ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 076 89 99 924 Email: virakcheynews@gmail.com
0

លោក ស្វាយ ជា ទទួលតំណែងជាអភិបាលស្ដីទី ស្រុកម៉ាឡៃ ខណៈមិនទាន់មានវត្តមានអភិបាលស្រុកថ្មី !!!

មជ្ឈដ្ឋានទូទៅ កំពុងរង់ចាំអ៊ុតមើល ថាតើនរណាមានភ័ព្វសំណាង បានកាន់តំណែងជាអភិបាលស្រុកម៉ាឡៃបន្តពី លោក ឌៀប ឈួន បានមួយកំសួលខ្យល់មិនដល់១ឆ្នាំផង ក៏ដល់អាយុចូលនិវត្តន៍ទៅហើយនោះ ???

បើយោងតាមដីកាស្ដីពីការប្រគល់ភារកិច្ចជូនមន្ត្រីរាជការ របស់អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ

សម្រេចប្រគល់ភារកិច្ច ជូន លោក ស្វាយ ជា ឋានន្តរស័ក្តិនាយក្រមការងារថ្នាក់លេខ៦ ជាអភិបាលស្ដីទី នៃគណៈអភិបាលស្រុកម៉ាឡៃ បន្តពី លោក ឌៀប ឈួន អភិបាលស្រុកម៉ាឡៃ បណ្ដោះអាសន្ន ។

គួរបញ្ជាក់ផងដែរថា លោក ស្វាយ ជា អតីតជាអនុប្រធានការិយាល័យអប់រំក្រុងប៉ោយប៉ែត ក្រោយមកត្រូវបានតែងតាំងមុខដំណែងជាអភិបាលរងស្រុកម៉ាឡៃ និងបច្ចុប្បន្នត្រូវបានឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យចេញដីកាប្រគល់ភារកិច្ចជាអភិបាលស្តីទីស្រុកម៉ាឡៃជំនួសលោក ឌៀប ឈួន អភិបាលស្រុកដែលចូលនិវត្តន៍។

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
© 2021 វីរៈជ័យ | Virakchey. All rights reserved. XHTML / CSS Valid.
Daily Theme designed by Theme Junkie.