ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 076 89 99 924 Email: virakcheynews@gmail.com
0

ចប់និយាយ​លោក ឈួន សោភា ដែលមាន​ឥទ្ធិពល​មកកាន់តំណែង​មេគយតំបន់៥ បានវិញ ចឹងបានថា អ្វីដែល​គិតថា មិនអាចទៅរួច ប៉ុន្តែឱ្យតែមានខ្នងបង្អែកខ្សែធំ គឺអាចធ្វើបាន​មហាជន និងប្រជាពលរដ្ឋ​ខេត្តបន្ទាយមានជ័យ មានការងឿងឆ្ងល់​ហួសចិត្ត​យ៉ាងខ្លាំង !!!

ខេត្តបន្ទាយមានជ័យ ៖ មានរឿង អស់សំណើច មួយ បានកើតឡើងក្នុងខេត្តបន្ទាយមានជ័យ គឺលោក មេគយ តំបន់៥ ដែលមានឥទ្ធិពល ព្រមទាំងខ្នងបង្អែក ក្រាសឃ្មឹក ដែលមានរឿងអាស្រូវ រាប់មិនអស់ និងមជ្ឈដ្ឋាន ទូរទៅ បានដឹងឮ ទាំងស្រុកខ្មែរ ជាបុគ្គល គ្មាន គុណធម៌ បណ្ដាល ឱ្យមានករណី ធ្វើអត្តឃាត មន្ត្រីយោធាការពារព្រំដែនម្នាក់ ។

ថ្មីៗ នេះ អង្គភាព យើងបានទទួលព័ត៌មាន ថា លោក មហាអំណាចម្នាក់ នេះ បានមកកាន់តួនាទីរបស់ខ្លួនវិញ ដែលមិនទាន់មានការអនុញ្ញាត ពីអគ្គនាយកដ្ឋាន ឬ ក្រសួងនោះទេ ។
បើយោងតាមសម្ដី មន្ត្រីក្រោមឱវាទ របស់ លោក ឈួន សោភា សុំមិនបញ្ចេញឈ្មោះ បានលួចខ្សឹប ប្រាប់អង្គភាព សារព័ត៌មាន វីរៈ ជ័យ យើងឱ្យដឹងថា ករណីដែល លោក ឈួន សោភា អាចមកកាន់តំណែង នៅទីតាំងប្រភពចំណូល មួយនេះបានវិញ ” គឺ មាន លោក កើត ធារ៉ា ដែលជាថ្នាក់លើ បានចាត់តាំង ផ្ទាល់ អោយលោក ឈួន សោភា មកគ្រប់គ្រង ដើម្បីធ្វើការកៀបសង្កត់ឱ្យក្រុមឈ្មួញ បង់ប្រាក់ មិនប្រក្រតី អោយខ្លួន ដើម្បីជាប្រយោជន៍ ធ្វើមានបាន របស់បក្សពួក ខ្លួន ដែលលោកមេគយ តំបន់៥ ធ្លាប់ធ្វើកន្លងមក ចំពោះទង្វើនេះ មហាជន និងប្រជាពលរដ្ឋ មានការងឿងឆ្ងល់ ហួសចិត្ត យ៉ាងខ្លាំង ពីចំណាត់ការ របស់ក្រសួង ដែល បណ្តែតបណ្ដោយឱ្យ បុគ្គល ម្នាក់ ធ្វើទុក្ខបុកម្នេញ ដល់មន្ត្រីយោធា រហូតដល់ធ្វើអត្តឃាត សម្លាប់ខ្លួន ក៏ដូចជា ធ្វើបាប ប្រជាពលរដ្ឋ ទន់ខ្សោយ រកស៊ីបន្តិចបន្តួច មិនបាន ប៉ុន្តែបើឈ្មួញធំៗ មានខ្នងបង្អែក ចង់រកស៊ី ចង់ធ្វើអ្វីក៏បាន បណ្ដាលឱ្យ ពួកគាត់ កើត ជាកំហឹង ប្រើវប្បធម៌ ខឹងគោ វៃរទេះ ប៉ះពាល់ ដល់គោនយោបាយ រាជរដ្ឋាភិបាល ហើយពិសេស គឺ ធ្វើឱ្យបាត់បង់សន្លឹកឆ្នោត របស់ គណបក្សប្រជាជនកម្ពុជា ដែលមាន សម្ដេចតេជោ ហ៊ុន សែន ជាប្រធាន ផងដែរ ។

ប្រភពដដែល បានបន្តទៀតថា ក្រោយពី លោក ឈួន សោភា ត្រូវបានថ្នាក់ដឹកនាំ ដកចេញពី ទីតាំងគយតំបន់៥ មួយរយៈ ក្រោយនេះ គេសង្កេត ឃើញថា កំណើនប្រាក់ពន្ធត្រូវបាន កើនឡើង ជាងពេល លោក ឈួន សោភា នៅកាន់តំណែន ព្រោះ ប្រជាពលរដ្ឋ ក៏ដូចជាឈ្មួញ រកស៊ី  គេច ចេញតាម ច្រកផ្សេង ពេលទទួលដំណឹងថា លោក ឈួន សោភា  ត្រូវថ្នាក់លើ ដកចេញ ពី មេគយតំបន់៥ ពួកគាត់ ក៏ចេញសម្ភារៈ ទំនិញ តាមច្រកនិងឆ្លងកាត់ ក្នុងភូមិសាស្រ្ត តំបន់៥វិញ ធ្វើឱ្យកើនចំណូលរដ្ឋ ខណៈនេះពួកគាត់រងចាំមើល ថា ពេល លោក ឈួន សោភា មកកាន់តំណែង នៅទីតាំងនេះវិញ តើ កាប្រមូលពន្ធរដ្ឋ កើនឡើង រឺថយ ចុះ ? ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
© 2021 វីរៈជ័យ | Virakchey. All rights reserved. XHTML / CSS Valid.
Daily Theme designed by Theme Junkie.