
២.នៅក្រុងប៉ោយប៉ែត មាន២ក្រុម មាន២ទីតាំង មន្ទីរពេទ្យបង្អែកក្រុង និងស្ថានីយ៍រថភ្លើងក្រុងប៉ោយប៉ែត ។
៣ស្រុកព្រះនេត្រព្រះ មាន២ក្រុម មាន២ទីតាំង នៅមន្ទីរពេទ្យបង្អែក ស្រុកព្រះនេត្រព្រះ។
៤.ស្រុកមង្គលបូរី មាន២ក្រុម មាន២ទីតាំង នៅមន្ទីរពេទ្យខេត្ត ការិយាល័យស្រុកប្រតិបត្តិស្រុកមង្គលបូរី និងបណ្តា៥ស្រុកផ្សេងៗ មាន១ក្រុម មាន១ទីតាំងនៅតាមមន្ទីរពេទ្យបង្អែកស្រុក។
ក្នុងថ្ងៃយុទ្ធនាការចាក់វ៉ាកសាំងគឺចាក់ជូនមន្ត្រីរាជការដែល ណាដែលមិនទាន់បានចាក់ ហើយបន្ទាប់មក អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ ជាអាជីវករ អ្នក ប្រកបមុខរបរ រត់តាក់ស៊ី ម៉ូតូឌុប និងប្រជាពលរដ្ឋទូទៅផងដែរ។

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
© 2021 វីរៈជ័យ | Virakchey. All rights reserved. XHTML / CSS Valid.
Daily Theme designed by Theme Junkie.