ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 076 89 99 924 Email: virakcheynews@gmail.com
0

លោក មាស វណ្ណៈ ប្រធានក្រុមប្រឹក្សាភិបាលសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា និងក្រុមការងារ នាំយក ម៉ាស់ចំនួន២កេសធំ ជាអំណោយរបស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានសសយក រាជធានីភ្នំពេញ ទៅប្រគល់ជូនប្រជាពលរដ្ឋ សហគមន៍ទួលសំបូរ !!!

រាជធានីភ្នំពេញ : នៅព្រឹកថ្ងៃអង្គារ ៦ កើត ខែបឋមាសាឍ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ នេះ ព្រះតេជគុណ ឈឹង ភក្តី គង់នៅវត្តមហាមន្ត្រី និង លោក មាស វណ្ណៈ ប្រធានក្រុមប្រឹក្សាភិបាលសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា រួមដំណើរដោយ លោក មាស សាមឌី និង លោក ជ័យរ៉ាន់ បាននាំយក ម៉ាស់ចំនួន២កេសធំ ដែល ជាអំណោយ បានការឧបត្ថម្ភ ពី#ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានសសយក រាជធានីភ្នំពេញ ទៅប្រគល់ជូន ដល់បងប្អូន ប្រជាពលរដ្ឋ សហគមន៍ទួលសំបូរ ស្ថិតក្នុង ភូមិទួលសំបូរ សង្កាត់ព្រៃវែង ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីចូលរួមចំណែក អនុវត្តន៍ តាម វិធានការ របស់ក្រសួងសុខាភិបាល និងតាមការណែនាំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ៣ការពារ ៣កុំ ដើម្បីការពារឆ្លងរីករាល ដាលនៃជំងឺឆ្លងកូវីត-១៩ ។

ឆ្លៀតក្នុងឱកាសនោះ លោក មាស វណ្ណៈ ប្រធានក្រុមប្រឹក្សាភិបាលសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានសសយក រាជធានីភ្នំពេញ ដល់បងប្អូនប្រជាពលរដ្ឋ ក្នុងសហគមន៍ទួលសំបូរ និងសូមអំពាវនាវ ឱ្យយកចិត្តទុកដាក់ រក្សាអនាម័យខ្លួនប្រាណ អនុវត្តឱ្យបាននូវវិធានការណែនាំនានារបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្រសួងសុខាភិបាល និងជាពិសេសអនុវត្តវិធានការ” ៣ការពារ ៣កុំ “របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីការពារខ្លួនយើង គ្រួសារយើង និងសង្គមជាតិយើងគេចផុតពីជំងឺកូវីត-១៩ ទាំងអស់គ្នា ៕ ដោយ វឌ្ឍនា វីរៈ ជាតិ

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
© 2021 វីរៈជ័យ | Virakchey. All rights reserved. XHTML / CSS Valid.
Daily Theme designed by Theme Junkie.