ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 076 89 99 924 Email: virakcheynews@gmail.com
0

កម្លាំងអធិការ នគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យ ២នាក់ រួមជាមួយម្សៅក្រាមពណ៍សថ្លា សង្ស័យសារធាតុញៀន ១ថង់ធំល្មម ប្រម៉ាណជាកន្លះគីឡូក្រាម និងកាំភ្លើងប៊ិច មានគ្រាប់ចំនួន២ !!!

ក្រុងប៉ោយប៉ែត ៖ អនុវត្តន៍ តាម បទបញ្ជារ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំ របស់ លោក វរសេនីយ៍ទោ បោន សីហា អធិការស្ដីទី បញ្ហា សន្តិសុខ សណ្ដាប់ បទល្មើស ផ្សេងៗ ជាក់ស្ដែង កាល ពីថ្ងៃព្រហស្បតិ៍ ២ កើត ខែជេស្ឋ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ក្រោយទទួល ព័ត៌មាន រាយការណ៍ ពីប្រជាពលរដ្ឋថា មានករណីជួញដូរចែកចាយគ្រឿងញៀនខុសច្បាប់នៅចំណុចភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

ក្រោយពី ទទួលព័ត៌មានភ្លាម នៅវេលាម៉ោង១៦:៥០នាទី
លោក វរសេនីយ៍ទោ បោន សីហា អធិការស្ដីទី ដឹកនាំកម្លាំង ផ្នែកប្រឆាំងគ្រឿងញៀន ក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ទោ កែវ ដូល អធិការរងទទួលបន្ទុក បានដឹកនាំកម្លាំង ចុះដល់ចំណុចខាងលើ ឃាត់ខ្លួនជនសង្ស័យ២នាក់មានឈ្មោះ ៖

១ • ឈ្មោះ ម៉ៅ រ៉ាមេឃ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ឌុប មានទីលំនៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

២ • ឈ្មោះ លី រដ្ឋា ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ(ទិញលក់ម៉ូតូ) ស្នាក់នៅភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

វត្ថុតាងចាប់យក ៖ ម្សៅក្រាមពណ៍សថ្លាសង្ស័យសារធាតុញៀន១(មួយ)ថង់ធំល្មម និងកាំភ្លើងប៊ិច មានគ្រាប់ចំនួន២(ពីរ)គ្រាប់។

– លុះដល់វេលាម៉ោង១៨:១០នាទី យើងបានឈានឃាត់ខ្លួនជនសង្ស័យ១នាក់ទៀត នៅចំណុចភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ ជនសង្ស័យមានឈ្មោះ រ៉ុម ចេក ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

+ សម្ភារ:វត្តុតាងចាប់យកមាន រថយន្ត១គ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ។

ជនសង្ស័យទាំង៣នាក់ រួមទាំងសម្ភារ:វត្ថុតាងខាងលើ ត្រូវបានកម្លាំង នគរបាលក្រុងប៉ោយប៉ែត យកមកធ្វើតាមនិតិវិធីច្បាប់ នៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ។

ឆ្លៀតក្នុងឱកាសនោះ ជាការលើកទឹកចិត្ត ដល់កងកម្លាំង ផ្នែកប្រឆាំងគ្រឿងញៀន នគរបាល ក្រុងប៉ោយប៉ែត លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឧបត្ថម្ភថវិកាចំនួន ១.០០.០០០០រៀល តាមរយៈ លោក វរសេនីយ៍ទោ បោន សីហា អធិការស្ដីទី ប្រគល់ជូនដល់ក្រុមការងារ ៕ ដោយ វឌ្ឍនា វីរៈ ជាតិ

Filed in: គ្រឿងញៀន, ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
© 2021 វីរៈជ័យ | Virakchey. All rights reserved. XHTML / CSS Valid.
Daily Theme designed by Theme Junkie.