ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 076 89 99 924 Email: virakcheynews@gmail.com
0

តើ ឯកឧត្តម ផាន អូន អគ្គនាយក  នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ មានដឹងអត់ថា លោក សាន វិជ្ជាសារ៉ាវុធ ប្រធានកាំកុងត្រូលប្រចាំខេត្តបន្ទាយមានជ័យ កំពុងសប្បាយចិត្តយកតួនាទី ដើរ ជំរិតទារលុយ តាមរបៀបពុករលួយ ពីក្រុមឈ្មួញរកស៊ីនាំទំនិញមិនប្រក្រតី ពីថៃ ជាថ្នូរនិងការមិនបង្ក្រាប !!!

ក្រុងប៉ោយប៉ែត ៖ បែកធ្លាយ សម្លេង លោក សាន វិជ្ជាសារ៉ាវុធ ប្រធានកាំកុងត្រូលប្រចាំខេត្តបន្ទាយមានជ័យ និងកូនចៅ ដើជំរិតទារលុយ ក្រុមឈ្មួញ រកស៊ីនាំទំនិញ ពីប្រទេសថៃ ចូល មកកម្ពុជា តាមរបៀបពុករលួយ ហាងឆេង ឡើងចុះ តាម តែបរបូមាត់ របស់ លោក ប្រធានកាំកុងត្រូល គឺ លោក សាន វិជ្ជាសារ៉ាវុធ ។

យោងតាមសម្ដី និងឯកសា របស់ក្រុមឈ្មួញ រកស៊ី នាំចូលទំនិញ មិនប្រក្រតី ជាប្រភេទគ្រឿងក្នុងជ្រូក និងទំនិញផ្សេងៗ ទៀត បានលួចខ្សឹបប្រាប់អង្គភាពសារព័ត៌មាន វីរៈ ជាតិ ឱ្យដឹងថា លោក សាន វិជ្ជាសារ៉ាវុធ ប្រធានកាំកុងត្រូលប្រចាំខេត្តបន្ទាយមានជ័យ បានប្រើកូនចៅជំនិតម្នាក់ ក៏ដូចជារូបលោកផ្ទាល់ ដើរកំណត់ទារលុយ ពីក្រុមឈ្មួញ ជាថ្នូរនិងការមិនបង្ក្រាប ទំនិញ ដែលពួកគេ នាំចូលមកពីប្រទេសថៃ ប៉ុន្តែការកំណត់ ថ្លៃសេវា ក្រោមតុកតាមរបៀបពុករលួយនេះ វាលើសពី កំរិតដែលពួកគាត់ អាចរត់រួច ។

ប្រភពដដែលបានបន្តទៀតថា រាល់ថ្ងៃ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានកាំកុងត្រូលប្រចាំខេត្តបន្ទាយមានជ័យ បានប្រើកូនចៅ ជំនិត របស់លោកម្នាក់ ឱ្យដើរ ពិនិត្យ ក្រុមឈ្មួញ ដែលរកស៊ី ទំនិញ មិនប្រក្រតី ធ្វើសេដ្ឋកិច្ចដើរប្រមូលលុយ ខ្មៅ អោយលោក ដែលមានជម្រើស ដូចជា រាប់ក្បាលឡាន • បង់ជាថ្ងៃ • ជាខែ ក៏បាន ប៉ុន្តែ វប្បធម៌ ដែលលោកប្រធាន កាំកុងត្រូលប្រចាំខេត្តបន្ទាយមានជ័យ តែងតែប្រើនោះ គឺរាប់ក្បាលឡាន ដល់ថ្ងៃកំណត់ បូក បញ្ជី ឡើងម្ដង ព្រោះក្បួននេះ វា ចំនេញ បានលុយច្រើន ជាងក្បួនផ្សេងៗ ។

បើឈ្មួញម្ចាស់ ទំនិញ មិនយល់ព្រម តាមការទាមទារបស់ លោក សាន វិជ្ជាសារ៉ាវុធ នោះទេ គឺលោក នឹងប្រើតួនាទី ជាមន្ត្រីជំនាញ រករឿង មិនចេះចប់ មិនចេះហើយ ព្រមទាំង ចាករុកឱ្យ មន្ត្រី មានសមត្ថកិច្ច ស្ថាប័ណ្ណ ផ្សេងៗ ទៅ ធ្វើស៊ី ឆែក នេះ ឆែកនោះ នៅឃ្លាំង ឈ្មួញ ម្ចាស់ទំនិញ ទាំងនោះបន្ថែម ទៀត និយាយរួម បើឈ្មួញ ណា ហ៊ាន មិនបង់លុយ តាមរបៀបពុករលួយ តាមការកំណត់របស់លោកទេ ពោល គឺរកស៊ីមិនបាននោះឡើយ ។

ប្រភពដដែលបានបន្តទៀតថា  បើកក្រុមឈ្មួញណា យល់ព្រម តាមការកំណត់ ទាមទារ របស់ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានកាំកុងត្រូលប្រចាំខេត្តបន្ទាយមានជ័យ ទំនិញរបស់ក្រុមឈ្មួញនោះ គឺល្អ ត្រឹមត្រូវ តាមបទដ្ឋាន ទាំងអស់ ប៉ុន្តែបើក្រុមឈ្មួញណា សុំតថ្លៃ មិនយល់ព្រមតាមការកំណត់ វិញ ទំនិញរបស់ក្រុមនោះ គឺមិនត្រឹមត្រូវ ខូចគុណភាពហើយ និយាយរួម លើតែបរបូមាត់ របស់លោកនោះទេ ។

មតិមហាជន បាន ដាក់សំណួរចោតថា តើ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានកាំកុងត្រូលប្រចាំខេត្តបន្ទាយមានជ័យ ដែលកំពុងប្រើតួនាទី ជំរិតទារលុយ ពីក្រុមឈ្មួញ រកស៊ី នាំទំនិញ មិនប្រក្រតី ពីប្រទេសថៃ មក កម្ពុជា នេះ តើបានចេញវិក្ក​យបត្រ អោយឈ្មួញ ដែល រឺទេ ហើយលុយនោះ បានចូលជាចំណូរដ្ឋ រឺ ក៏ចូលហោប៉ៅ ផ្ទាល់ខ្លួន ធ្វើមានបាន តាមរបៀបពុករលួយ នេះ  ។

តើករណីនេះ ឯកឧត្តម ផាន អូន អគ្គនាយក  នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» មានបានដឹងអត់ ថា មន្ត្រីក្រោមឱវាទរបស់លោក កំពុងសប្បាយចិត្តយកតួនាទី ដើរជំរិតទារលុយ ពីក្រុមឈ្មួញ តាមរបៀបពុករលួយ គឺលោក សាន វិជ្ជាសារ៉ាវុធ ប្រធានកាំកុងត្រូលប្រចាំខេត្តបន្ទាយមានជ័យ ដែរឺទេ ? សូម ឯកឧត្តម ផាន អូន អគ្គនាយក  នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ មេត្តា ជួយពិនិត្យ នៅបញ្ហា មួយនេះផង ទាន ។

មតិមហានជនបានលើកឡើង ថា ចំពោះ គ្រឿងក្នុងជូក ក្លាសេ កក បើនៅប្រទេសថៃ គេរក្សាទុក ក្រោមសីតុណ្ហភាព ដកសូន្យ អង្សាសេ ហើយការ ដឹកជញ្ជូន តាមរថយន្តធុងក្លាសេ ត្រឹមត្រូវ  និងមានកំណត់កាលបរិច្ឆេទ ត្រឹមត្រូវ
តើ ពេល ដឹកជញ្ជូនមកកម្ពុជា មានបានអនុវត្តន៍ តាមគោលការ អោយបានត្រឹមត្រូវរឺអត់ ? ព្រោះកន្លងមក ត្រូវបានគេសង្កេតឃើញថា ការនាំចូល គ្រឿងក្នុងជ្រូក ទាំងនោះ បានដឹកជញ្ជូនតាមរថយន្ត ធម្មតា មានដូចជា រថយន្តក្រុង ម៉ូតូកង់៣ រថយន្តដឹកទ្រុង ជាដើម ហើយការទុកដាក់ តើ សីតុណ្ហភាព ក្រោម ដកសូន្យ អង្សាសេ ដែរឺទេ ។ ហើយមួយទៀត កាលបរិច្ឆេទ មានបាន កំណត់ត្រឹមត្រូវ ដែលអត់ រឺមួយ អោយតែបង់លុយ ខ្មៅ តាមរបៀបពុករលួយ អោយ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានកាំកុងត្រូលប្រចាំខេត្តបន្ទាយមានជ័យ ហើយ ចង់ ដឹកជញ្ជូន ចង់រក្សាទុក រឺហួស កាលបរិច្ឆេទ បែបណា ក៏បានមែន ៕ ដោយ វឌ្ឍនា វីរៈ ជាតិ

Filed in: កឹម ជាតិ, ព័ត៌មានជាតិ, ព័ត៌មានសំខាន់, សន្តិសុខ សង្គម

Leave a Reply

Submit Comment
© 2023 វីរៈជ័យ | Virakchey. All rights reserved. XHTML / CSS Valid.
Daily Theme designed by Theme Junkie.