ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 076 89 99 924 Email: virakcheynews@gmail.com
0

បាញ់ថ្នាំសម្លាប់មេរោគ តាមគោលដៅទីតាំងពាក់ព័ន្ធ និងវិជ្ជមានកូវីដ១៩ និងក្នុងតំបន់ក្រហមនៅក្រុងប៉ោយប៉ែត.!

ខេត្តបន្ទាយមានជ័យ : ដើម្បីបង្កើនអនាម័យបរិស្ថាន និងឲ្យបរិយាកាសល្អ នៅក្នុងតំបន់ក្រហម នៃសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មន្ត្រីអាជ្ញាធរ មានសមត្ថកិច្ចកងកម្លាំងទាំង៣ នៅព្រឹក ថ្ងៃទី៧ ខែឧសភាឆ្នាំ២០២១បានបើកយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគតាមគោលដៅ ទីតាំងពាក់ព័ន្ធ វិជ្ជមានកូវីដ១៩ ពិសេសនៅតំបន់ក្រហម។
យុទ្ធនាការនេះចូលរួម លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត រួមដំណើរដោយ លោក វរសេនីយ៍ទោ បោន សីហា អធិការស្ដីទី កម្លាំងអាវុធហត្ថ មន្ត្រីរដ្ឋបាលក្រុង អាជ្ញាធរមូលដ្ឋាន ចុះ ពិនិត្យនៅស្ថានីយ៍ ក្នុងនោះបានបាញ់ថ្នាំសម្លាប់មេរោគ តាមគោលដៅ ទីតាំង ពាក់ព័ន្ធ វិជ្ជមានកូវីដ១៩ និងក្នុងតំបន់ក្រហម ។
លោកគាត ហ៊ុលបានប្រាប់ឲ្យដឹងថា. ក្នុងកាលៈទេសៈដ៏លំបាកនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាបន្តការពារខ្លួនឲ្យបានហ្មត់ចត់ដោយអនុវត្តវិធានការ ៣ ការពារ និង ៣ កុំ .ព្រមជាមួយនឹងវិធានការសុខាភិបាលចាំបាច់ផ្សេងទៀតឲ្យបានខ្ជាប់ខ្លួនផងដែរ។
លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ក្រោយពីរដ្ឋបាលក្រុងប៉ោយប៉ែត បាញ់ថ្នាំសម្លាប់មេរោគ តាមគោលដៅ ទីតាំង ពាក់ព័ន្ធ វិជ្ជមានកូវីដ១៩ និងក្នុងតំបន់ក្រហមសង្ឃឹមថាជម្ងឺកូវីដកូវីដ.១៩នេះនិងរលាយចេញពីតំបន់ក្រហមនេះជាមិនខានឡើយ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
© 2021 វីរៈជ័យ | Virakchey. All rights reserved. XHTML / CSS Valid.
Daily Theme designed by Theme Junkie.