ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 076 89 99 924 Email: virakcheynews@gmail.com
0

លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត ដឹកនាំមន្ត្រីក្រោមឱវាទ ចុះពិនិត្យការដ្ឋានដាក់លូរំដោះទឹកសងខាងផ្លូវបញ្ចៀសការជនលិច និងឈូសឆាយតួផ្លូវត្រៀមចាក់ថ្មមិចផ្លូវមួយខ្សែរប្រវែងជាង៧០០ម៉ែត្រ ជូនប្រជាពលរដ្ឋ !!!

ក្រុងប៉ោយប៉ែត : នៅរសៀលថ្ងៃអាទិត្យ ៣ រោច ខែបឋមាសាឍ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ នេះ លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត រួមដំណើរដោយ លោក អ៊ុយ ច័ន្ទរិទ្ធ សមាជិកក្រុមប្រឹក្សាក្រុងប៉ោយប៉ែត និងជាប្រធានយុវជនក្រុង . លោក ស្រិល អុិន ចៅសង្កាត់ផ្សារកណ្ដាល . លោក ប៉ុក សិរីបុត្រ ប្រធានការិយាល័យ ផែនការ ក្រុង . លោក សំ វណ្ណី សមាជិកក្រុមប្រឹក្សាសង្កាត់ផ្សារកណ្តាល អាជ្ញាធរមូលដ្ឋាន ចុះពិនិត្យការដ្ឋានដាក់លូរំដោះទឹកសងខាងផ្លូវបញ្ចៀសការជនលិច និងឈូសឆាយតួផ្លូវត្រៀមចាក់ថ្មមិចផ្លូវមួយខ្សែរប្រវែងជាង៧០០ម៉ែត្រ ដើម្បីសម្រួលការធ្វើដំណើររបស់បងប្អួនប្រជាពលរដ្ឋភូមិគីឡូម៉ែត្រ៤ និងភូមិផ្សារកណ្តាល(ចំណុចក្រោយប្រៃសនីយ៍) សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ៕ ដោយវឌ្ឍនា វីរៈ ជាតិ

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
© 2021 វីរៈជ័យ | Virakchey. All rights reserved. XHTML / CSS Valid.
Daily Theme designed by Theme Junkie.