ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 076 89 99 924 Email: virakcheynews@gmail.com
0

រដ្ឋបាលក្រុងប៉ោយប៉ែត ទទួលអំណោយមនុស្សធម៌ពីអង្គការ ក្តីស្រលាញ់គ្មានព្រំដែន (LWB)

ក្នុងពិធីប្រគល់-ទទួលអំណោយមនុស្សធម៌ជាគ្រឿងឧបភោគនិងគ្រឿងបរិភោគ នៅសាលាក្រុងប៉ោយប៉ែត នាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១នេះ លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត និងជាប្រធានគណៈបញ្ជាការឯកភាពក្រុង បានថ្លែងអំណរគុណ និងកោតសរសើរខ្ពស់ចំពោះកាយវិការ និងទឹកចិត្ដសប្បុរសធម៌ដ៏ថ្លៃថ្លារបស់ប្រធានអង្គការ ក្តីស្រលាញ់គ្មានព្រំដែន (LWB) និងសហការី ដែលសកម្មភាពមនុស្សធម៌នេះសង្គហៈ ត្រូវបានចងចាំទុកដោយរដ្ឋបាលក្រុងប៉ោយប៉ែត ព្រមទាំងបងប្អូនប្រជាពលរដ្ឋដែលជាអ្នករងគ្រោះដោយជំងឺកូវីដ-១៩ ក៏ដូចជាសបញ្ជាក់ពីការអរគុណសន្ដិភាព និងរួមចំណែកដ៏ថ្លៃថ្លាក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ធ្ងន់ធ្ងរក្នុងសហគមន៍ ក្នុងភូមិសាស្ត្រដែលត្រូវបិទខ្ទប់ និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរីករាលដាលទៅកាន់តំបន់ផ្សេងទៀត។

អំណោយមនុស្សធម៌របស់អង្គការ ក្តីស្រលាញ់គ្មានព្រំដែន (LWB) ជាគ្រឿងឧបភោគនិងគ្រឿងបរិភោគ ជួយឧបត្ថម្ភចូលរួមចំណែកជាមួយរដ្ឋបាលសង្កាត់ផ្សារកណ្តាល និងរដ្ឋបាលក្រុងប៉ោយប៉ែត ក្នុងការជួយប្រជាពលរដ្ឋមានជីវភាពខ្វះខាតក្នុងអំឡុងពេលមានវិធានការបិទខ្ទប់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងក្រុងប៉ោយប៉ែតនាពេលនេះ រួមមាន៖ អង្ករខ្សាយចំនួន ៣តោន (៣,០០០គីឡូក្រាម), មីចំនួន ៧៥កេស និងត្រីខកំប៉ុងចំនួន ១៥កេស ក្នុងនោះ៖
១-តាមរយៈរដ្ឋបាលក្រុងប៉ោយប៉ែត
– អង្ករខ្សាយ ចំនួន ១០០ការុង (មួយការុងទម្ងន់ ២០គីឡូក្រាម) ស្មើនឹង ២តោន (២,០០០គីឡូក្រាម)
– មី ចំនួន ៥០កេស
– ត្រីខកំប៉ុង ចំនួន ១០កេស

២-តាមរយៈរដ្ឋបាលសង្កាត់ផ្សារកណ្តាល
– អង្ករខ្សាយ ចំនួន ៥០ការុង (មួយការុង ទម្ងន់ ២០គីឡូក្រាម) ស្មើនឹង ១តោន (១,០០០គីឡូក្រាម)
– មីចំនួន ២៥កេស
– ត្រីខកំប៉ុង ចំនួន ៥កេស

ឆ្លៀតក្នុងឱកាសដ៏មានអត្ថន័យនេះ លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត បានជូនពរចំពោះប្រធានអង្គការ ក្តីស្រលាញ់គ្មានព្រំដែន (LWB) និងសហការី សូមបានជួបប្រទះតែនឹងពុទ្ធពរទាំងប្រាំប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
© 2021 វីរៈជ័យ | Virakchey. All rights reserved. XHTML / CSS Valid.
Daily Theme designed by Theme Junkie.