ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 076 89 99 924 Email: virakcheynews@gmail.com
0

គិតតែប្រយោជន៍ផ្ទាល់ខ្លួនមែន ពលរដ្ឋដែលមានទំនាក់ទំនងជាមួយបុគ្គលិក ក្រុមហ៊ុនដឹកជញ្ជូន វិរៈ ប៊ុនថាំ សាខាក្រុងប៉ោយប៉ែត សូមតាមដានសុខភាព ព្រោះមានបុគ្គលិកឆ្លងជំងឺកូវីដ១៩ ច្រើននាក់ ហើយតែលាក់បាំង ព្រោះខ្លាចបិទទីតាំងបណ្ដោយឱ្យប្រជាពលរដ្ឋ ចេញ~ចូល ធ្វើដូច គ្មានរឿងអ្វីកើតឡើង ???

ក្រុងប៉ោយប៉ែត : ព្រោះតែលុយ ដើម្បីផលប្រយោជន៍ ក្រុមហ៊ុន របស់ខ្លួន ប្រធានគ្រប់គ្រង ក្រុមហ៊ុន ដឹកជញ្ជូន វិរៈ ប៊ុនថាំ សាខាក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បើក ដំណើរការ ទទួល ផ្ញើរ ទំនិញ ដឹកភ្ញៀវ ដោយប្រាស្រ័យទាក់ទង ជាមួយ ប្រជាពលរដ្ឋ ជាធម្មតា ទាំងដឹងថា បុគ្គលិក របស់ខ្លួន ចំនួន ជាង១០នាក់ បានឆ្លង ជំងឺកូវីដ១៩ ប៉ុន្តែ លាក់បាំង មិនព្រមរាយការណ៍ ជូនអាជ្ញាធរមូលដ្ឋាន ក្រុងប៉ោយប៉ែត នោះទេ ថែមទាំង ណែនាំបុគ្គលិក មិនឱ្យបញ្ចេញ ព័ត៌មាន ទៅខាងក្រៅ ព្រោះខ្លាច បិទទីតាំង ខានរកស៊ី ។

នៅព្រឹក ថ្ងៃសុក្រ ១២ កើត ខែស្រាពណ៍ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ នេះ មានប្រជាពលរដ្ឋ បានផ្ដល់ ព័ត៌មាន មកអង្គភាព សារព័ត៌មាន កាសែត ” វីរៈ ជាតិ ” តាមប្រព័ន្ធតេឡេក្រាម ពាក់ព័ន្ធ បញ្ហា ក្រុមហ៊ុន ដឹកជញ្ជូន វិរៈប៊ុនថាំ សាខាក្រុងប៉ោយប៉ែត មានអ្នក ឆ្លង ជំងឺកូវី១៩បាន ផ្ញើរសារ ចូលគ្រុប ការងារ ដោយបានសរសេរ បញ្ជាក់ថា ” #បុគ្គលិកយើងទាំងអស់គ្នាត្រូវប្រុងប្រយត្ន័អោយខ្ពស់ណា រឿងពាក់ម៉ាស់អោយជាប់នឹងបាញថ្នាំសំលាប់មេរោកអោយបានគ្រប់ឡានទាំងអស់ ព្រោះថាបុគ្គលិកប៉ោយប៉ែតហើយនឹងតាកុងឡានប៉ោយប៉ែតកើតកូវិតសរុបត្រឹមថ្ងៃនេះ6នាក់ហើយ ចឹងយើងត្រូវតែនៅឆ្ងាយពីរតាកុងឡាននឹងអោយពួកគាត់ពាក់ម៉ាស់អោយជាប់គ្រប់ឡាន ហើយបុគ្គលិកក្នុងម៉ោងធ្វើការបើមិនពាក់ម៉ាស់ត្រូវកាត់លុយ1នាក់5$ លើកលែងតែអ្នកខលទេដែរអត់ពាក់ម៉ាស់បាន ព្រោះពួកគាត់ត្រូវនិយាយជាមួយភ្ញៀវខ្លាចអត់លឺ តែបើមកជួយរកអីវ៉ាន់គេត្រូវតែពាក់ម៉ាស់ផងដែរ

ហើយរឿងខាងប៉ោយប៉ែតកើតកូវិតត្រូវលាក់ការមិនអាចយកទៅនិយាយប្រាប់គេអ្នកក្រៅទេ ខ្លាចពាក់ពាន់បិទក្រុមហ៊ុនទាំងអស់គ្នា ” ។

ប្រភពដដែល បានបន្តទៀតថា មូលហេតុដែល គាត់ ផ្ដល់ព័ត៌មាន មក ក្នុងគោលបំណង ឱ្យ អាជ្ញាធរ មន្ត្រីជំនាញ ពាក់ព័ន្ធ ចុះទៅធ្វើការ អនុវត្តន៍ វិធានការ របស់ក្រសួងសុខាភិបាល ពួកគាត់ បាន ទៅ ធ្វើតេស្ត ពិនិត្យ សំណាក អ្នកឆ្លង បានទៅព្យាបាលត្រឹមត្រូវ អ្នកមិនឆ្លង ត្រូវធ្វើចត្តាឡីស័ក្ត តាមដាន សុខភាព ។

ក្រោយ ពីទទួល ព័ត៌មាន អង្គភាព កាសែត វីរៈ ជាតិ យើង បាន រាយការណ៍ ជូនមក ថ្នាក់ដឹកនាំ អាជ្ញាធរក្រុងប៉ោយប៉ែត ភ្លាមនោះ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បានចាត់ លោក ប៊ុន សុវុទ្ធា ក្រុមការងារ សង្កាត់ប៉ោយប៉ែត សហការណ៍ជាមួយ អង្គភាពភូមិ អូរជ្រៅ ចុះមក ដល់ទីតាំងសាខា ក្រុងហ៊ុន ដឹកជញ្ជូន វិរៈ ប៊ុនថាំ ភ្លាមៗ ដើម្បី ប្រមូល ទិន្នន័យ ចំនួន កម្មករ បុគ្គលិក ទាំងអស់ ធ្វើជា តារា អោយបានត្រឹមត្រូវ ដោយណែនាំ តំណាងក្រុមហ៊ុន វិរៈប៊ុនថាំ កុំលាក់បាំង សូមចូលរួម សហការជាមួយអាជ្ញាធរ ដើម្បីនាំ បងប្អូន ជាកម្មករ ទៅ ធ្វើតេស្ត ពិនិត្យ សំណាក នៅព្រឹកស្អែក ជាកំហិត ។

ដោយ សារ ក្រុមហ៊ុន មានចេតនា លាក់បាំង ជាមួយ អាជ្ញាធរ អង្គភាព ជំនាញ ពាក់ព័ន្ធ មិនព្រម ចូលសហការ
ទាំងអ្នកគ្រប់គ្រង ដឹងហើយ ថា បុគ្គលិកខ្លួន មានករណីឆ្លងជំងឺកូវីដ១៩ រហូត ជាង១០នាក់ នៅតែបន្តសកម្មភាព ប្រាស្រ័យទាក់ទងជាមួយ ប្រជាពលរដ្ឋ ដែលមិនដឹងរឿង យ៉ាងព្រហើន មិនខ្វល់ ពី អាយុ ជីវិត អ្នកដទៃ ក៏ដូចជា សហគមន៍ ប្រទេស ជាតិ កម្ពុជា ។

ជាចុងក្រោយ ក្នុងនាម ជាអ្នកសារព័ត៌មាន ប្រជាពលរដ្ឋ ខ្មែរ ជាពិសេស បងប្អូនពលរដ្ឋ ដែល រស់នៅ ក្នុងសហគមន៍ ក្រុងប៉ោយប៉ែត សូមអំពាវនាវ ដល់អាជ្ញាធរ មានសមត្ថកិច្ច អង្គភាព ពាក់ព័ន្ធ ធ្វើយ៉ាងណា ត្រូវតែ អនុវត្តន៍ និតិវិធី ផ្លូវ ច្បាប់ អោយបាន តឹងរឹង ម៉ឺងម៉ាត់ បំផុត ចំពោះក្រុមហ៊ុន ដឹកជញ្ជូន វិរៈ ប៊ុនថាំ សាខាក្រុងប៉ោយប៉ែត មួយ នេះ ដែលហ៊ាន មានចេតនា លាក់បាំង បុគ្គល វិជ្ជមាន ជំងឺឆ្លង កូវីដ១៩ ទុក ដោះស្រាយ បញ្ហាដោយខ្លួនឯង មិនព្រមរាយការណ៍ ជូនអាជ្ញាធរ រឺអង្គភាពជំនាញ ព្រោះខ្លាច បិទទីតាំងខ្លួន ខានរកស៊ី បាត់ផលប្រយោជន៍ របស់ក្រុមហ៊ុន ជាមនុស្ស អត្មានិយម ។

ពាក់ព័ន្ធនិង ព័ត៌មាន ខាងលើនេះ អង្គភាពសារព័ត៌មាន កាសែត វីរៈ ជាតិ យើង បានទៅដល់ទីតាំង ព្យាយាម សុំការបកស្រាយ ពី អ្នកគ្រប់គ្រង ក្រុមហ៊ុនដឹកជញ្ជូន វិរៈ ប៊ុនថាំ សាខាក្រុងប៉ោយប៉ែតដែល នៅវេលា ម៉ោង ១:០០ នាទី ប៉ុន្តែប្រធានរឺអ្នកគ្រប់គ្រង នៅទីតាំងខាង មិនព្រម ផ្ដល់បទសម្ភាសន៍ នោះ ទេ ទោះបីជាមាន លោកមេភូមិ អូរជ្រៅ ជួយសម្របសម្រួល អោយជួយ បកស្រាយ យ៉ាងណាក្ដី ក៏ គេមិនព្រម ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, សន្តិសុខ សង្គម

Leave a Reply

Submit Comment
© 2021 វីរៈជ័យ | Virakchey. All rights reserved. XHTML / CSS Valid.
Daily Theme designed by Theme Junkie.