ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 076 89 99 924 Email: virakcheynews@gmail.com
0

លោក សាន វិជ្ជាសារ៉ាវុធ ប្រធានកាំកុងត្រូលប្រចាំខេត្តបន្ទាយមានជ័យ កំពុងសប្បាយចិត្តយកតួនាទី ដើរ ជំរិតទារលុយ តាមរបៀបពុករលួយ ពីក្រុមឈ្មួញរកស៊ីនាំទំនិញមិនប្រក្រតី ពីថៃ ជាថ្នូរនិងការមិនបង្ក្រាប !!!

ក្រុងប៉ោយប៉ែត ៖ យោងតាមសម្ដី និងឯកសា របស់ក្រុមឈ្មួញ រកស៊ី នាំចូលទំនិញ មិនប្រក្រតី ជាប្រភេទគ្រឿងក្នុងជ្រូក មានឆ្អឹងជំនី អណ្តាត បេះដូង ស្លឹកត្រចៀក ពោះវៀនតូច ពោះវៀនធំ ច្រមុះ ក្រលៀន ខួរជ្រូក • ជើងជ្រូក • ក្រញាំជើងមាន់ • ល • ដែលមតិហាជនតែងលើកឡើងថា ជាទំនិញខូចគុណភាព មានដាក់ ធាតុផ្សំគីមី រក្សាទុកបានយូរ ) ពីប្រទេស ថៃ ចូលមកកម្ពុជា ដែលពាក់ព័ន្ធនិង ជំនាញ របស់ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានកាំកុងត្រូលប្រចាំខេត្តបន្ទាយមានជ័យ បានលួចខ្សឹបប្រាប់អង្គភាពសារព័ត៌មាន វីរៈ ជាតិ ឱ្យដឹងថា លោក សាន វិជ្ជាសារ៉ាវុធ ប្រធានកាំកុងត្រូលប្រចាំខេត្តបន្ទាយមានជ័យ បានប្រើកូនចៅជំនិតម្នាក់ ក៏ដូចជារូបលោកផ្ទាល់ ដើរកំណត់ទារលុយ ពីក្រុមឈ្មួញ ជាថ្នូរនិងការមិនបង្ក្រាប ទំនិញ ដែលពួកគេ នាំចូលមកពីប្រទេសថៃ ប៉ុន្តែការកំណត់ ថ្លៃសេវា ក្រោមតុកតាមរបៀបពុករលួយនេះ វាលើសពី កំរិតដែលពួកគាត់ អាចរត់រួច ។

ប្រភពដដែលបានបន្តទៀតថា រាល់ថ្ងៃ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានកាំកុងត្រូលប្រចាំខេត្តបន្ទាយមានជ័យ បានប្រើកូនចៅ ជំនិត របស់លោកម្នាក់ ឱ្យដើរ ពិនិត្យ ក្រុមឈ្មួញ ដែលរកស៊ី ទំនិញ មិនប្រក្រតី ធ្វើសេដ្ឋកិច្ចដើរប្រមូលលុយ ខ្មៅ អោយលោក ដែលមានជម្រើស ដូចជា រាប់ក្បាលឡាន • បង់ជាថ្ងៃ • ជាខែ ក៏បាន ប៉ុន្តែ វប្បធម៌ ដែលលោកប្រធាន កាំកុងត្រូលប្រចាំខេត្តបន្ទាយមានជ័យ តែងតែប្រើនោះ គឺរាប់ក្បាលឡាន ដល់ថ្ងៃកំណត់ បូក បញ្ជី ឡើងម្ដង ព្រោះក្បួននេះ វា ចំនេញ បានលុយច្រើន ជាងក្បួនផ្សេងៗ ។

បើឈ្មួញម្ចាស់ ទំនិញ មិនយល់ព្រម តាមការទាមទារបស់ លោក សាន វិជ្ជាសារ៉ាវុធ នោះទេ គឺលោក នឹងប្រើតួនាទី ជាមន្ត្រីជំនាញ រករឿង មិនចេះចប់ មិនចេះហើយ ព្រមទាំង ចាករុកឱ្យ មន្ត្រី មានសមត្ថកិច្ច ស្ថាប័ណ្ណ ផ្សេងៗ ទៅ ធ្វើស៊ី ឆែក នេះ ឆែកនោះ នៅឃ្លាំង ឈ្មួញ ម្ចាស់ទំនិញ ទាំងនោះបន្ថែម ទៀត និយាយរួម បើឈ្មួញ ណា ហ៊ាន មិនបង់លុយ តាមរបៀបពុករលួយ តាមការកំណត់របស់លោកទេ ពោល គឺរកស៊ីមិនបាននោះឡើយ ។

ជាមួយគ្នានេះ រាល់ថ្ងៃនេះគេសង្កេតឃើញ មានបុរសម្នាក់ ជាលោកធំ មានអំណាចបុណ្យស័ក ព្រមទាំងទឹកលុយ បានរត់ការបើកក្រុមហ៊ុន នាំចូលទំនិញបែបស្របច្បាប់ តែលើបបូរមាត់ ប៉ុន្តែ ពេលបានលិខិតអនុញ្ញាតិ ពីមន្ត្រីជំនាញ បែជាកាន់ច្បាប់មួយសន្លឹកនោះ ដើរកាង ក្រុមឈ្មួញអត់ច្បាប់ ដែលប្រើសកម្មភាព ប្រាស់ចាក ពីគោលការណ៍ របស់ មន្ទី ក្រសួង និងមន្ត្រីជំនាញ បានកំណត់ យ៉ាងព្រហើន ។ ប្រភពដដែលបានបន្តទៀតថា រាល់ថ្ងៃ នេះ ប្រធានក្រុមហ៊ុន និង លោក សាន វិជ្ជាសារ៉ាវុធ ដូចមនុស្សតែមួយចឹង ព្រោះថា បើក្រុមឈ្មួញ ណាមិនព្រម ចូល ជ្រក ក្រោមក្រុមហ៊ុន លោកធំម្នាក់នោះទេ គឺលោក សាន វិជ្ជាសារ៉ាវុធ និងរករឿង ទារលុយ ឡើងថ្លៃ រហូត ម្ដងចេះ ម្ដងចុះ គឺរករឿងមិនចេះចប់ ។

ពាក់ព័ន្ធ និងព័ត៌មាន ចោតប្រកាន់ខាងលើ នេះ អង្គភាព សារព័ត៌មាន វីរៈ ជាតិ យើងមិនអាចសុំការបកស្រាយ ពី លោក សាន វិជ្ជាសារ៉ាវុធ ប្រធានកាំកុងត្រូលប្រចាំខេត្តបន្ទាយមានជ័យ បាននោះទេ ព្រោះ ហាក់បីដូចជា មិនចង់បកស្រាយ ពេលខលចូល ហើយ ចុតបិទវិញ ពេលយើងផ្ញើរ ព័ត៌មានពាក់ព័ន្ធ ចូលតាមប្រព័ន្ធតេឡេក្រាម មើលហើយ តែមិនឆ្លើយតប អ្វីទាំងអស់ ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, សិល្បៈ កំសាន្ត

Leave a Reply

Submit Comment
© 2023 វីរៈជ័យ | Virakchey. All rights reserved. XHTML / CSS Valid.
Daily Theme designed by Theme Junkie.