ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 076 89 99 924 Email: virakcheynews@gmail.com
0

អាជ្ញាធរ​ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ត​ចុះពិនិត្យ​ទីតាំងធ្វើតេស្តពិនិត្យសំណាក ចំណុច​ស្ថានីរថយន្តភ្លើង និង​បិទទីតាំងមួយចំនួន​ជាបណ្ដោះអាសន្ន ក្រោយរកឃើញ អ្នក វិជ្ជមានកូវីដ១៩ !!!

ក្រុងប៉ោយប៉ែត ៖ នៅរសៀល ថ្ងៃពុធ ៩ រោច ខែពិសាខ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និង ឯកឧត្ដម ង៉ោ ម៉េងជ្រួន អភិបាលរង នៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ រួមដំណើរដោយ គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត • លោក​ តាន់​ គឹមរិទ្ធ សមាជិកក្រុមប្រឹក្សាក្រុងបានអញ្ជើញ ដឹកនាំក្រុមការងារ បន្តចុះពិនិត្យ យ៉ាងយកចិត្តទុកដាក់ ចំពោះ កម្លាំងចម្រុះ និងមន្ត្រីជំនាញរដ្ឋបាលក្រុង ក្រុមគ្រូពេទ្យ ដែល កំពុងខិតខំបំពេញភារៈកិច្ច នៅ ទីតាំងធ្វើតេស្តពិនិត្យសំណាក ចំណុច ស្ថានីរថយន្តភ្លើង ។

ដោយឡែក នៅ វេលា ថ្ងៃ ដដែលនោះ អាជ្ញាធរ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបាន បានបន្ត ចុះសិក្សា ភូមិសាស្ត្រ ដែលត្រូវបិទខ្ទប់ រួចបាន ​រំព័ទ្ធខ្សែហាមឃាត់ ជុំ​វិញ ទីតាំង ផ្ទះ បុគ្គល វិជ្ជមានកូវីដ១៩ និង ព្រមទាំងចាត់ក្រុមការងារ ស្វែងរក អ្នកពាក់ព័ន្ធ ប៉ះពាល់ផ្ទាល់ និងប្រយោល ជាមួយ បុគ្គលវិជ្ជមានកូវីដ១៩ មួយចំនួន រួមមាន ៖

១ • ចំណុច ពីមុខឈៀកខាងត្បូងរោងចក្រឌីស
២ • ម្ដុំមាត់អូរ ក្នុងភូមិគីឡូម៉ែត្រលេខ៤
៣ • ចំណុចមួយចំនួន ក្នុងភូមិប្រជាធម្ម លិច ~កើត
៤ • ម្ដុំ វិហា អ៊ីស្លាម ផ្ទះសំណាក់ បៃតង ។

នៅក្នុងឱកាសនោះ ថ្នាក់ដឹកនាំក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជា យ៉ាងតឹងរឹង ចំពោះ កងកម្លាំង ដែលទទួល គ្រប់គ្រង គោលដៅ និមួយៗ សូម យកចិត្តទុកដាក់ ហើយធ្វើយ៉ាងណា ត្រូវអនុវត្តន៍ ឱ្យបាន ម៉ឺងម៉ាត់ ចំពោះវិធានការមួយនេះ គឺ ជាការ ទប់ស្កាត់ ការរីករាលដាល នៃជំងឺឆ្លងកូវីដ១៩ ដើម្បី ប្រជាពលរដ្ឋ និងសង្គម ជាតិយើង ទាំងអស់គ្នា សូមចូលរួមអនុត្តវិធានការ ៣ការពារ ៣កុំ ឱ្យបានខ្ជាប់ខ្ជួន ៕ ដោយ វឌ្ឍនា វីរៈ ជាតិ ព័ត៌មានបឋម

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
© 2021 វីរៈជ័យ | Virakchey. All rights reserved. XHTML / CSS Valid.
Daily Theme designed by Theme Junkie.