ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 076 89 99 924 Email: virakcheynews@gmail.com
0

លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុង ប៉ោយប៉ែត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបានចុះអនុវត្តន៍ និង ផ្សព្វផ្សាយ សេចក្តីសម្រេចស្តីពីការបន្ដអនុវត្ដវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីត១៩

ក្រុងប៉ោយប៉ែត : រាត្រីថ្ងៃសៅរ៍ ២ រោច ខែបឋមាសាឍ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុង ប៉ោយប៉ែត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង រួមដំណើរដោយ លោក ខាត់ ធា នាយរងរដ្ឋបាលក្រុងប៉ោយប៉ែត . លោក វរសេនីយ៍ត្រី នួន នីណារ៉ូ បញ្ជាការ កង រាជអាវុធហត្ថក្រុងប៉ោយប៉ែត . លោក វរសេនីយ៍ទោ បោនសីហា អធិការស្ដីទីនគរបាលក្រុងប៉ោយប៉ែត . លោក ភោ លន ចៅសង្កាត់ប៉ោយប៉ែត ប្រធាន អនុប្រធានការិយាល័យចំណុះរដ្ឋបាលក្រុង ក្រុមការងារ កងកម្លាំងសមត្ថកិច្ច ចម្រុះ បានចុះអនុវត្តន៍ និង ផ្សព្វផ្សាយ សេចក្តីសម្រេចស្តីពីការបន្ដអនុវត្ដវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺ កូវីត១៩ នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត គិតចាប់ពីម៉ោង ២២.០០រហូតដល់ ម៉ោង ៤.០០ នាទី ទៀបភ្លឺ ដោយចាប់ផ្ដើមអនុវត្តរយៈពេល១៤ថ្ងៃចាប់ពីថ្ងៃ២៧ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១។

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
© 2021 វីរៈជ័យ | Virakchey. All rights reserved. XHTML / CSS Valid.
Daily Theme designed by Theme Junkie.