ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 076 89 99 924 Email: virakcheynews@gmail.com
0

ឈ្មួញកំពុងសម្រុកដឹកឈើទៅវៀតណាមតាមច្រកដាក់ដាំទាំងថ្ងៃទាំងយប់ អាជ្ញាធរនិងសមត្ថកិច្ច ហាក់គ្មានបង្រ្កាបទាល់តែសោះ…!!

មណ្ឌលគិរី)៖ សេចក្ដីរាយការណ៍បានប្រាប់ថា៖ រាល់ថ្ងៃមានឈ្មួញឈើចំនួន៣នាក់ កំពុងឈរ ជើងប្រមូលទិញឈើ ពីពលរដ្ឋនៅចំណុចចុងភូមិឌីអេ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដឹកមកស្តុកតាម.ឃ្លាំង.គំនរឈើ.របស់ពួកគេ!។
រួចលក់បន្តឱ្យឈ្មោះ«ណាង»ខណៈឈ្មោះ ណាង ដែលជាឈ្មួញធំ និងលោករិទ្ធ លើកដាក់លើរថយន្តខ្លួន ដឹកចេញទៅវៀតណាម ទាំងថ្ងៃទាំងយប់ តាម«ច្រកទ្វារព្រំដែនទ្វេភាគីដាក់ដាំ» ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានយ៉ាងរលូត (ដោយប្រើរូបភាពជាកណ្ដៀរពូនដំបូក ខណៈរថយន្តតែ៤គ្រឿងទេប៉ុន្តែដឹកវិលជុំ)។ ជាហេតុនាំឱ្យពលរដ្ឋកាន់ម៉ាស៊ីនត្រង់ស៊ីន័រ ចូលទៅកាប់បំផ្លាញព្រៃឈើនៅក្នុង«ដែនជម្រកសត្វព្រៃស្រែពក»យ៉ាងគគ្រឹកគគ្រេងដើម្បីយកមកលក់ឱ្យឈ្មួញទាំង៣នាក់នោះ។
ករណីនេះមជ្ឈដ្ឋានខាងក្រៅទាមទារឱ្យក្រសួងពាក់ព័ន្ធ ជាពិសេសគឺគណៈកម្មការជាតិដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ សូមមេត្តាចាត់វិធានការទប់ស្កាត់រាល់សកម្មភាពខាងលើឱ្យមានប្រសិទ្ធភាពផងទាន!។
ប្រភពច្បាស់ការណ៍បានប្រាប់ថា មេឈ្មួញឈើឈ្មោះ«ណាង» និងឈ្មោះ រិទ្ធ ប្រើរថយន្តចំនួន៤គ្រឿង សម្រាប់ជាមធ្យោបាយដឹកជញ្ជូន។
ក្នុងនោះ រថយន្តធុនដ្រាចំនួន ២គ្រឿង.ឡង់គ្រីស័រ ៤៥០ ចំនួន១គ្រឿង និងរថយន្តហាយឡែនឌ័រចំនួន១គ្រឿង។ ពោលគឺរថយន្តទាំង៤គ្រឿងនេះតែងតែលើកដាក់ឈើលើរថយន្ត នៅចំណុចចុងភូមិឌីអេ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។រួចបើកឆ្ពោះទៅវៀតណាម តាម«ច្រកទ្វារព្រំដែនទ្វេភាគីដាក់ដាំ»ឃុំដាក់ដាំ ស្រុកអូររាំង ទាំងថ្ងៃទាំងយប់គ្មានស្រាកស្រាន ខណៈអាជ្ញាធររួមនិងសមត្ថកិច្ចបានរក្សាភាពស្ងៀមស្ងាត់!។
សេចក្ដីរាយការណ៍បញ្ជាក់ថា៖ ឈ្មួញទាំង៣នាក់ ដែរកំពុងឈរជើងចាំប្រមូលទិញឈើពីពលរដ្ឋ នៅភូមិឌីអេ ឃុំពូជ្រៃ ស្រុកពេជ្រាដានោះ។ ហើយ​នៅ​ក្នុង​ការដឹកជញ្ជូន​ប​ទ​ល្មើស​ព្រៃឈើ​ទាំង​នេះ​ដែរ​ ក៏​ត្រូវបានក្រុម​អ្នកសារព័ត៌មាន​យើង​ស្គាល់​យ៉ាងច្បាស់​ថា​ មាន​ឈ្មោះ​លោក​រិទ្ធ​ ​និង​លោក​ ណា​ង​ ជា​អ្នកមើលការខុសត្រូវ​តាម​ដងផ្លូវ និង​ជួយ​សម្របសម្រួល​ដល់​ស​ម​ត្ថ​កិច្ច​ជំនាញ​នៅតាម​ដងផ្លូវ​ជា​រៀងរាល់​យប់ ដើម្បី​ងាយស្រួល​ក្នុង​ការដឹកជញ្ជូន​រាល់​បទល្មើស​ព្រៃឈើ​របស់​ក្រុម​ខ្លួន ហើយ​នឹង​មាន​អ្នក​មើល​ផ្លូវ​ជួយ​សម្របសម្រួល​ជាច្រើន​នាក់​បន្ថែមទៀត​នៅតាម​ចំណុច​គោលដៅ​នី​មួយៗ ហេតុដូច្នេះ​ហើយ​បានជា​នៅ​ក្នុង​ការដឹកជញ្ជូន​ប​ទ​ល្មើស​ព្រៃឈើ​ក្នុង​ខេត្ត​មណ្ឌលគិរី​មានការ​រលូន​ជា​រៀងរាល់​យប់ ហើយ​ធ្វើឱ្យ​មិន​រំខាន​ដល់​មន្ត្រី​ជំនាញ​គ្រា​ក់ៗ​នៅក្នុង​ខេត្ត​ទៀតផង​។​
មហាជន​គ្រប់​មជ្ឈដ្ឋាន​ក៏​បាន​សំណូមពរ​ទៅ​ដល់​ឯកឧត្តម ស្វាយ​ សំអ៊ាង ដែលជា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី និង​ឯកឧត្តម ហែម ប៊ុណ្ណា​រ៉ែ​ល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌល​គី​រី មេត្តា​ជួយ​ពិនិត្យ​ទៅលើ​កូនចៅ​ក្រោម​ឱវាទ ដែល​ឈរជើង​នៅតាម​ស្នាក់ការ​និង​ចំណុច​គោលដៅ​នីមួយៗ ឲ្យ​ចុះ​ធ្វើការ​មាន​ប្រសិទ្ធភាព​ផង​ទាន ដើម្បី​កុំឱ្យ​ពួក​គេ​មើលឃើញ​តែ​ផលប្រយោជន៍​មានបាន​ផ្ទាល់​ខ្លួន​ហើយ​ឃុបឃិត​បង្កើត​អំពើពុករលួយ ដោយ​មិន​ខ្លាចញញើត​នឹង​បទបញ្ជា​របស់​ថ្នាក់​ដឹកនាំ​នៅក្នុង​ខេត្ត​ទាំងមូល​នេះ​ទៀតផង ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
© 2021 វីរៈជ័យ | Virakchey. All rights reserved. XHTML / CSS Valid.
Daily Theme designed by Theme Junkie.