ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 076 89 99 924 Email: virakcheynews@gmail.com
0

អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះសួរសុខទុក្ខ និងណែនាំបន្ថែមឲ្យអាជីវករលក់ដូរក្នុងផ្សារមង្គលបូរីឲ្យមានការប្រុងប្រយ័ត្នខ្ពស់ពីជំងឺកូវីដ-១៩

នៅផ្សារមង្គលបូរី នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញពិនិត្យ និងសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ អាជីវករក្នុងផ្សារមង្គលបូរី ដើម្បីណែនាំបន្ថែមអោយមានការប្រុងប្រយ័ត្នខ្ពស់អំពីជំងឺកូវីដ-១៩ អ្នកលក់ អ្នកទិញ ត្រូវពាក់ម៉ាសទាំងអស់គ្នា និងត្រូវលាងដៃជាមួយអាកុល ឬសាប៊ូអោយបានញឹកញាប់ (អ្នកមិនពាក់គឺមិនអនុញ្ញាតអោយចូលផ្សារនោះទេ)។

ជាមួយគ្នានោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ សូមបងប្អូនទាំងអស់ត្រូវ បង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតក្នុងការការពារ និងទប់ស្កាត់ឲ្យខានតែបាននូវរោគរាតត្បាត នៃជំងឺកូវីដ-១៩នេះ ហើយចូលរួមធ្វើអនាម័យឲ្យបានគ្រប់ៗគ្នា ត្រូវចូលរួមអនុវត្តឲ្យបាន៣ការពារ និង៣កុំ តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ ក៏ដូចជាក្រសួងសុខាភិបាលបានដាក់ចេញ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
© 2021 វីរៈជ័យ | Virakchey. All rights reserved. XHTML / CSS Valid.
Daily Theme designed by Theme Junkie.